Connect with us

អាជីព

រក្សាធនធានមនុស្ស ជាយុទ្ធសាស្ត្ររកស៊ីបាន​​យូរអង្វែង

បានផុស

នៅ

គ្មាន​អ្នកណា​កើតមកសម្រាប់បម្រើ​អ្នកទេ តែ​ប្រសិនអ្នកល្អពេក​គេក៏មិនដឹងចេញពីអ្នកទៅណាទៀត​នោះដែរ។ ការខកខានមិនបានប្រើធនធាននៅនឹងដៃ ភាគច្រើនដោយសារ​តែសហគ្រិនមិនយកចិត្ត​ទុកដាក់ពិនិត្យ​ អំពី​បុគ្គលិក ស្វែងយល់ពីពួកគេ ​និង​ធ្វើយ៉ាងណាឱ្យ​ពួកគេ​ក្លាយជាផ្នែក​ដ៏មាន​សារៈសំខាន់មួយ​របស់ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើអ្នកទុកគេមិនសំខាន់ គេក៏​នឹងធ្វើខ្លួនមិនសំខាន់វិញ​ដូចគ្នា។

សុខុមាលភាពរបស់បុគ្គលិក និយោជិកតែងតែបង្កើនការចំណាយរបស់ក្រុមហ៊ុន ប្រការនេះ​ហើយ​ដែលមេដឹកនាំខ្លះស្ទាក់ស្ទើរក្នុងការអើពើ ។​ គេ​មិនចង់ចំណាយលុយឱ្យបុគ្គលិករៀន មិនចង់ចំណាយព្យាបាល និងបង្កើតកម្មវិធីកម្សាន្ត ប៉ុន្តែតាមពិត​វប្បធម៌នេះ មានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់និយោជកនិងនិយោជិក។

សុខុមាលភាពបុគ្គលិកល្អអាចឱ្យក្រុមហ៊ុនប្រកួតប្រជែងបានយ៉ាងមាំមួន ជាមួយនិយោជកផ្សេងទៀតសម្រាប់ការជ្រើសរើសថ្មី ឬរក្សាបុគ្គលិកដែលមានគុណភាព ។

វិធីងាយៗនេះ​អាចបង្ហាញដល់និយោជិកថាយើង​កំពុងយកចិត្តទុកដាក់ចំពោះគេ៖

១ ជួបនិយាយនឹងពួកគេផ្ទាល់ស្និទ្ធស្នាលញឹកញាប់

២ ក្នុងទំនាក់ទំនង​ធ្វើជាមិត្ត​ជាជាធ្វើដូចអ្នកនៅពីលើពួកគេ

៣ បង្ហាញថា គ្រប់គ្នាយកចិត្តទុកដាក់ អំពីជីវិតផ្ទាល់ខ្លួនរបស់ពួកគេដូចជា​ពេលពួកគេ​រៀបការ ខូចចិត្ត ឬមានកូន ទិញផ្ទះ។ល។

៤ បង្ហាញចំណាប់អារម្មណ៍លើមនុស្ស​សំខាន់ៗរបស់ពួកគេ​ដូចជា​កូនៗ ប៉ាម៉ាក ។ល។

៥ សរសើរ​ពួកគេ​លើគុណសម្បត្តិ គុណវិបត្តិជួយពួកគេកែសម្រួល

៦ ចូររក្សា​ភាពពិតប្រាកដនិងមានតម្លាភាពជាមួយពួកគេគុំមុខផ្សេងក្រោយផ្សឹង។

៧ ធ្វើឱ្យកាលវិភាគពេលវេលារបស់អ្នកមាន​សម្រាប់ពួកគេ បើអ្នកទុកគេមិនអទិភាព គេក៏ទុកអ្នករបៀបនេះវិញដូចគ្នា៕

អត្ថបទ៖ ចម្រើន តារា

ចុចអាន៖ លក្ខណៈសម្បត្តិនៃបុគ្គលិកឆ្នើម ដែលជាចំណែកធ្វើឱ្យក្រុមហ៊ុនរីកចម្រើន

ចុចអាន៖ មនុស្ស​ប្រើល្បិចនៅកន្លែងធ្វើការ មិនមែន​ព្រោះគេខ្លាំងទេតែព្រោះគេភ័យខ្លាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម