សន្តិសុខសង្គម
ទំនាស់ពាក្យសម្ដី ប្ដីវាយនិងរឹត.ក សម្លាប់ប្រពន្ធ ខណៈកំពុងមានជំងឺប្រចាំកាយ
ស្ត្រីវ័យ៤៤ឆ្នាំម្នាក់ត្រូវបានបុរសជាប្ដីវាយនិងយកអាវរឹត.កសម្លាប់ ខណៈកំពុងមានជំងឺបេះដូងប្រចាំកាយ បន្ទាប់ពីបុរសជាប្ដីស្រវឹងស្រា និងមានទំនាស់ពាក្យសម្ដីជាមួយគ្នា។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទី យប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅភូមិសែនត ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាប្ដីមានឈ្មោះ នេត រ៉ា អាយុ៤៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិសែនត ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ សោ សុខី អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំជាមួយគ្នា។
នៅមុនកើតហេតុជនសង្ស័យជាប្ដីបានផឹកស្រាស្រវឹងរហូតមានទំនាស់ពាក្យសម្តីឈានដល់ប្រើអំពើហិង្សាដោយបានវាយប្រពន្ធមួយដៃ ហើយទាញអាវទៅរឹត.ក ពីក្រោយបណ្តាលឱ្យប្រពន្ធប្រកាច់ស្លាប់ មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារតែប្តីស្រវឹងស្រាវាយប្រពន្ធ ដោយប្រពន្ធកំពុងមានជំងឺបេះដូងប្រចាំកាយ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគរបាលបានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់។ ចំណែកសពស្ត្រីជាប្រពន្ធ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា