Connect with us

អាជីព

ភាព​ជា​អ្នកដឹកនាំ​កំពូល​ក្នុង​វិបត្តិ​កូវីដ​ តើ​អ្នក​គួរ​ប្រកាន់​កិរិយា​បែប​ណា?

បានផុស

នៅ

ភាព​ជា​អ្នកដឹកនាំ​កំពូល ខុសគ្នា​ពី​អ្នកដឹកនាំ​ធម្មតា​ត្រង់​ឥរិយាបថ​និង​វិធី​សម្រេចចិត្ត។

មជ្ឈមណ្ឌល​សម្រាប់​ភាព​ច្នៃប្រឌិត​ភាព​ជា​អ្នកដឹកនាំ (CLA ) សរសេរ​ថា ការ​ដឹកនាំ​នៃ​ស្ថាប័ន​នីមួយៗ គឺ​ជា​បទពិសោធន៍​ដ៏​មាន​ឥទ្ធិពល​សម្រាប់​បង្វឹក​ភាពជា​អ្នកដឹកនាំ ប៉ុន្តែ កិរិយា​រាបទាប សុភាព​រម្យទម ទទួល​ខុសត្រូវ​ខ្ពស់ ទើប​អាច​ចាត់​ថា​ជា​ការ​ដឹកនាំ​ដល់​កំពូល​មួយ។

មេដឹកនាំ​កំពូល ដើរ​តួនាទី​យ៉ាង​ធំធេង​ក្នុង​កម្រិត​ជោគជ័យ​របស់​អង្គភាព ក្រុមហ៊ុន​មិនថា គេ​កំពុង​ស្ថិតនៅ​ក្នុង​តួនាទី​កម្រិត​ណា​ឡើយ។

ពួកគេ​លេចធ្លោ​និង​មាន​អំណាច​ជា​សម្ងាត់ ទោះ​គេ​មិន​ទាន់​ធំ​ស្មើនឹង​កម្រិត​ពិត​នៃ​សមត្ថភាព​ខាង​ក្នុង​របស់​គេ​ក្ដី។

គ្រប់គ្នា​ដែល​ឃើញ​មនុស្សនេះ តែងឆ្ងល់​ថា តួនាទី​ប៉ុណ្ណឹង​សោះ មាន​អំណាច​ម៉្លេះ សូម្បី​មេដឹកនាំ​ធំៗនានា​ក៏សឹង ញញើតពេលនិយាយ​ជាមួយ​គេ?

ត្រូវ​ហើយ!ពួកគេ​មាន​លក្ខណៈ​ដ៏​ពិសេស!

១ ទស្សនៈ​ជ្រាលជ្រៅ​និង​ពិបាក​ទប់ទល់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារ​គេ​ពូកែ​រៀបចំ​ផែនការ​សកម្មភាព​ច្បាស់លាស់ សម្រាប់​បញ្ហា​ប្រឈម​និង​អាទិភាព របស់​អង្គភាព គេ​តែង​មាន​គំនិត​នាំមុខ​លើ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​និង​អង្គភាព។ ប្រសិទ្ធភាព​នៃ​សម្ដី​របស់​ពួកគេ​ ទៅ​កាន់​មនុស្ស​គ្រប់គ្នា បង្ហាញ​ភាព​ជា​អ្នកដឹកនាំ​ដ៏​សម្ងាត់​និង​កម្រ​រក​បាន​របស់​គេ។ ប្រៀបធៀប​ទៅ​នឹង​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ដទៃ​ទៀត គេ​មាន​ទំនុក​ចិត្ត​និង​ទទួល​បាន​ការ​គោរព​ជា​ទូទៅ។

២ ឥទ្ធិពល​ខាងក្រៅ

មនុស្ស​នេះ មាន​ជំនាញ​ទំនាក់ទំនង​ដ៏​អស្ចារ្យ​និង​មិន​លេង​សើច។ គេ​មិនមែន​មាន​អ្នក​តាម​ ​Follow ច្រើន​តែ​គេ​មាន​កេរ្តិ៍ឈ្មោះ ​នឹង​និយាយ​អ្វី​ៗ សម្បូរ​មាន​គេ​ត្រងត្រាប់​ស្ដាប់​តាម​។ គេ​មាន​តុល្យភាព​និង​ទ្រទ្រង់​ថាមពល​ផ្ទាល់ខ្លួន​រវាង កិរិយា​ឯកជន​និង​ទ្រឹស្ដី​ការងារ។ សមត្ថភាព​នៃ​ការ​ការ​កំណត់​តុល្យភាព​ជីវិត​របស់​គេ ស៊ីជម្រៅ និង​ទាក់ទាញ​ខ្លាំង។ មនុស្ស​នានា​ដែល​បាន​ជួប​តែង​ចង់​បាន​គេ​ឲ្យ​មក​ចូលរួម​ជួយ​ការងារ​ឬ​ជា​ដៃគូ។

៣ គេ​មិន​រាថយ​នឹង​បញ្ហា​ប្រឈម​ទាំងអស់

បញ្ហា​ជា​យុទ្ធសាស្ត្រ ការ​កំណត់​និង​ការសម្រេចចិត្ត ក្នុង​ចក្ខុវិស័យ​ទិសដៅ​និង​គោលដៅ ការ​សម្រប​ផ្លាស់ប្ដូរ ពី​មួយ​ថ្ងៃទៅ​មួយថ្ងៃ​និង​មើល​ឃើញ​អនាគត​រយៈ​ពេល​វែង គ្មាន​អ្នកណា​ពូកែ​ដល់​មនុស្ស​នេះ​ឡើយ។ គេ​តែង​តែ នាំ​មុខ​នៅ​ទូទាំង​កម្រិត វិទ្យាសាស្ត្រ, វប្បធម៌, ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច​ នយោបាយ និង​ចំណាប់​អារម្មណ៍​សង្គម ។
ការ​គ្រប់គ្រង​ទេពកោសល្យ​នៃ​ការដឹកនាំថ្នាក់កំពូល មិនត្រូវការសញ្ញាប័ត្របណ្ណធានាឡើយ។ វាត្រូវការ​តែពេលត្រឹម​១ពែងកាហ្វេ​អ្នកនឹងរកឃើញ​សមត្ថភាពពិត​របស់​គេ។

៤ ការអភិវឌ្ឍន៍ទៅជាមេដឹកនាំកម្រិត​កំពូលក្នុងបរិបទវិបត្តិពិភពលោក

ថាមពលសម្បទា ការវាយតម្លៃសុខភាពនិងការណែនាំផ្លូវចិត្ត បង្ហាញច្បាស់ឡើងក្នុងវិបត្តិកូរ៉ូណា​ថា មេដឹកនាំ​ណា​កម្សាក និងមេដឹកនាំណាភ្លឺស្វាង។

មិនមែន​មាន​ន័យថា ​កម្សាក​មិន​ហ៊ាន​ទៅ​ហាង​កាហ្វេទេ ប៉ុន្តែ​គឺ​ការ​កម្សាក​ដែលមិនអាច​រក​​ឃើញ​ឱកាស​ក្នុង​ហានិភ័យ ព្រោះ​ពួកគេ​ខ្លាច​ខាតបង់​បន្ថែម។  ពួកគេ​បណ្តេញបុគ្គលិក​តាំងពីខែដំបូង ហើយ​ប្រញាប់​ប្រមូល​លុយ​ទុក។ មេដឹកនាំ​កំពូល​មិនដែល​គណនា​លុយ​និង​តួលេខ​ចំណូល​ជា ពេល​វេលា​ដែល​គេ​បាត់បង់​ទៅ​ទេ គេ​រមែង​តែ​បង្កើត​អ្វីមួយ​ថ្មី​ក្នុង​ឧបសគ្គ ហើយ​គេ​ស្រេកឃ្លាន​ចង់​ទទួល​បាន​ជោគជ័យ​ក្រោយ​ពេល​ឧបសគ្គ​រលាយ​ភ្លាម​។ អ្នក​ផ្សេង​នឹង​រត់​តាម​ពី​ក្រោយ​គេ​ត្រុកៗ ពេល​សមុទ្រ​ស្ងប់​លែង​មាន​រលក៕

ប្រែសម្រួល៖ឡាហ្សូលី

ចុចអាន៖ហេតុអ្វី​បាន​ជា​រោគរាតត្បាត​គឺ​ជា​ពេលវេលា​ដ៏​ល្អ​ដើម្បី​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

លោក វង្សី វិស្សុត ណែនាំរាជបណ្ឌិត្យសភាកម្ពុជា បង្កើនការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធប្រវត្តិសាស្រ្តកម្ពុជា

សេចក្ដីជូនដំណឹង២៨ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ទំនិញ

ព័ត៌មានជាតិ៣២ នាទី មុន

អ្នក​ភូមិ​ព្រះដាក់​ធ្វើ​នំ​បញ្ចុក​ត​ជំនាន់​ មាន​រូបមន្ត​ពិសេស​ធ្វើ​នំ​បញ្ចុក​ឆ្ងាញ់

KPT+៤០ នាទី មុន

សព្វថ្ងៃនេះ មានក្បួនឆបោកសាមញ្ញបំផុត តែយើងច្រើនជឿនិងដើរតាមដោយងប់ងុល

ព័ត៌មានជាតិ៥៣ នាទី មុន

HERBALIFE កម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាម ដែលជាឆ្នាំទី ៦ ជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម