សន្តិសុខសង្គម
យោធាថៃស្រាវជ្រាវបង្ក្រាបបានម៉ូតូ៣៧គ្រឿង ដែលចោរលួចលាក់ទុកក្បែរព្រំដែនតៀមនាំចេញមកកម្ពុជា
ប្រទេសថៃ ៖ យោធានិងគយថៃស្រាវជ្រាវឈានដល់ការបង្ក្រាបបានម៉ូតូសេរីថ្មី៣៧គ្រឿងដែលចោរថៃលួយយកមកលាកទុកត្រៀមនាំចេញទៅកម្ពុជា កាលពីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅក្រោយផ្ទះជាប់ព្រំដែនថៃ-កម្ពុជានៃឃុំប៉ានសឿក ស្រុកអារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃ។

ការបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីទទួលរបាយការណ៍ថា នឹងមានដំណើរការលួចម៉ូតូបញ្ជូនឆ្លងដែនមកកម្ពុជាដោយខុសច្បាប់ ដូច្នេះហើយទើបមានការសហការជាមួយប៉ុស្តិ៍ទី១៣ និងប៉ុស្តិ៍នគរបាលព្រែកណាំសៃ ធ្វើការចុះល្បាតដើម្បីទប់ស្កាត់ និងស្ទាក់ចាប់សកម្មភាពខុសច្បាប់តាមច្បាប់គយក្នុងតំបន់ទទួលខុសត្រូវ រហូតរកឃើញម៉ូតូសង្ស័យគ្មានស្លាកលេខ ក្នុងតំបន់ខាងក្រោយផ្ទះ ដែលជាគោលដៅតាមខ្សែបន្ទាត់ព្រំដែនកងកម្លាំងយោធាចុះឆែកឆេរផ្ទះគោលដៅ ផ្ទះលេខ១៩ ភូមិ៦ ភូមិណនគីលែក ឃុំប៉ានសឿក ស្រុកអារញ្ញ ខេត្តស្រះកែវ តែរកមិនឃើញម្ចាស់ផ្ទះ រកឃើញ ម៉ូតូចំនួន៣៧គ្រឿង ដើម្បីត្រៀមនាំចេញទៅកាន់ប្រទេសកម្ពុជា និងបានធ្វើការពិនិត្យយ៉ាងហ្មត់ចត់នៃម៉ូតូគឺជាម៉ូតូដែលក្រុមចោរបានជួលហើយយកមកលក់។

បន្ទាប់មក ម៉ូតូទាំងអស់ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ និងស្វែងរកជនពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់។ ទីតាំងខាងលើនៃការបង្ក្រាបបានម៉ូតូពីយោធាថៃគឺនៅក្នុងទឹកដីកម្ពុជានៃស្រុកម៉ឡៃខេត្តបន្ទាយមានជ័យ និងស្រុកសំពៅលូនខេត្តបាត់ដំបង៕
ដោយ ៖ អ.ពៅ






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ