សន្តិសុខសង្គម
នៅថៃ ចៅប្រុសបែកថ្នាំហ៊ានសម្លាប់យាយ វះយកថ្លើម និងបេះដូង សុីឆៅ
យុវជនម្នាក់ដែលបានប្រើប្រាស់ថ្នាំញៀនដល់កម្រិត ត្រូវបានតម្រួតចាប់ខ្លួន បន្ទាប់ពីយុវជនរូបនេះបានប្រើប្រាស់កូនកាំបិតចុងស្រួច វះពោះយាយបង្កើត រួចកាត់យកថ្លើម និងបេះដូង សុីឆៅ បង្អួតម្តាយថែមទៀត។
រឿងរ៉ាវដ៏រន្ធត់នេះបានកើតឡើងនៅវេលាទៀបភ្លឺ ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងស្រុកណឿក្លង ខេត្តក្រាក់ប៊ី ភាគខាងត្បូងនៃប្រទេសថៃ ដោយចៅប្រុសដែលជាជនសង្ស័យឈ្មោះ ដួង ថង ហៅដាំ អាយុ ២០ ឆ្នាំ ចំណែកលោកយាយដែលស្លាប់មានឈ្មោះ សុី ថង អាយុ ៨០ ឆ្នាំ។

បើតាមការរៀបរាប់ពីស្ត្រីឈ្មោះ រំដួល ជាម្តាយរបស់ជនសង្ស័យ បានបញ្ជាក់ថា កូនប្រុសរបស់គាត់គឺជាមនុស្សប្រើប្រាស់ថ្នាំញៀនខ្លាំងបំផុត។ ហើយនៅពេលទៀបភ្លឺថ្ងៃកើតហេតុ រូបគាត់កំពុងអង្គុយផឹកកាហ្វេនៅក្នុងចង្ក្រានបាយក្រោយផ្ទះ ក៏បានឮសម្លេងអ្វីម្យ៉ាងនៅក្នុងរោងដែលលោកយាយសម្រាក។


សាក្សីដដែលបានបន្តថា នៅពេលដែលគាត់ដើរចូលទៅក្នុងរោងស្រាប់តែឃើញកូនប្រុសរបស់គាត់កំពុងវះពោះលោកយាយ ហើយកាត់អ្វីម៉្យាងមកសុី ពេលឃើញគាត់វាបាននិយាយថា ម៉ែ!លោកយាយស្លាប់ហើយ ហើយគ្រឿងក្នុងគាត់ក៏រលួយអស់ទៀត ។ នៅពេលនោះគាត់មានអារម្មណ៍ស្ទើរទន់ជង្គង់នៅពេលដែលឃើញទិដ្ឋភាពជាក់ស្តែងបែបនេះ ដោយកូនប្រុសគាត់បានហៅគាត់អោយចូលទៅសុីថ្លើមជាមួយវា ដោយឃើញបែបនេះ គាត់ក៏បានរត់ទៅផ្ទះអ្នកជិតខាងដើម្បីជួយទូរស័ព្ទទៅសមត្ថកិច្ច ស្របពេលជាមួយគ្នានោះដែរ កូប្រុសរបស់គាត់បានលើសពលោកយាយដាក់លើឡានបើកចេញទៅបាត់តែម្តង។
ដោយឡែកនៅក្នុងវត្តមួយដែលបានចម្ងាយពីផ្ទះជនរងគ្រោះ១គីឡូម៉ែត្រ គេសង្គេតឃើញជនសង្ស័យបានដឹកសពយកមកដាក់នៅទីប៉ាឆា ដោយពិតព្រះសង្ឃថា តេជគុណជួយបូជាសពលោកយាយខ្ញុំផង គាត់ស្លាប់ហើយ រួចគេក៏បើកឡានចេញទៅផ្ទះមិត្តភក្តិបាត់ទៅ។
នៅពេលនោះ ក្រោយពីមានការភ្ញាក់ផ្អើលដោយសារតែសពមានស្នាមវះពោះ ហើយបាត់ថ្លើម និងបេះដូង ផងនោះ អាជ្ញាធរមូលដ្ឋាន បានដឹកសពយកមកដាក់នៅក្នុងរោងវិញដើម្បីអោយតម្រួតចុះពិនិត្យ។ ទីបំផុតជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានដើម្បីបញ្ជូនទៅតុលាការ អនុវត្តតាមផ្លូវច្បាប់៕
អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


