សន្តិសុខសង្គម
Update៖ ករណីបាញ់ប្រហារនៅក្រុងសៀមរាប ផ្ដើមចេញពីគំនុំរវាងប្ដី និងអតីតប្រពន្ធ
ជនសង្ស័យជាអតីតជាប្តីបានបាញ់ទៅលើប្រពន្ធ បងថ្លៃនិងប្អូនថ្លៃ ហើយបាញ់ខ្លួនឯងតាមក្រោយបណ្តាលឲ្យសម្លាប់២នាក់របួស២នាក់។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ លើគោលដៅចំនួន២ទីតាំង ទី១នៅផ្ទះរបស់អតីតប្រពន្ធ ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប និងនៅក្នុងផ្សារលើធំថ្មីចំនួន២ទីតាំង។

សមត្ថកិច្ចក្នុងហេតុការណ៍នេះបានផ្តល់ព័ត៌មានបឋមថា គិតត្រឹមម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែលមានអ្នកស្លាប់២នាក់ និងរបួស២នាក់។ អ្នកស្លាប់ទី១ជាអតីតប្រពន្ធ ទី២ត្រូវជាប្អូនថ្លៃប្រុស ចំណែកអ្នករបួស ទី១ជាបងថ្លៃស្រី និងទី២ជាជនដៃដល់។
សមត្ថកិច្ចបានឲ្យដឹងថា តាមការស្រាវជ្រាវបឋម ពីដំបូងឡើយជនដៃដល់ចូលមកក្នុងផ្ទះបាញ់សម្លាប់ប្អូនថ្លៃប្រុស ដោយកាំភ្លើងខ្លីមិនទាន់ស្គាល់ម៉ាក និងចាក់សោរបង្ខាំងក្មេងស្រីម្នាក់ទុកក្នុងផ្ទះហើយចេញបាត់។ បន្ទាប់មកជនដៃដល់ទៅបាញ់បងថ្លៃស្រីកំពុងលក់ដូរក្នុងផ្សារលើ ហើយបន្តទៅបាញ់អតីតប្រពន្ធដែលកំពុងលក់ដូរនៅផ្ទះក្នុងផ្សារលើដូចគ្នា រួចក៏បាញ់ខ្លួនឯងតែម្តង។

សមត្ថកិច្ចបន្ថែមថា បន្ទាប់ពីកើតហេតុជនរងគ្រោះទាំងបងថ្លៃ ប្រពន្ធ និងជនដៃដល់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ តែអកុសល ប្រពន្ធបានដាច់ខ្យល់ស្លាប់។ សរុបត្រឹមម៉ោងជាង៩ព្រឹកថ្ងៃដដែល ស្លាប់២ និងរបួស២ ដែលករណីឃាតកម្មនេះសន្និដ្ឋានជំហ៊ានដំបូងថា អាចជារឿងគំនុំ។
បច្ចុប្បន្នក្រុមសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត និងប្រគល់សកសពជូនក្រុមគ្រួសារ៕
អត្ថបទ៖ កុសល



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


