សន្តិសុខសង្គម
សមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញាដែលបាញ់ប្រហារពលរដ្ឋរបួស២នាក់
កម្លាំងអធិការស្រុកថាឡាបរិវ៉ាត់ សហការជាមួយអាជ្ញាធរមូលដ្ឋានឃុំសំអាង នៅព្រឹកថ្ងៃទី១៩ ខែមេសានេះ កំពុងចុះស្រាវជ្រាវតាមប្រមាញ់ជនសង្ស័យដែលបាញ់ប្រហារទៅលើប្រជាពលរដ្ឋកាលពីថ្ងៃទី១៣ ខែមេសា ដែលកំពុងរាំផឹកស៊ីសប្បាយអបអរឆ្នាំថ្មីធ្វើឱ្យមនុស្សពីរនាក់រងរបួសធ្ងន់។

លោក សែម ស៊ីថា អធិការស្រុកថាឡាបរិវ៉ាត់ បានឲ្យដឹងថា ពេលនេះកម្លាំងសមត្ថកិច្ចកំពុងចុះស្រាវជ្រាវ ស៊ើបអង្កេត តាមប្រមាញ់ជនដៃដល់ដែលបានបាញ់ប្រហារទៅលើប្រជាពលរដ្ឋ ដែលកំពុងរាំសប្បាយអបអរឆ្នាំថ្មី ដោយប្រើអាវុធខុសច្បាប់បាញ់រះទៅលើហ្វូងមនុស្សបង្កឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរមនុស្សចំនួន២នាក់។
លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញារួចហើយ ទោះបីប្រឹងរត់គេចខ្លួនដល់ទីណាក៏មិនរួចខ្លួនដែរ យូរនឹងឆាប់គង់តែសមត្ថកិច្ចឃាត់ខ្លួនបាននោះទេ។

លោកអធិការបានបន្តថា ករណីបាញ់ប្រហារនេះបានកើតឡើងនៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៩យប់ មុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលមានប្រជាពលរដ្ឋមានគ្នាប្រមាណ៥ទៅ៦នាក់បានជុំគ្នាផឹកស៊ីអបអរឆ្នាំថ្មីបណ្តាលអោយមនុស្សពីនាក់របួសធ្ងន់ នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោកបន្តថា ជនរងគ្រោះទី១ឈ្មោះ ម៉េស ហ៊ីន អាយុជាង៤០ឆ្នាំ ជាប្រធានយុវជន ស.ស.យ.ក ឃុំសំអាង ត្រូវគ្រាប់កាំភ្លើងចំត្រគាកខាងឆ្វេង បានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ(លោកសង្ឃ) រាជធានីភ្នំពេញ។ ទី២ឈ្មោះ ណែត ធន់ ភេទស្រីអាយុជាង៣០ឆ្នាំ ជាស្ត្រីមេម៉ាយរងរបួសដៃខាងស្ដាំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា ករណីបាញ់បោះនេះ សមត្ថកិច្ចបានរកឃើញសំបកគ្រាប់ប្រភេទអាកាចំនួន៣គ្រាប់ ក្នុងនោះមានមួយគ្រាប់បាញ់មិនផ្ទុះជាវត្ថុតាំង និងកំពុងធ្វើតាមដានជនសង្ស័យដែលគេចខ្លួនចេញពីភូមិដើម្បីឈានទៅចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់៕
អត្ថបទ៖ ងិនលីម



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


