Connect with us

សន្តិសុខសង្គម

ឆ្លងចរន្ដពីឆ្នាំងសាកទូរស័ព្ទឆេះផ្ទះមួយខ្នងនិងរងរបួសម្នាក់

បានផុស

នៅ

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើពីឈើលើថ្មក្រោមត្រូវបានអគ្គិភ័យឆាប​ឆេះអស់ទាំងស្រុង និងបណ្ដាលឲ្យកូនម្ចាស់ផ្ទះម្នាក់បានរងរបួស។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៥០នាទីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្រុមទី៩ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបន្តថា ម្ចាស់ផ្ទះរងគ្រោះដោយសារអគ្គិភ័យនេះមានឈ្មោះ ហួង ព្រហ្មស៊ីថា ភេទប្រុស អាយុ ៦១ឆ្នាំ មុខរបរនៅផ្ទះ។ ករណីនេះបណ្ដាលឲ្យខូចខាតផ្ទះមួយខ្នង ទំហំផ្ទះ ៨គុណនឹង១២ម៉ែត្រ ឈើ​លើថ្មក្រោម ដំបូលស័ង្កសី មាន៦បន្ទប់ ខាងក្រោម៤បន្ទប់ និងខាងលើមាន០២​បន្ទប់​(ខាងក្រោមជួល​ឲ្យគេនៅ០៣បន្ទប់)។ មាន៥គ្រួសារ មនុស្ស១១នាក់ ស្រី៥នាក់ ក្នុងនោះ​(អ្នកជួល​បន្ទប់​ស្នាក់​នៅ​៣គ្រួសា៤នាក់ស្រី២នាក់)។

សមត្ថកិច្ចបន្ថែមថា ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យរបួសកូនម្ចាស់ផ្ទះឈ្មោះ ព្រហ្ម វឌ្ឍនា ភេទប្រុស​អាយុ២៦ឆ្នាំមុខរបរ លក់គ្រឿងបន្លាស់ទូរស័ព្ទដៃ ស្នាក់នៅបន្ទប់ខាងលើម្នាក់ឯង បណ្ដាលឲ្យរបួសដៃទាំ​ង​សងខាង និងមុខត្រង់ចង្កាបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។

សមត្ថកិច្ចបញ្ចាក់ថា ករណីអគ្គិភ័យនេះគឺមូលហេតុមកពីឆ្លងចរន្តអគ្គិសនីចេញពីឆ្នាំងសាកទូរស័ព្ទ នៅលើគ្រែពូក។

សមត្ថកិច្ចបញ្ចាក់ទៀតថាក្នុងការប្រតិបត្តិការប្រើប្រាស់ឡានទឹករបស់ស្នងការខេត្តសៀមរាបចំនួន៣គ្រឿងពន្លត់អស់ទឹក៣ឡានហើយការឆាបឆេះនេះរលត់ទាំងស្រុងនៅវេលាម៉ោង៥ព្រឹកដោយមិនមានរាលដាលទៅផ្ទះអ្នកដ៏ទៃនោះទេ៕
អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម