សន្តិសុខសង្គម
ពលរដ្ឋនៅខេត្តរតនគិរី ១៧នាក់ ពុលផ្សិតជាបន្តបន្ទាប់
ប្រជាពលរដ្ឋ១៧នាក់ ត្រូវបានដឹកបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ បន្ទាប់ពីពួកគាត់ដកផ្សិតម៉្យាងមកធ្វើម្ហូបទទួលទាន។

បើតាមការឲ្យដឹងពីលោកវេជ្ជៈបណ្ឌិត អេង គុណវុឌ្ឍ ប្រធានការិយាល័យជំងឺឆ្លង និងចាក់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី២១កក្កដានេះថា ប្រជាពលរដ្ឋនៅភូមិប៉ក់ប៉ូ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ដាវ ខេត្តរតនគិរី ចំនួន១៧នាក់ ត្រូវបានដឹកមកសង្រ្គោះបន្ទាន់នៅមន្ទីរបង្អែកពេទ្យស្រុកបរកែវ បន្ទាប់ពីពួកគាត់ដកផ្សិតម៉្យាងមកធ្វើ
ម្ហូបទទួលទាន។
លោកវេជ្ជៈបណ្ឌិតបន្តថា ក្នុងចំណោមអ្នកជំងឺសរុប១៧នាក់ មានស្រី៤នាក់ ក្មេង១នាក់ បានចូលមកមន្ទីរពេទ្យជាបន្តបន្ទាប់ចាប់ពីម៉ោង១ទាបភ្លឺ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដោយមាន រាគ ក្អួត ចុកពោះខ្លាំង។ ហើយក្នុងចំណោមអ្នកទាំង១៧នាក់នេះ មានក្មេងម្នាក់ ដែលសន្លប់ និងរាគក្អួតខ្លាំង ខាងមន្ទីរពេទ្យបង្អែកស្រុកបរកែវ បានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកអ្នកទាំង១៦នាក់ ដែលនៅសល់ ក្រោយបានទទួលការព្យាបាលពួកគាត់បានធូស្រាល ហើយកំពុងពិនិត្យព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ។

ខណៈពិនិត្យឃើញស្ថានការណ៍ដូច្នេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានធ្វើការអំពាវនាវដល់
ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី សូមប្រុងប្រយ័ត្នកុំបរិភោគផ្សិត ដែលស្គាល់មិនច្បាស់ពីព្រោះអាចបណ្តាលឲ្យពុល ជាពិសេសផ្សិតដូចក្នុងរូបភាពបង្ហាញជូននេះ៕
អត្ថបទ៖ វុទ្ធឦសាន



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


