ព័ត៌មានជាតិ
ប្រមុខការពារជាតិកម្ពុជា បង្ហាញសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ថា នឹងត្រូវបានពង្រឹងឡើងវិញ
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសហរដ្ឋអាមេរិក ថា នឹងត្រូវបានបន្តពង្រឹងពង្រីកបន្ថែមទៀត ខណៈមន្ត្រីអនុព័ន្ធយោធាសហរដ្ឋអាមេរិក បានសន្យាស្វះស្វែងរកវិធីសាស្ត្រថ្មីៗដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរឡើងវិញ ពិសេសទាក់ទិននឹងសហការយោធារវាងកងទ័ពកម្ពុជា-អាមេរិក។

លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអរគុណចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួនមកកាន់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចទាំងផ្លូវការ និងមិនផ្លូវការ ដែលជាផ្នែកមួយនៃការប្រាស្រ័យទាក់ទងគ្នា សំដៅពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
ក្នុងន័យនេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់អំពីការស្វាគមន៍ និងត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងការពារជាតិកម្ពុជាក្នុងការសហការជាមួយភាគីសហរដ្ឋអាមេរិក ហើយលោកនាយឧត្តមសេនីយ៍ ជឿជាក់ថា ឆ្នាំ២០២៥នេះ និងឆ្នាំខាងមុខទៀត កម្ពុជា-អាមេរិក នឹងពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានល្អប្រសើរថែមទៀត។

ជាការតបទៅនឹងបំណងរបស់កម្ពុជា លោកវរសេនីយ៍ទោ ខៃ សាល់មែន (Kyle Saltzman) នាយការិយាល័យអនុព័ន្ធយោធាអាមេរិកប្រចាំកម្ពុជា បានសន្យានៅចំពោះមុខរដ្ឋមន្ត្រីការពារជាតិកម្ពុជា ថា នឹងបន្តធ្វើយ៉ាងណា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត។ តាមការបញ្ជាក់របស់វរសេនីយ៍ទោ ខៃ សាល់មែន នាពេលឆាប់ៗខាងមុខនេះ មន្ត្រីមួយចំនួនរបស់កងទ័ពអាមេរិក នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ទៀត។

យកឱកាសនៃជំនួបកាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ អនុព័ន្ធយោធាអាមេរិក ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជាចំពោះការជួយគាំទ្រ និងទទួលស្វាគមន៍គណៈប្រតិភូកងទ័ពអាមេរិក ក៏ដូចជាការចូលចតនាវារបស់កងទ័ពសហរដ្ឋអាមេរិក នៅក្នុងដែនសមុទ្រកម្ពុជា នាឆ្នាំកន្លងមក៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


