សន្តិសុខសង្គម
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩កុម្ភៈ ដោយសារភ្លើងប្រចណ្ឌ និងទំនាស់រឿងលុយកាក់ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមចាប់ខ្លួនបានហើយ។

សូមបញ្ជាក់ថា ជនដៃដល់មានឈ្មោះ ឈឹម បញ្ញាពិទូរ្យ ជាមន្ត្រីកងអង្គរក្ស បានកាប់សម្លាប់ប្រពន្ធបណ្តាលឲ្យស្លាប់ កាលពីវេលារំលងអធ្រាត្រចូលថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៥ នៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដោយឡែកជនរងគ្រោះជាប្រពន្ធឈ្មោះ ម៉ុង ស្រីនាង អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិកើតហេតុ ហើយអ្នកទាំង២មានកូនប្រុស២នាក់ និងកូនស្រី១នាក់។

បើតាមសមត្ថកិច្ច កន្លងមក ប្ដីប្រពន្ធ១គូនេះ ឧស្សាហ៍ឈ្លោះប្រកែកគ្នាជាញឹកញាប់ ដែលផ្ដើមចេញពីភ្លើងប្រចណ្ឌ និងទំនាស់គ្នារឿងបញ្ហាលុយកាក់ ក្នុងការរកស៊ីពុះដីឡូតិ៍ និងសង់ផ្ទះល្វែងលក់ ដោយមូលហេតុបង្វិលលុយមិនទាន់។ ដោយឡែកនៅវេលាយប់រំលងអធ្រាត្រថ្ងៃកើតហេតុ អ្នកទាំង២បានឈ្លោះប្រកែកគ្នានៅក្នុងបន្ទប់ដេកម្ដងទៀត ហើយប្ដីក៏បានកាប់ប្រពន្ធជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ រួចគេចខ្លួនបាត់តែម្ដង៕




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
នយោបាយ១៧ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ