សេដ្ឋកិច្ច
វៀតណាមឯកភាពបង្កើតតំបន់កសិ-ឧស្សាហកម្មកែច្នៃជ័រកៅស៊ូនៅកម្ពុជា
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីនៅព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដឹកនាំដោយលោក Trương Minh Trung អគ្គនាយករងទី១នៃក្រុមហ៊ុន Vietnam Rubber Group និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍកៅស៊ូ ១០០.០០០ហិកតា នៅកម្ពុជា។

លោក ជា វុទ្ធី បានស្វាគមន៍ និងកោតសរសើរចំពោះសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលបានខិតខំជំរុញការអភិវឌ្ឍឧស្សហកម្មកៅស៊ូនៅកម្ពុជានាពេលកន្លងមក និងបានចូលរួមក្នុងសកម្មភាពសង្គមមួយចំនួន។
លោក ជា វុទ្ធីបានលើកឡើងពីស្ថានភាពថ្មីៗ នៃបរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងបានលើកឡើងពីវត្តមានរបស់ក្រុមហ៊ុនផលិតសំបកកង់យានយន្តនៅកម្ពុជា ដែលបានធ្វើឱ្យមានកំណើននៃតម្រូវការជ័រកៅស៊ូក្នុងស្រុក។
លោកអគ្គលេខាធិការបានលើកទឹកចិត្តឱ្យសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ធ្វើការបណ្តាក់ទុនវិនិយោគបង្កើតតំបន់កសិ-ឧស្សាហកម្មមួយ ដើម្បីប្រមូលផ្តុំក្រុមហ៊ុនធ្វើការកែច្នៃជ័រកៅស៊ូ ដើមកៅស៊ូ ឬកសិផលផ្សេងៗទៀតដែលកំពុងមានសក្តានុពល ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុកដែលកំពុងមានតម្រូវការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

លោក Trương Minh Trung ប្រធានគណៈប្រតិភូ បានជម្រាបជូនពីវឌ្ឍនភាពការងាររបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា និងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគក្នុងវិស័យផលិតថាមពលស្អាតនៅកម្ពុជា ដោយបានស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បន្ថែមលើនេះ លោក Trương Minh Trung បានឯកភាពតាមសំណើរបស់ឯកឧត្តមអគ្គលេខាធិការ ធ្វើការគិតគូរវិនិយោគបង្កើតតំបន់កសិ-ឧស្សាហកម្ម ដើម្បីធ្វើការកែច្នៃកសិផល។
ទិន្នន័យគយរបស់វៀតណាមបង្ហាញថា នៅឆ្នាំ២០២៤ វៀតណាមបាននាំចូលកៅស៊ូធម្មជាតិជិតមួយលានតោនពីកម្ពុជា ស្មើនឹងជាង៦៤% នៃការនាំចូលសរុបរបស់វៀតណាម ដែលមានតម្លៃជាង ១,២ ពាន់លានដុល្លារ។
ប្រទេសកម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាមសម្រាប់ការវិនិយោគលើផលិតកម្មកៅស៊ូធម្មជាតិ និងជាអ្នកនាំចេញកៅស៊ូធម្មជាតិដ៏សំខាន់របស់វៀតណាម។
ក្រុមហ៊ុនកៅស៊ូវៀតណាម (Vietnam Rubber Group JSC) គឺជាអ្នកវិនិយោគឈានមុខគេនៅក្នុងកៅស៊ូធម្មជាតិនៅកម្ពុជា ដែលបច្ចុប្បន្នមានគម្រោងវិនិយោគចម្ការកៅស៊ូចំនួន ១៦ លើផ្ទៃដីជិត ៩០០០០ ហិចតា និងរោងចក្រកែច្នៃចំនួន ៧ នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនវៀតណាមផ្សេងទៀត ទាំងរដ្ឋ និងឯកជនបានវិនិយោគលើផលិតកម្មកៅស៊ូធម្មជាតិនៅកម្ពុជាផងដែរ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


