មហាអំណាចចិន កំពុងច្បាំងឈ្នះសង្គ្រាម 5G ពិតមែនដែរទេ?
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

មហាអំណាចចិន កំពុងច្បាំងឈ្នះសង្គ្រាម 5G ពិតមែនដែរទេ?

បានផុស

នៅ

ប្រទេសចិនកំពុងសាងសង់ស្ថានីយ៍មូលដ្ឋាន 5G រាប់ពាន់កន្លែងក្នុងមួយសប្តាហ៍ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនថាប្រទេសចិនអាចឈ្នះឬចាញ់នូវឥទ្ធិពលកំពូលសង្គ្រាម​បច្ចេកវិទ្យា ក៏ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកអាចត្រូវបានធ្វើឱ្យមហាសាលឡើង អនុញ្ញាតឱ្យមហាយក្សមួយនេះ រក្សាជំហរជាមេនៃវត្ថុធាតុដើម និងបណ្តុំរោងចក្រធំបង្អស់លើ The factory floor of the world ។

នៅចុងឆ្នាំ2020នេះទៀត ប្រទេសចិនក៏នឹងសាងសង់រួចរាល់នូវ​ប៉ម5Gជាងកន្លះលានកន្លែង​ដែលជាផ្នែកនៃកិច្ច​ព្យាយាមឆ្ពោះទៅរកគោលដៅ ឱ្យបាន៥ លានប៉ម ។

នេះក៏ជាអំណាចនៃការបង្កើនប្រសិទ្ធភាព​ទំនាក់ទំនងកាន់តែលឿន សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនរាប់រយលាននាក់នៅចិន ដែលធៀបជាមួយប្រទេស​កូរ៉េខាងត្បូងមានអត្រាប្រើប្រាស់មិនដល់ ១០ ភាគរយផង យោងតាម​តារាងរាយការណ៍សមត្ថភាព​5Gនៅទូទាំងពិភពលោក។

ក្រុមប្រឹក្សារដ្ឋចិន បានប្រកាសកាលពីសប្តាហ៍មុន អំពីវិធានបន្តជម្រុញការច្នៃប្រឌិឧស្សាហកម្ម​5G នៅក្រោមយុទ្ធនាការឈ្មោះ “ ហេដ្ឋារចនាសម្ព័ន្ធថ្មី” ដែលមានគោលបំណងជំរុញ“ ការធ្វើសមាហរណកម្មអ៊ីនធឺណេត” និងសេដ្ឋកិច្ចពិត។

ដោយមានគោលបំណងចំណាយ ១,៤ កោដិដុល្លារនៅឆ្នាំ ២០២៥ ការបង្កើតយ៉ាងគំហុកឆ្ពោះទៅរកទិដ្ឋភាពឧស្សាហកម្មស្វ័យប្រវត្តិកម្មនឹងផ្តល់ឱ្យប្រទេសចិននូវអត្ថប្រយោជន៍មហិមា បន្ថែម​ទៀត។

បើទោះបីជាមេរោគកូវីដ បានបិទទ្វាររោងចក្រនិងផ្នែកឧស្សាហកម្មធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ពីប្រទេសចិនត្រូវខួចខាត តែអ្វី​ដែលអ្នកវិភាគកំពុងហៅថា សាកលភាវូបនីយកម្ម “ឈានមុខគេ” និងការកើនឡើងនៃស្វ័យប្រវត្តិកម្មរោងចក្រ កំពុង​តែ​ផ្លាស់ប្តូរផលិតភាពឌីជីថលរបស់ចិន ឆ្ពោះទៅកាន់អាមេរិកខាងជើង និងអាស៊ីភាគអាគ្នេយ៍។

ទោះជាយ៉ាងណា អ្នកវិភាគ​ខ្លះលើកឡើងថា មហិច្ឆតារបស់ទីក្រុងប៉េកាំងផ្នែកតិចណូឡូជីនេះ នៅតែស្ថិតក្នុងដំណាក់កាលសាងសង់បឋមនៅឡើយ។

ស្ថានីយ៍មូលដ្ឋានម៉ាក្រូ គឺជាគ្រាប់បណ្តុំនៃការបង្កើតបណ្តាញ 5G ហើយនឹងផលិតលើសពីកម្លាំង​4Gមុនដែលខ្លួន​ធ្លាប់មាន​ដល់ទៅជាង១ដងកន្លះ ខណៈចំណាយមូលធនអាចកើនដល់ ៣០ ពាន់លានដុល្លារនៅឆ្នាំនេះ ( ៥ ពាន់លានដុល្លារកាលពីឆ្នាំមុន)។

សម្រាប់បរិវេណឧស្សាហកម្ម 5G នឹងជួយឱ្យមានការតំណភ្ជាប់កាន់តែច្រើនរវាងម៉ាស៊ីននិងការផ្ទេរទិន្នន័យ ប្រមូលទិន្នន័យ ដែលសមត្ថភាព​បច្ចេកវិទ្យាជំនាន់ទី ៥ ត្រូវបានគេរំពឹងថានឹងមានឥទ្ធិពលធំធេងមិនអាចស្មានដល់ តាមរយៈឧបករណ៍រោងចក្រដែលមានប្រសិទ្ធិភាពនិងស្វ័យ​ប្រវត្តិកម្ម Bernstein Research ។

គួរំលឹកដែរថា វត្ថុធាតុដើមនៃឧស្សាហកម្មតិចណូឡូជី បើរាប់ចាប់ពីឧបករណ៍ចាប់សញ្ញា និង​Cloudផ្ទុកទិន្នន័យ រហូតដល់បន្ទះឈីប រ៉ូបូតនានា គ្រឿងម៉ាស៊ីន ​បន្លាស់ ដែលទំនុកបម្រុង​ដល់បណ្តាលការផលិតកុំព្យូទ័រសកលលោកទាំងមូល គឺ​ក្រុមហ៊ុនចិនកំពុងឈានមុខគេទាំងតម្លៃនិងការផ្គត់ផ្គង់ ៕

សាយ ពេជ្រ

ប្រភព ៖ Bloomberg The nation The News York time

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+១០ នាទី មុន

ពិបាក​ដក​ដង្ហើម​​​​ពេល​ពាក់​ម៉ាស សាកល្បង​តិចនិកទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខភាព៣០ នាទី មុន

តឹងច្រមុះពិបាកដកដង្ហើម សាកប៉ុន្មានវិធីនេះអាចជួយបាន

ព័ត៌មានជាតិ៩ ម៉ោង មុន

ប៉េអិម​ស្រុក​លំផាត់​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​ញៀន​ទៅ​តុលាការ

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលស្រុក​រំដួល ចេញមុខ​បដិសេធន៍​ច្រានចោល​ទាំងស្រុង ករណី​ព័ត៌មាន​ថា បែកធ្លាយ​មន្ត្រី​ក្រោម​ឱវាទ​ទម្លា​យ​រឿងអាស្រូវ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ប្រៃសណីយ៍​ ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឧបាយកល​បោក​លួចយក​គណនី​ ហ្វេសបុក និង​ព័ត៌មាន​ធនាគារ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services