មេដឹកនាំល្អចេះបង្កើតវប្បធម៌​ទទួលស្គាល់​គ្នា​នៅកន្លែងធ្វើការ​
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

មេដឹកនាំល្អចេះបង្កើតវប្បធម៌​ទទួលស្គាល់​គ្នា​នៅកន្លែងធ្វើការ​

បានផុស

នៅ

​ពាក្យ​ថា​«​ទទួលស្គាល់​» គឺ​យល់ព្រម ទាំង​លើចំណុច​ល្អ និង​ព្រមទាំង​ចំណុច​មិនល្អ​រវាង​គ្នា ការគិតខុសគ្នា វប្បធម៌​ខុសគ្នា ជំនឿខុសគ្នា សាសនាខុសគ្នា ក្រោមច្បាប់តែមួយ​គឺ គោរពឱ្យតម្លៃ​គ្នា រៀនស្តាប់គ្នា នឹង​មិនបក្សពួកផាត់អ្នកណាម្នាក់ចោលចេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ុមេដឹកនាំចាស់គម្រិល​ ​បញ្ចេញចោលគ្នាគេ​យកគ្នាឯងចូល មេដឹកនាំខ្លាំងប្រែគ្នាគេ​ឱ្យទៅជាគ្នាឯងបានដោយ​សិល្បៈនៃការ​ដឹកនាំ​ដ៏ពិបាករកគូប្រជែង។

​នៅពេលដែល​និយោជិកម្នាក់ៗ ត្រូវបានគេទទួលស្គាល់ ចំពោះ​ការខិតខំ​ និង​ចំណែកសំខាន់​រប​ស់​ពួកគេ​នៅក្នុង​កន្លែងធ្វើការ ពួកគេ​មាន​អារម្មណ៍​ថា ​ត្រូវ​បាន​ឲ្យ​តម្លៃ​ដោយ​ក្រុម​អ្នកគ្រប់គ្រង​ជាន់ខ្ពស់ និង​មិត្ត​រួម​ក្រុម​។​

​អារម្មណ៍​នេះ​តែង​ជំរុញ​ឲ្យ​ពួកគេ​ធ្វើការ​បាន​កាន់តែ​ល្អប្រសើរ ​និង​កាន់តែ​មានការ​ប្ដេជ្ញា​ចិត្ត​ឡើង​ពិសេស​បង្កើនការគោរពមេដឹកនាំដោយមិនដឹងខ្លួន។

មនុស្សម្នាក់ៗ កើតមកមានជីវិត​ឡើងលើផែនដីនេះ ក្នុងផ្នត់គំនិត​មិនអាចដូចគ្នាទាំងស្រុងទេ តែពួកគេ​ស្គាល់ច្បាស់អ្វីទៅជាការគោរព និងអ្វីទៅជាការស្អប់ខ្ពើមមាក់ងាយ។

ចូរអនុវត្តវប្បធម៌ទាំងនេះនៅទីតាំងរបស់អ្នក បង្កើតការទទួលស្គាល់ឱ្យតម្លៃគ្នា​បញ្ចៀសស្ត្រេស៖

១ លើកទឹកចិត្ត​មនុស្ស​មាន​ជំនឿខុសគ្នាឱ្យព្រមស្តាប់គ្នា

ចាប់ផ្តើមធ្វើអ្វីមួយដូចជា បង្កើន​ការរាប់អានចំពោះគ្រប់គ្នា មិនសូវខ្វល់ខ្វាយចំពោះគំនិតខុសគ្នា យកពេលនោះមកចង្អុល​ឬរិះគន់ខ្លួនឯងរីកចម្រើនជាង​។ មនុស្សដែលមាន​គំនិត​ខុសគ្នាបង្កើតផល​ដូចម្តេចខ្លះនៅតាមស្ថាប័ន​? ដំបូងមុននឹងឆ្លើយ​សំណួរនេះបាន ចូរ​គិតអំពីមនុស្សដែលនៅជិតអ្នក – មិត្តភក្តិ គ្រួសារ មិត្តរួមការងារ អ្នកជំនួញគ្រប់ប្រភេទ បុគ្គលិក​ប្រព័ន្ធផ្សព្វផ្សាយ អ្នកនយោបាយនិងមេដឹកនាំពិភពលោក គិតអំពីអ្វីជា​រួមដែលមនុស្ស​ត្រូវការ​ គឺការមិនបៀតបៀន និង​អ្វីដែលមិនសំខាន់ គឺ​ត្រូវតែយល់ស្របគ្នា វាមិនបាច់ក៏មិនអីដែរ។

វាជារឿងធម្មតាទេដែលសង្ឃឹមថា អ្នកផ្សេងគិតតាមយើង ជាការប្រសើរណាស់ក្នុងការព្យាយាមជះឥទ្ធិពលដល់អ្នកដទៃតាមរបៀបប៉ិនប្រសប់និងសីលធម៌តេការបង្ខំនិងមិនគោរព មិនត្រឹមតែមិនអាចបង្កើត​បរិវាថែមទាំងបង្កើតបរាជ័យឡើងមក។

២ ចូរមានស្មារតី «បើកចំហរ»

បន្ធូរអារម្មណ៍ទៅ! យើង​ព្រមទទួលយកពួកគេថាតើពួកគេជានរណា ប្រសើរ​ជាងទ្រាំមើលគេក្លែង​ធ្វើជា​អ្នកណាដែលពួកគេមិនមែនចេញពីបេះដូងមក។

ការទទួលយកមនុស្សមានគំនិតខុសគ្នា ទម្លាប់ខុសគ្នា មិនមានន័យថាយល់ព្រមជាមួយពួកគេការយល់ដឹងទេតែ​ទោះមិនស្រប​ក៏នឹងមិននិយាយប៉ះពាល់ ប្រមាថកាតទាន។ចាត់វិធានការសមស្របដើម្បីការពារឬគាំទ្រ ខ្លួន​និងអ្នកដទៃព្រមទទួលយកភាពពិតរបស់មនុស្សម្នាក់ទៀតទាំង​ជួនកាល យើង​អាច​មានអារម្មណ៍សោកសៅឬខឹង ប៉ុន្តែក្នុងកម្រិតជាអ្នកដឹកនាំជ្រាលជ្រៅ នឹងមានសន្តិភាពជាមួយជីវិត គឺជាពរជ័យជួយឱ្យអ្វីៗប្រសើរឡើង។

៣ សម្របសម្រួលគំនិតដោយរបៀបណា?

ជ្រើសរើសអ្នកដែលសំខាន់សម្រាប់យើង​ដែលជួនកាលគេសម្របយើង ពេលខ្លះយើងសម្របគេ។ (អ្នកដឹកនាំអាចអនុវត្តបែបនេះជាមួយមនុស្សជាច្រើនផងដែរ​ដើម្បីពួកគេយល់ថាខ្លួនឯងមាន​តម្លៃ ) ។ «ខ្ញុំព្រមទទួលយកការសាកល្បងនេះ សង្ឃឹមយើងជោគជ័យ​ទោះបី​ខ្ញុំ​មិនច្បាស់និងមិនគាំទ្រ១០០ភាគរយតែខ្ញុំឱ្យតម្លៃការចូលរួម​យោបល់របស់គ្រប់គ្នា! ហើយ​​បើទុកណា​ជាលទ្ធផល​ល្អនិងមិនល្អ ខ្ញុំក៏ទទួលយកវាដែរ” ។ មើលថាតើអ្នកអាច​អត់ធ្មត់កម្រិតណា​នោះហើយ​ការគោរពដ៏ជ្រៅនឹងលេចចេញមកពិបុគ្គលិកលក្ខណៈដែលជាជំនាញទន់ដ៏មានតម្លៃមួយ ។ ជារឿយៗយើងជៀសវាងក្នុងការព្រម​ទទួលស្គាល់សមត្ថភាពមនុស្សផ្សេងៗណា ដែលទំនងជា​អាច​បង្កើតជា​ការប្រជែងជាមួយយើង ក្នុងមធ្យោបាយចៀសវាងអារម្មណ៍ប្រឆាំងគ្នាក្នុងសម្បជញ្ញៈរបស់ខ្លួនឯង តែចិត្តបើកទូលាយទើបជាជោគជ័យពិត ។

៤ ហេតុអ្វី​ត្រូវសម្រប

ពិចារណាពីរបៀបដែលយើងជាមេដឹកនាំ មានទំនាក់ទំនងជាមួយពួកគេ​តស៊ូដើម្បីផ្លាស់ប្តូរពួកគេទៅរកវិជ្ជមាន តែបើមិនអាចធ្វើក៏កុំមាក់ងាយ​រុញពួកគេ​ឱ្យដួលថែម។ មេដឹកនាំម្នាក់គួរដឹងអំពីភាពត្រឹមត្រូវផ្ទាល់ខ្លួន ទីតាំងវិនិច្ឆ័យមិនលំអៀង មិនអត្តនោម័ត ការជំរុញទឹកចិត្ត​ជាគោល កុំយកការឆាប់ខឹងទស្សនៈតូចចង្អៀតនិងឈឺចិត្តសោកសៅព្រោះ​ឃើញគេបានល្អជាង មានចំណុចទាំងនេះ ​អ្នកនឹង​មាន​លទ្ធភាពបង្កើត​វប្បធម៌ទទួលស្គាល់​គ្នា​នៅកន្លែងធ្វើការ​យ៉ាងជោគជ័យ​ដោយចាប់ផ្តើមគំរូពីមេដឹកនាំ៕

ប្រែសម្រួល៖ ឡាហ្សូលី

ប្រភព៖ Jobest

ចុចអាន៖ ថ្នាក់នាយកប្រតិបត្តិ (CEO)ទប់កំហឹង​ដោយវិធីសាស្ត្របែបណាខ្លះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣៦ នាទី មុន

អ្នក​ប្រដាល់សកល​ជើង​ខ្លាំង​ប៉ះ​គ្នា​ថ្ងៃអាទិត្យ​នេះ លើ​សង្វៀន Boxing Ultimate Boxing Championship

កូវីដ-១៩៤៩ នាទី មុន

វត្ត​គល់​ទទឹង​ យក​សំណាក​ព្រះសង្ឃ​ និង​ ពុទ្ធ​បរិ​ស័ទ​៣៥៥​អង្គ​នាក់​ រក​ឃើញ​២​អង្គ​នាក់​ឆ្លង​កូ​វីដ

ព័ត៌មានជាតិ៥៥ នាទី មុន

កាកបាទក្រហមកម្ពុជា ប្រគល់ ផ្ទះ​២ ខ្នង​ជូន​ប្រ ជា​ពលរដ្ឋ​២​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅក្នុង​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ

កូវីដ-១៩២ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​វិជ្ជមាន កូ​វីដ​១៩​ថ្មី ៦៥​នាក់​និង​មាន​អ្នក​ស្លាប់​ថ្មី​ម្នាក់ នៅក្នុង​ថ្ងៃទី​២៣

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ ណែនាំ​ឲ្យ​ការសាងសង់​ស្ថានីយ​ជញ្ជីង​អចល័ត អូរ​ពោធិ៍​-​ខេត្តព្រះវិហារ ស្របតាម​គំនូស​ប្លង់ តាម​បទដ្ឋាន​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services