សន្តិសុខសង្គម
កូនប្រុសជនរងគ្រោះក្នុងករណីបាញ់ប្រហារនៅខេត្តកំពង់ចាម ស្នើឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ចាប់ខ្លួនជនដៃដល់
កូនប្រុសជនរងគ្រោះក្នុងករណីខ្មាន់កាំភ្លេីងបាញ់សម្លាប់ម្តាយ និងបាញ់ឲ្យឪពុកដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដង្ហេីយរកយុត្តិធម៌វែកមុខចាប់ខ្លួនជនដៃដល់ដេីម្បីដោះស្រាយតាមនីតិវិធី។
មកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ផ្តល់ដំណឹងការតាមចាប់ខ្លួនជនដៃដល់ដែលបាញ់ប្តីប្រពន្ធនៅស្រុកជេីងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៣ នៅចំណុចផ្ទះជនរងគ្រោះ ដែលរស់នៅក្នុងភូមិទន្សោងស្លាប់ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

កូនប្រុសជនរងគ្រោះមានឈ្មោះ អ៊ាង ឡេងហ៊ាង អាយុ១៩ឆ្នាំ បានរៀបរាប់ឲ្យដឹងថា រាល់ថ្ងៃពួកគេរស់នៅដោយភាពភិតភ័យ ខណៈម្តាយបានស្លាប់ទៅ ឪពុកព្យាបាលនៅមន្ទីរពេទ្យហេីយសមត្ថកិច្ចមិនទាន់វែកមុខឃាត់ខ្លួនជនដៃដល់បាន។ ទន្ទឹមនឹងនេះដែរ យុវជនរូបនេះទូទូចស្នេីសុំឲ្យសមត្ថកិច្ចមេត្តាជួយតាមចាប់ជនដៃដល់ដែលជាខ្មាន់កាំភ្លេីងម្នាក់ដែលគេស្គាល់ឈ្មោះ ឆេង សេង ហៅធីវ អាយុ៤០ឆ្នាំ រស់នៅផ្ទះបុរីឈូកវ៉ា២ រាជធានីភ្នំពេញ បច្ចុប្បន្នបានរត់គេចខ្លួនបាត់។

គូសបញ្ជាក់ផងដែរថា ខ្មាន់កាំភ្លេីងម្នាក់ដែលគេស្គាល់ឈ្មោះ ឆេង សេងហៅធីវ អាយុ៤០ឆ្នាំ រស់នៅផ្ទះបុរីឈូកវ៉ា២ រាជធានីភ្នំពេញ មានមុខរបរជាលក់គ្រឿងតុបតែងឡាន បានជិះរថយន្តម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២BL-8356 ប្រដាប់ដោយអាវុធខ្លីមួយដើម មិនស្គាល់ម៉ាក បាញ់ទៅលើជនរងគ្រោះពីរនាក់ប្តីប្រពន្ធ។ ប្រភពពីសមត្ថកិច្ចបញ្ជាក់ទៀតថា ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១២ថ្ងៃត្រង់។ ចំពោះមូលហេតុដែលឈានដល់ការបាញ់ប្រហារបែបនេះ គឺដោយសារទំនាស់ពាក្យសម្តីគ្នា ដោយជនរងគ្រោះឲ្យជនបង្កគាស់សពជីដូនជីតាចេញពីដី ដេីម្បីងាយស្រួលទិញលក់ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ ផុន សុភណ័ ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវជាប្តី បណ្តាលឲ្យត្រូវចំដៃ និងសៀតផ្កា របួសធ្ងន់ នៅមុខផ្ទះរបស់ខ្លួនត្រូវដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅរាជធានីភ្នំពេញ។ ចំណែកប្រពន្ធមាន ឈ្មោះ ចិន ចាន់ណា ភេទស្រីអាយុ៤០ឆ្នាំ ត្រូវជនដៃដល់បាញ់ចំខ្ទង់ច្រមុះចន្លោះភ្នែក០១គ្រាប់ដេកស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ក្រោយធ្វើសកម្មភាពជនល្មេីសបេីករថយន្តទៅទិសខាងលិច រហូតនៅវត្តចន្ទមូលី ស្ថិតក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ បានទុករថយន្តចោលក្នុងវត្តរួចរត់គេចខ្លួនបាត់ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៩ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ