សន្តិសុខសង្គម
បុរសជនសង្ស័យជាឃាតកសម្លាប់ប្រពន្ធនៅខណ្ឌពោធិ៍សែនជ័យត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅព្រំដែនកម្ពុជា-ថៃ
តាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ករណីអាណិកជនខ្មែរ-អាមេរិក វ័យ៦៨ឆ្នាំ ដែលបានយកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធនៅក្នុងបុរី KC ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយនៅព្រំដែនកម្ពុជា-ថៃ។

ការចាប់ខ្លួននេះ ដោយមានការសហការជាមួយអាជ្ញាធរថៃបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈជនសង្ស័យកំពុងធ្វើដំណើរតាមតាក់ស៊ី ឆ្ពោះទៅទីក្រុងបាងកក។ បន្ទាប់ពីចាប់ខ្លួន អាជ្ញាធរថៃបានបញ្ជូនជនសង្ស័យត្រលប់មកអោយសមត្ថកិច្ចកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិ ក្លងលឹក-ប៉ោយប៉ែត។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យជាឃាតកមានឈ្មោះ មូល ណេត អាយុ៦៨ឆ្នាំ ជាអាណិកជនខ្មែរ-អាមេរិក បានរត់គេច ខ្លួនក្រោយកើតហេតុកាលពីព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣។
សេចក្ដីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះដែលត្រូវប្ដីយកខ្សែភ្លើងឆក់បណ្ដាលឱ្យស្លាប់នេះ ឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ អាចកើតឡើងដោយសារភ្លើងប្រចណ្ឌ ទើបហ៊ានធ្វើអំពើឃាតកម្មដ៏ឃោរឃៅបែបនេះ។

សូមបញ្ជាក់ថា បើតាមការបញ្ជាក់របស់ម្ដាយជនរងគ្រោះ បានឱ្យដឹងថា ដើមឡើយគាត់ឮសំឡេងឈ្លោះប្រកែកគ្នារវាងជនរងគ្រោះនិងប្ដី លុះមួយសន្ទុះក្រោយមកបុរសជាប្ដីបានចាក់សោចេញក្រៅរួចជិះម៉ូតូទៅបាត់។
ក្រោយមកក្មួយរបស់ជនរងគ្រោះបានចូលទៅក្នុងផ្ទះ ហើយឃើញជនរងគ្រោះដេកនៅក្នុងបន្ទប់ទឹក ប៉ុន្ដែស្មានតែសន្លប់ក៏លើកមកដាក់លើសាឡុង ទើបដឹងថាស្លាប់ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
ប្តីដែលជាអាណិកជនខ្មែរ-អាមេរិកមានវ័យចំណាស់ហើយ ហើយអាចត្រូវផ្តន្ទាទោសជាប់ពន្ធនាគារអស់១ជីវិតពីបទឃាតកម្មគិតទុកជាមុន។ អ្វីដែលសង្វេគ គឺតូចៗ២នាក់នៅកំព្រា៕
អត្ថបទ៖សុខា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


