ព័ត៌មានអន្ដរជាតិ
ឡាវបញ្ជូនកងទ័ព៣៣នាក់ទៅជួយមីយ៉ាន់ម៉ាក្នុងហេតុការណ៍គ្រោះរញ្ជួយដីដ៏ប្រល័យ
រដ្ឋាភិបាលឡាវបានសម្រេចបញ្ជួនកងកម្លាំងជួយសង្គ្រោះចំនួន៣៣នាក់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីចូលរួមប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះក្នុងគ្រោះរញ្ជួយដីដ៏មហាប្រល័យកាលថ្ងៃទី២៨ខែមីនា ដោយបានសម្លាប់ប្រជាជនមីយ៉ាន់ម៉ាជាង២០០០នាក់ រាប់ពាន់នាក់រងរបួស និងបន្តបាត់ខ្លួនរាប់សិបនាក់។

Lao Youth Radio ផ្សាយថ្ងៃទី១មេសា ឲ្យដឹងថា កងទ័ពប្រជាជនឡាវដឹកនាំដោយ លោកវរសេនីយ៍ឯក Pathana Buttichak អនុប្រធានការិយាល័យអគ្គសេនាធិការកងទ័ពប្រជាជនឡាវ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងការពារជាតិឡាវបានបញ្ជូនសម្ភារៈនិងកងទ័ពដើម្បីទៅជួយមីយ៉ាន់ម៉ាក្នុងប្រតិបត្តិការជួយសង្គ្រោះនិងស្វែងរកអ្នកដែលបាត់ខ្លួនពីគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ខែមីនា។ ការសម្រេចបញ្ជូនកងកម្លាំងសង្គ្រោះនេះ បានកើតឡើងនៅថ្ងៃទី៣១ខែមីនាឆ្នាំ២០២៥។
សម្រាប់កម្លាំងកងទ័ពឡាវដែលបញ្ជូនទៅជួយមីយ៉ាន់ម៉ាលើកនេះសរុបចំនួន៣៣នាក់ ក្នុងនោះមានកម្លាំងវិស្វករពន្លឺចំនួន១៣នាក់ បុគ្គលិកសន្តិសុខ១១នាក់ ក្រៅពីនេះមានប្រធានក្រុមនិងបុគ្គលិកជំនួយមួយចំនួនទៀត។
សេចក្តីរាយការណ៍បន្តថា គណៈប្រតិភូកងទ័ពប្រជាជនឡាវបានទៅដល់អាកាសយានដ្ឋានរដ្ឋធានីណៃពិដោ របស់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់មកបានធ្វើដំណើរទៅកាន់ទីក្រុង Mandalay ជាទីក្រុងដែលបានរងផលប៉ះពាល់ដោយការរញ្ជួយដីខ្លាំងជាងគេនៅក្នុងទេសមីយ៉ាន់ម៉ា៕
រហូតមកដល់ពេលនេះ មានប្រទេសមួយចំនួនបានបញ្ជូនកងកម្លាំងជួយសង្គ្រោះទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងនោះ ប្រទេសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់របស់មីយ៉ាន់ម៉ា បានបញ្ជូនកងកម្លាំងរាប់រយនាក់មុនគេទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ក្រៅពីនោះ មានប្រទេសចិន កម្ពុជា វៀតណា និងប្រទេសមួយចំនួនទៀតក៏បានបញ្ជួនកងកម្លាំងសង្គ្រោះនេះដែរ៕
ភ្នាក់ងារ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


