Connect with us

សន្តិសុខសង្គម

Update!!! ករណី​ឆេះ​ក្លិប​ក្រោម​ដី​នៅ​សៀមរាប​ បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ម្នាក់ស្លាប់​

បានផុស

នៅ

ភ្នំពេញ ៖ ករណី​ឆេះ​ក្លិប​ក្រោម​ដី​នៅ​ខេត្ត​សៀមរាប នៅ​វេ​លា​ម៉ោង​៩យប់​នេះ មាន​មនុស្ស​ម្នាក់​ស្លាប់ពេលកំពុង​បញ្ជូន​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​ និង​មនុស្ស​ម្នាក់​ទៀត​បាន​រង​របួស​ នេះ​បើ​តាម​សីដី​របស់​សមត្ថកិច្ច​បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​មុន​នេះ​បន្តិច។

សមត្ថកិច្ច​ក៏​បាន​ឲ្យដឹងទៀតថា ចំពោះ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​ឆេះក្លិប​នេះ គឺ​បណ្ដាល​មក​ពី​ផ្ទុះសេខ្សែភ្លើង។ សមត្ថកិច្ច​ក៏​​បាន​បន្ថែម​ទៀតថា ពេលនេះ​សមត្ថកិច្ច​កំពុង​ដុតដៃ​ដុតជើង​ស្វែង​រក​ជនរងគ្រោះ​ដែល​បាត់​ខ្លួននៅ​ក្នុង​ហេតុការណ៍​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា ករណី​អគ្គិភ័យ​ឆាបឆេះ​ក្លិប​ក្រោម​ដី​នេះ មាន​ឈ្មោះ​ថា “ELITE CLUB PARY ” ដែល​មាន​ទីតាំង​នៅ​ចំណុច​ភូមិ​តាភូល​ សង្កាត់​ស្វាយដង្គំ​ ក្រុង​-ខេត្តសៀមរាប។ ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុង​បន្ត​ស្វែង​រក​ជនរងគ្រោះ​ ដែល​បាន​បាត់​ខ្លួន​នៅក្នុង​ក្លិប​នេះ៕

ដោយ ៖ កុសល

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម