Connect with us

សន្តិសុខសង្គម

បង្ក្រាបសង្វៀនជល់មាន់ក្នុងចម្ការស្វាយចន្ទីឃាត់ខ្លួនមនុស្ស​១២នាក់ និងម៉ូតូ៣៨គ្រឿង

បានផុស

នៅ

កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការណ៍ជា​មួយកម្លាំង​នគរបាល​ស្រុកចំការលើ និង​អាជ្ញាធរ​មូលដ្ឋាន ចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់​(ជល់​មាន់ នឹង​អាប៉ោង​ភ្នាល់​ដាក់​ប្រាក់​) មួយកន្លែងឃាត់ខ្លួនបានមនុស្សចំនួន១២នាក់ និងម៉ូតូ៣៨​គ្រឿង រួមទាំងវត្ថុតាងមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៣និង៣០​នាទី ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២ នៅចំណុច​ចម្ការ​ស្វាយចន្ទី ក្នុងភូមិ​អូរ​តា​សែន ឃុំ​តា​ប្រុក ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ច​បានឃាត់ខ្លួន​ក្រុមអ្នកលេងបានចំនួន១២នាក់ ដកហូតម៉ូតូ៣៨គ្រឿង ទូរស័ព្ទដៃ ចំនួន​១០​គ្រឿង ប្រាក់រៀល​ចំនួន ១,៨២០,០០០​រៀល (​មួយ​លាន​ប៉ែតសិប​ពី​ម៉ឺ​ន​រៀល​) ប្រាក់​ដុល្លារចំ​នួន ១៣០​ដុល្លារ (​មួយរយ​សាមសិប​ដុល្លារ​) និងវត្ថុតាងមួយចំនួនទៀត។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួមទាំងវត្ថុតាង​ត្រូវបាន​ប​ញ្ចូ​ន​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពង់ចាម ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី តាម​បញ្ជា​របស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម