ព័ត៌មានអន្ដរជាតិ
អាមេរិកបញ្ជូនយន្តហោះចម្បាំងបន្ថែមទៅមជ្ឈិមបូព៌ា ខណៈភាពតានតឹងជាមួយអ៊ីរ៉ង់កើនឡើង
ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយអ៊ីរ៉ង់ សហរដ្ឋអាមេរិកបានពង្រឹងវត្តមានយោធារបស់ខ្លួនយ៉ាងខ្លាំងនៅតំបន់មជ្ឈិមបូព៌ា ដោយដាក់ពង្រាយកងទ័ពជើងទឹក និងយន្តហោះចម្បាំងទំនើបៗ ដើម្បីទប់ស្កាត់ការគំរាមកំហែងដែលអាចកើតមាន និងគាំទ្រដល់ប្រតិបត្តិការនៅក្នុងតំបន់។ នេះបើយោងតាមការឲ្យដឹងពីមន្ទីរបញ្ចកោណកាលពីថ្ងៃអង្គារទី១ខែមេសាឆ្នាំ២០២៥។

សេចក្តីថ្លែងការណ៍សង្ខេបរបស់មន្ទីរបញ្ចកោណ មិនបានបញ្ជាក់ពីប្រភេទយន្តហោះចម្បាំងដែលត្រូវបានដាក់ពង្រាយ ឬកន្លែងដែលត្រូវបញ្ជូនឲ្យច្បាស់លាស់នោះទេ។
យ៉ាងណា រដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth ធ្លាប់បានប្រកាសពីការដាក់ពង្រាយកងកម្លាំងដែនអាកាសបន្ថែមកាលពីសប្ដាហ៍មុន រួមទាំងយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ចំនួន៦គ្រឿង ដែលឈរជើងនៅកោះ Diego Garcia ដែលជាមូលដ្ឋានយោធាយុទ្ធសាស្ត្រអាមេរិក-អង់គ្លេស នៅមហាសមុទ្រឥណ្ឌា។ ការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកទាំងនេះ មានបំណងត្រៀមធ្វើប្រតិបត្តិការនៅទូទាំងមជ្ឈិមបូព៌ា ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះស្ថិរភាពក្នុងតំបន់។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Sean Parnell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «បើអ៊ីរ៉ង់ ឬអ្នកតំណាងរបស់ខ្លួនគំរាមកំហែងបុគ្គល និងផលប្រយោជន៍របស់អាមេរិកនៅក្នុងតំបន់ សហរដ្ឋអាមេរិកនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារប្រជាជនរបស់យើង»។
ក្រៅពីយន្តហោះទម្លាក់គ្រាប់បែក B-2 មន្ទីរបញ្ចកោណក៏បានពង្រីកការដាក់ពង្រាយនាវាផ្ទុកយន្តហោះ USS Harry S. Truman និងបញ្ជូននាវា USS Carl Vinson ទៅកាន់មជ្ឈិមបូព៌ាផងដែរ។ កងកម្លាំងទ័ពជើងទឹកទាំងនេះត្រូវបានបំពាក់ដោយយន្តហោះទំនើប និងប្រព័ន្ធមីស៊ីល ដែលបង្កើនសមត្ថភាពរបស់អាមេរិកក្នុងទប់ស្កាត់ការគំរាមកំហែងដែលកំពុងកើនឡើង។

សហរដ្ឋអាមេរិកក៏បានបង្កើនយុទ្ធនាការផ្លូវអាកាសរបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហ៊ូធី នៅក្នុងប្រទេសយេម៉ែន ដែលជាក្រុមមានការគាំទ្រដោយអ៊ីរ៉ង់។ ក្រុមហ៊ូធី បានចេញមុខអះអាងថា ខ្លួនបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់អាមេរិក ចំពេលមានការវាយប្រហារតាមអាកាសរបស់អាមេរិកសំដៅទៅលើក្រុមរបស់ខ្លួន។
ចលនាយោធាទាំងនេះ កើតឡើងបន្ទាប់ពីការដាក់ឱសានវាទរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះប្រទេសអ៊ីរ៉ង់ ដោយទាមទារឲ្យបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងការគាំទ្រក្រុមឧទ្ទាមនៅក្នុងតំបន់។ លោក ត្រាំ បានគំរាមប្រើសកម្មភាពយោធាដូចជាការទម្លាក់គ្រាប់បែក បើអ៊ីរ៉ង់មិនអនុវត្តតាម។
ជាការឆ្លើយតប លោក Ali Larijani ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានព្រមានថា ប្រទេសរបស់លោកអាចពិចារណាផលិតអាវុធនុយក្លេអ៊ែរ បើត្រូវវាយប្រហារដោយសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់អាមេរិក។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសង្កត់ធ្ងន់ថាខ្វះទំនុកចិត្តលើអាមេរិក ប៉ុន្តែបានបង្ហាញពីឆន្ទៈក្នុងការចូលរួមក្នុងការចរចាដោយប្រយោលតាមរយៈអន្តរការី។ ចំណែកមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានព្រមានថា អាមេរិកនឹងប្រឈមមុខនឹងការសងសឹកយ៉ាងខ្លាំងក្លា បើមហាអំណាចលើពិភពលោកមួយនេះហ៊ានប្រើសកម្មភាពយោធា។ របាយការណ៍មួយចំនួនបង្ហាញថា អ៊ីរ៉ង់បានរៀបចំអាវុធមីស៊ីលរបស់ខ្លួនរួចហើយ ដើម្បីត្រៀមទប់ទល់នឹងការវាយប្រហារដែលអាចកើតមាន៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីរ៉ង់ ព្រមានថានឹងផលិតអាវុធនុយក្លេអ៊ែរ បើត្រូវអាមេរិកវាយប្រហារមែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២២ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


