ព័ត៌មានអន្ដរជាតិ
ត្រាំ ផ្តាំទៅ ហ្សេលេនស្គី ថា ទោះប្រគល់រ៉ែកម្រ ឲ្យអាមេរិក ក៏អ៊ុយក្រែន មិនអាចចូលណាតូបានដែរ
ថ្លែងក្នុងការិយាល័យរាងពងក្រពើកាលពីថ្ងៃអង្គារទី១ខែមេសាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្តាំទៅមេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ថា កុំចង់យកធនធានរ៉ែកម្រមកដោះដូរជាមួយសមាជិកភាពរបស់ទីក្រុងកៀវ ក្នុងអង្គការណាតូឲ្យសោះ។

ការបញ្ជាក់របស់លោក ត្រាំ បែបនេះ គឺបន្ទាប់ពីអ្នកសារព័ត៌មានលើកឡើងថា លោកហ្សេលេនស្គី នឹងព្រមស៊ីញេប្រគល់ធនធានរ៉ែកម្រ លុះត្រាក្នុងកិច្ចព្រមព្រៀងនោះមានដាក់បញ្ចូលនូវលក្ខខណ្ឌឯកភាពឲ្យអ៊ុយក្រែន ក្លាយជាសមាជិកនៃសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកប៉ុណ្ណោះ។
ពាក់ព័ន្ធបញ្ហានេះ លោកត្រាំ អះអាងថាយ៉ាងច្បាស់ថា «អត់ទេ! ទោះអ៊ុយក្រែនលះបង់ធនធានទាំងនោះ ក៏មិនអាចចូលណាតូបានដាច់ខាត។ នោះជាអ្វីដែលរុស្ស៊ីជំទាស់យ៉ាងដាច់អហង្ការ ចាប់តាំងពីមុនពេលលោក ពូទីន ក្លាយជាប្រធានាធិបតីក្នុងឆ្នាំ២០០០មកម្ល៉េះ។ វាជាឫសគល់ដែលបញ្ឆេះភ្លើងសង្គ្រាម»។
នេះមិនមែនទើបលើកដំបូងឡើយដែលលោក ត្រាំ បានបង្ហាញជំហរមិនឲ្យអ៊ុយក្រែន ចូលណាតូ ពោលកាលពីខែមុន មេដឹកនាំអាមេរិក រូបនេះថែមទាំងប្រាប់ឲ្យលោកហ្សេលេនស្គី ឈប់ស្រមៃរឿងចូលជាសមាជិកអង្គការនេះទៀតផង ព្រោះវាមិនអាចទៅរួចនោះទេ។

លោកនិយាយថា សូមបំភ្លេចវាចោលទៅ ព្រោះរឿងនេះ ប្រហែលជាមូលហេតុធ្វើឲ្យសង្គ្រាមផ្ទុះឡើង។ រុស្ស៊ីតែងជំទាស់ចំពោះការពង្រាយទៅភាគខាងកើត របស់ប្លុកយោធាដឹកនាំដោយអាមេរិកមួយនេះ ដោយចាត់ទុកថា វាជាការគំរាមកំហែងចំពោះសន្តិសុខជាតិរបស់ខ្លួន។
មុននេះ លោក ត្រាំ បានស្តីបន្ទោសរួចទៅហើយចំពោះរដ្ឋបាលអាមេរិកចាស់ ថាជាដើមចមធ្វើឲ្យសង្គ្រាមនៅអ៊ុយក្រែនឆាបឆេះ ដោយរិះគន់ចំៗថា បើលោក ចូ បៃដិន មិនសន្យាឲ្យអ៊ុយក្រែនចូលអង្គការណាតូ នោះរុស្ស៊ីក៏មិនបើកការវាយលុកដែរ។
ណាតូ នៅតែជាបំណងប្រាថ្នាធំរបស់អ៊ុយក្រែន ដល់ថ្នាក់ប្រមុខដឹកនាំទីក្រុងកៀវ លោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា លោកសុខចិត្តចុះចេញពីតំណែងប្រធានាធិបតីឲ្យតែអ៊ុយក្រែន ឬអាចជាសមាជិករបស់អង្គការនេះបាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ប្រាប់ថា លោកអត់និយាយលេងសើចទេរឿងចង់កាន់អំណាចឲ្យបាន៣អាណត្តិ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


