សន្តិសុខសង្គម
អាវុធហត្ថស្រុកព្រៃនប់ ឆ្មក់បង្ក្រាបករណីគ្រឿងញៀនចាប់ខ្លួនមនុស្ស២នាក់
ព្រះសីហនុ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថស្រុកព្រៃនប់ជាច្រើននាក់នៅម៉ោង១៤និង១៥នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានឆ្មក់ចុះធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនបាន១ករណីស្ថិត នៅមុខតំបន់សេដ្ឋកិច្ចពិសេសចេជាង ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតាមលោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រៃនប់ បានឲ្យដឹងថា ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបជនមុខសញ្ញាចាស់នេះ កម្លាំងជំនាញបានសហការជាមួយភ្នាក់ងារសំងាត់ ហើយកន្លងមកសមត្ថកិច្ចបានតាមដានជាសម្ងាត់ពីសកម្មភាពក្រុមជនសង្ស័យដែលធ្វើដំណើរចល័តនៅក្នុងភូមិសាស្ត្រស្រុកព្រៃនប់។លោក ម៉ែន វណ្ណា បានឲ្យដឹងថាជនសង្ស័យចំនួន២នាក់ដែលចាប់ឃាត់ខ្លួនរួមនិងវត្ថុតាងល្មើសនេះមាន ១-ឈ្មោះ អែម ឡយ ភេទប្រុស ២៩ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ២-វ៉ាន់ ចិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដោយឡែកវត្ថុតាងដកហូតបានរួមមាន ១.ម្សៅសថ្លាចំនួន ០២កញ្ចប់ទម្ងន់១.៧១g ២.ទូរសព្ទចំនួន ០១គ្រឿង ៣.ម៉ូតូចំនួន ០១គ្រឿង ៤.លុយ ១០ម៉ឺនរៀល ៥.ខ្សៀរជក់ ០២ ៦.ដបជក់ចំនួន ០១
៦.ដែកកេះ ០១ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរនិងចាត់កាតបន្តតាមនីតិវិធីច្បាប់ជាធរមាន៕
ដោយ ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


