អាជីព
ហេតុអ្វីបានជារោគរាតត្បាតគឺជាពេលវេលាដ៏ល្អដើម្បីចាប់ផ្ដើមអាជីវកម្មថ្មី?
ច្បាស់ណាស់ថាទាំងឆ្នាំ ២០២០ និងឆ្នាំ ២០២១ មិនមែនជាឆ្នាំដែលយើងបានគ្រោងទុកទេ ហើយនៅចំណុចនេះហាក់ដូចជាយើងកំពុងជិះរលកដែលមិនប្រាកដប្រជា។ ប៉ុន្តែហេតុអ្វីនេះបែរជាពេលវេលាដ៏អស្ចារ្យដើម្បីចាប់ផ្ដើមអាជីវកម្មថ្មីទៅវិញ?
១. គ្រប់គ្នាកំពុងចំណាយពេលច្រើននៅឯផ្ទះ
សម្រាប់គ្នាយើងភាគច្រើនក្នុងពេលនេះ គឺប្រាកដជាចំណាយពេលច្រើននៅផ្ទះ ដែលមានបញ្ហាប្រឈមផ្ទាល់ខ្លួន (ចន្លោះតូចធ្វើការជាមួយកូននៅផ្ទះ គ្មានកន្លែងដាក់តុ និងបញ្ជីការងារជាដើម ) ។ ប៉ុន្តែចុះយល់យ៉ាងណា ចំពោះភាពវិជ្ជមានដែលដើរចេញពីផ្ទះ?
ក្នុងពេលនេះគួរចេះប្រើវិបត្តិនេះជាគន្លឹះ ដើម្បីបង្កើតឱកាសនិងផ្នត់គំនិតដែលសមនឹងលំហូរធម្មជាតិ និងក្រមសីលធម៌ការងាររបស់យើង។
២. មានកាលវិភាគថ្ងៃចុងសប្ដាហ៍

ស្រដៀងនឹងចំណុចខាងលើ វិធីមួយដើម្បីមើលចំណុចវិជ្ជមាននៃឆ្នាំ ២០២០ គឺត្រូវពិចារណាថាតើកាលវិភាគរបស់យើងទំនេរប៉ុន្មាន។ នៅចុងសប្ដាហ៍គឺជាពេលវេលាដ៏ល្អ ដើម្បីប្ដេជ្ញាចិត្តរៀនពីអាជីវកម្មរបស់យើងនាពេលអនាគត។
ចុះឈ្មោះចូលរៀនវគ្គសិក្សា បង្កើតទម្លាប់អានសៀវភៅ ចូលរួមជាមួយក្រុមដែលមានការលើកទឹកចិត្តនិងគាំទ្រ ដើម្បីបានបន្តចំណង់ចំណូលចិត្តយើង ដោយចំណាយពេលនេះ ដើម្បីរៀន។ ហើយចាប់ផ្ដើមអាជីវកម្មដែលយើងបានគិតទុកអស់រយៈពេលជាច្រើនឆ្នាំ ។
៣. មនុស្សប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើន
មនុស្សគ្រប់គ្នាមិនថាយើងឬគេ ក្នុងពេលនេះម្នាក់ៗប្រាកដជាចំណាយពេលវេលាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ប៉ុន្តែសួរថា ហេតុអ្វីយើងមិនព្រមឆ្លៀតពេលនេះយកមកប្រើភ្ជាប់វេទិការបស់យើងទៅពួកគេ។
គួរពិចារណាលើផ្នែកបន្ថែមនៃលើអាជីវកម្មដែលយើងត្រូវធ្វើឆាប់ៗនេះ ជាផលចំណេញរបស់មនុស្សគ្រប់គ្នាដែលមិនសូវរវល់។
៤. មានឱកាសនៅក្នុងសង្គមថ្មី

អាជីវកម្មខ្នាតតូចទាំងអស់ដែលបច្ចុប្បន្នកំពុងរីកចម្រើន នៃអាជីវកម្មរបស់ពួកគេ ភាគច្រើនគឺឲ្យអតិថិជនពាក់ម៉ាសឬលាងដៃជាមួយអាកុលជាដើម។
ជាមួយនឹងរឿងធម្មតានេះនឹងផ្ដល់ឱកាសឲ្យយើងគិតអំពីគំនិតដែលខ្លួនយើងកំពុងតែធ្វើ។ មនុស្សនៅផ្ទះមិនសូវមានទំនាក់ទំនងគ្នាប៉ុន្មានទេ ហើយមនុស្សគ្មានការងារធ្វើក៏មានការលំបាកដែរ។
បើសិនយើងបង្កើតអាជីវកម្មថ្មីនាពេលនេះ យើងមានឱកាសនៅក្នុងសង្គមថ្មី ហើយបានជួយនិងបង្រៀនដល់អ្នកដែលកំពុងត្រូវការការងារ ឬមួយអាចជួយមនុស្សលំបាកផ្សេងទៀត។
នេះគឺជាការលើកទឹកចិត្តមួយ ដែលគួរធ្វើនិងចាប់ផ្ដើម ទោះអាជីវកម្មរបស់យើងតូចតាចក្ដី តែយើងក៏បានស្វែងយល់និងរៀនពីបទពិសោធន៍សង្គមនាបច្ចុប្បន្ននេះដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាព ទោះស្ថិតនៅក្រោមសម្ពាធពីការងារ
ចុចអាន៖ត្រៀម៥ ជំហាន ពេញដោយក្តីជឿជាក់ ពេលសម្ភាសន៍ការងារ ក្នុងកំឡុង កូវីដ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


