Connect with us

សន្តិសុខសង្គម

ប្តឹងប្អូនប្រុសម្ចាស់សណ្ឋាគារ ក្រោយហ៊ានទះកំផ្លៀងបុគ្គលិក ៣ លើក

បានផុស

នៅ

បុរសជនជាតិចិនម្នាក់ ត្រូវជាប្អូនប្រុសម្ចាស់ សណ្ឋាគារ អន្តរជាតិ ធានយី បានទះកំផ្លៀងទៅលើបុរសម្នាក់ជាបុគ្គលិកបម្រើការនៅក្នុងសណ្ឋាគារ ៣ លើកជាបន្តបន្ទាប់ ត្រូវ​ជនរងគ្រោះ​ទ្រាំ​មិនបាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ កាល​វេលា​ម៉ោង​ ៩​ យប់ កាលពីថ្ងៃទី​ ៧ ខែមករា ឆ្នាំ​ ២០២២ នៅ​ចំណុច​សណ្ឋាគារ អន្តរជាតិ ធាន​យី នៅជាប់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុង​សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជនរងគ្រោះ​ឈ្មោះ​មានឈ្មោះ សេង កុសល ភេទ​ប្រុស អាយុ​ ១៨ ឆ្នាំ មុខរបរ​បុគ្គលិក បម្រើ​ការ​នៅ​សណ្ឋាគារអន្តរជាតិ ធាន​យី ស្នាក់នៅសង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​នៅ ឯ​ខេត្តព្រៃវែង​។​ ចំណែក​ជនបង្ក​ជា​ជនជាតិ​ចិន មានឈ្មោះ ហ្វា​គឺ ភេទ​ប្រុស ជា​ប្អូនប្រុស​ម្ចាស់​សណ្ឋាគារ​ខាងលើ​។​

​តាម​ការរៀប​ពី​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា ​នៅ​ចន្លោះ​ចុងឆ្នាំ​ ២០២១ ជនបង្ក​បាន​ទះកំផ្លៀង មកលើ​រូបគាត់​ពីរលើក ខ​ណៈ​រូបគាត់ កំពុង​ចុច​ទូរស័ព្ទ​លេង ដោយ​មិនបាន​ចាំ​វេលា​និង​ថ្ងៃ​ប៉ុន្មាន​នោះទេ ហើយ​រូបគាត់​ក៏​មិនបាន​ទៅប្តឹង​សមត្ថកិច្ច​នោះដែរ ដោ​យ​សម្ងំ​ទុកចិត្ត រហូតដល់​ថ្ងៃកើតហេតុ​ខាងលើ រូបគាត់​បាន​អង្គុយ​ចុច​ទូរស័ព្ទ​លេង​ដូច​សព្វ​រាល់​ទៀត ខ​ណៈនោះ​ជនបង្ក​ដែលជា​ជន​ចិន​ត្រូវជា​ប្អូន​ម្ចាស់​សណ្ឋាគារ​ខាងលើ បាន​ដើរមក​ឃើញ ហើយ​រូបគាត់​ឃើញ​ដូច្នោះ​ខំ​ងើបឡើង​គោរព​ជនបង្ក​ត្រឹមត្រូវ តែ​មិនដឹង​ជា​យ៉ាង​មិច​នោះទេ ជនបង្ក​បាន​ទះកំផ្លៀង​មកលើ​រូបគាត់​មួយ​កំផ្លៀង ធ្វើ​ឲ្យ​រូបគាត់​ខឹង​ខ្លាំង​ទ្រាំ​ និង​ទង្វើ​ជនបង្ក​ធ្វើ​មកលើ​រូប​ខ្លួន​ដ​ដែរ ទើប​រូបគាត់​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះមក​អន្តរាគមន៍​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ធ្វើការ​សួរនាំ​រួច​បាន​ឲ្យ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​បែកក្អម ដើម្បី​ឲ្យ​សមត្ថកិច្ច​ហៅ​ជនបង្ក​មក​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម