សន្តិសុខសង្គម
ជនជាតិអង់គ្លេសម្នាក់ ស្លាប់យ៉ាងអាថ៌កំបាំងដោយគ្មានប្រភពអះអាងអំពីមូលហេតុ
បុរសជនជាតិអង់គ្លេសម្នាក់ ដែលមានភរិយាជាស្ត្រីខ្មែរ និងមានកូនម្នាក់ទៅហើយនោះ បានស្លាប់យ៉ាងអាថ៌កំបាំងជាទីបំផុត ដោយសារតែក្រុមគ្រួសារសាច់ញាតិ គ្មានការបំភ្លឺអំពីហេតុការណ៍ដែលបានកើតនាពេលកន្លងមកដល់សមត្ថកិច្ចដើម្បីជាទុនក្នុងការស្រាវជ្រាវរកដើមចម នៃការស្លាប់នេះអោយដឹងថា វាពិតជាគ្មានពាក់ព័ន្ធដល់ករណីឃាតកម្ម។

ហេតុការណ៍នេះ បានដឹងនៅវេលាម៉ោងប្រហែល៩និង២០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្នុងភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ សពជនរងគ្រោះមានឈ្មោះ JONATHAN STOCK ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ538839192 មុខរបរគ្រូបង្រៀន។

តាមការបំភ្លឺពីសំណាក់ស្ត្រីដែលជាភរិយាឈ្មោះ វណ្ណ កញ្ចណា អាយុ៣៩ឆ្នាំ បានបញ្ជាក់ថា នៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៦និង១៥នាទី ខ្លួនបានដាស់កូនអោយរៀបចំស្លៀកពាក់ និងជូនកូនទៅសាលារៀនចិន ចំណែកប្តីនៅសុំដេកបន្តទៀតតែម្នាក់ឯង ពេលជូនកូនដល់សាលាហើយ ខ្លួនបានទៅញ៉ាំគុយទាវ នៅវត្តលៀប និងទៅទិញម្ហូបនៅផ្សារថ្មី លុះដល់ម៉ោង០៩និង២០នាទី ខ្លួនបានមកដល់ផ្ទះ បានបើកទ្វារឃើញក្បាលប្តីមានរុំថង់ប្លាស្ទិចពណ៍ខ្មៅ ត្រឹម.ក ខ្លួនក៏បានស្រាយថង់ចេញ ហើយបានធ្វើចលនាសង្កត់ទ្រូងតែប្តីខ្លួនបានស្លាប់បាត់ទៅហើយ ទើបខ្លួនបានតេទូរស័ព្ទប្រាប់ប្អូនថ្លៃ និងម្តាយក្មេក ឪពុកក្មេក អោយបានដឹង ។

ក្រោយធ្វើការត្រួតពិនិត្យពីសំណាក់កម្លាំងការិយាល័យជំនាញរួចមក សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា សពជនរងគ្រោះ ស្លាប់ដោយធ្វើអត្តឃាតយកថង់ប្លាស្ទិចចងរុំក្បាលថប់ផ្លូវដង្ហើម ដោយឡែកមូលហេតុផ្សេងៗ នៃដើមចមគឺមិនមានក្រុមគ្រួសារ ឬសាច់ញាតិណាម្នាក់ បកស្រាយដល់សមត្ថកិច្ចឡើយ។ ហើយបច្ចុប្បន្ននេះ សពត្រូវបានប្រគល់អោយសាច់ញាតិដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


