សន្តិសុខសង្គម
ចាប់ខ្លួនពាណិជ្ជករម្នាក់ រឿងដាក់តម្កល់ប្រាក់៦០ម៉ឺនដុល្លារអាមេរិក
សមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានចាប់ខ្លួនបុរសជាពាណិជ្ជករវ័យចំណាស់ម្នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធពីបទ « មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន » ។
ជនរូបនោះឈ្មោះ ហោ ស៊ីមលាង អាយុ៦៤ឆ្នាំ មុខរបរជាពាណិជ្ជករ មានទីលំនៅផ្ទះលេខ១២១ ផ្លូវលេខ៣៤៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេ ញ ។

តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ញឹម ពិសាល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ ហោ ស៊ឹមលាង ដោយបានបញ្ជាក់ថា ត្រូវបានចោទប្រកាន់ពីបទ « មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន » ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដែលបទល្មើសព្រហ្មទណ្ឌនេះមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។
ដោយឃើញថា ដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលេខ ២៤១០ “ល” ដ.ព.ស ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់កាតព្វកិច្ចឲ្យជនត្រូវចោទឈ្មោះ ហោ ស៊ឹមលាង គោរពកាតព្វកិច្ចត្រូវដាក់ប្រាក់តម្កល់ខ្លួនចំនួន៦០ម៉ឺនដុល្លារអាមេរិក នៅសាលាដំបូងរាជធានីភ្នំពេញ គិតពីថ្ងៃចេញដីកានេះទៅ ។ ដីកាសម្រេចនេះ ត្រូវបានសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ សម្រេចតម្កល់ទុកជាបានការដដែល តាមសាលដីកាលេខ ៥៤ ក្រ ឃ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនត្រូវចោទឈ្មោះ ហោ ស៊ីមលាង មិនបានអនុវត្តកាតព្វកិច្ចយកប្រាក់មកដាក់តម្កល់ តាមដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការខាងលើនោះទេ តាមហេតុផលនេះបញ្ជាក់បានថា ជនត្រូចោទបានគេចវេះដោយចេតនាពីកាតព្វកិច្ច នៃការត្រូវពិនិត្យតាមផ្លូវតុលាការ ទើបគប្បីតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឲ្យប្រធានពន្ធនាគារទទួលឃុំខ្លួនជននេះ ៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


