ប្រជាកសិករសប្បាយចិត្តប្រមូលកសិផល ដោយឆ្នាំនេះ តម្លៃប្រសើរជាងឆ្នាំមុន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានខ្លីៗ

ប្រជាកសិករសប្បាយចិត្តប្រមូលកសិផល ដោយឆ្នាំនេះ តម្លៃប្រសើរជាងឆ្នាំមុន

បានផុស

នៅ

ខេត្តត្បូងឃ្មុំ៖ ក្នុងចម្ងាយផ្លូវប្រមាណ ៣០គីឡូម៉ែត្រ ពីក្រុងសួង ខេត្តត្បូងឃ្មុំ ធ្វើដំណើរតាមផ្លូវក្រាលកៅស៊ូ កាត់ចម្ការកៅស៊ូជប់ ត្រពាំងឬស្សី រកាពរប្រាំ យើងនឹងដល់ផ្សារ តាប៉ាវ ពងទឹក។ ចូលតាមខ្លោងទ្វារចម្ការកៅស៊ូ តាប៉ាវ ដែលមានដើមកៅស៊ូដុះអមសងខាងប្រមាណ មួយគីឡូម៉ែត្រ យើងនឹងពិនិត្យឃើញនៅសងខាងផ្លូវចម្ការត្រសក់ ត្រឡាច និងចម្ការល្ពៅ ដែលបងប្អូនប្រជាកសិករកំពុងមមាញឹក កាត់ ជញ្ជូនកសិផល ដាក់រថយន្ត រឺម៉ក យកទៅលក់កន្លែងផ្សេងៗគ្នា។ មកដល់មុខសាលាបឋមសិក្សា តាប៉ាវ នៅសងខាងផ្លូវ ចម្ការល្ពៅ លាយជាមួយត្រប់វែង និងត្រឡាច ប្រមាណជាង ២៤ហិកតា ដែលម្ចាស់កំពុងធ្វើការប្រមូលផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ស៊ីម មុំ អាយុ៥០ឆ្នាំ រស់នៅភូមិតាប៉ាវ ពងទឹក ដែលជាម្ចាស់ចម្ការ  បានរៀបរាប់ដោយទឹកមុខរីករាយស្រស់ស្រាយថា គាត់បានជួលដីពីក្រុមហ៊ុនចម្ការកៅស៊ូប្រមាណជាង ២៤ហិកតា ពីក្រុមហ៊ុនចម្ការកៅស៊ូ តាប៉ាវ បន្ទាប់ពីក្រុមហ៊ុនធ្វើការកាប់ដើមកៅស៊ូចាស់ ដើម្បីដាំថ្មី។ គាត់បានដាំល្ពៅ ត្រឡាច លើដីនេះជាលើកទី២ហើយ ដែលលើកទី១ ដាំនៅដើមខែមេសា ហើយនៅលើកទី២ ដាំនៅខែសីហា។ ការដាំលើកទី១នេះ ដំណាំល្ពៅ ត្រឡាច បានជួបបញ្ហាខ្វះទឹកភ្លៀងពីពាក់កណ្តាលខែមិថុនា ដល់ដើមខែកក្កដា ធ្វើឱ្យខូចដើមមួយចំនួន ហើយផ្លែល្ពៅ មានទំហំតូចៗ តែតម្លៃល្អប្រសើរជាងឆ្នាំមុន បើធៀបពេលវេលាដូចគ្នា។

ទិន្នផលល្ពៅ នាពេលនេះ អាចទទួលបានទិន្នផលប្រមាណ ៦តោន/ហិកតាប៉ុណ្ណោះ។ ក្រៅពីដាំខ្លួនឯងក្នុងភូមិសាស្ត្រនេះ គាត់មានកសិករដៃគូ ៥ ទៅ ៦នាក់ថែមទៀត លើផ្ទៃដីប្រមាណ ២០ហិកតា ដោយគាត់បានផ្តល់ពូជ ហើយប្រមូលទិញវិញ។ ឆ្នាំនេះ ល្ពៅ ត្រូវបានលក់ក្នុងប្រទេស និងនាំចេញទៅប្រទេសវៀតណាម ដែលលក់បានតម្លៃល្ពៅលេខ១ បាន ១,២០០រៀល/គីឡូក្រាម លេខ២ បាន ៨០០រៀល/គីឡូក្រាម និងលេខ៣ បាន ៤០០-៥០០រៀល/គីឡូក្រាម។ ម្ចាស់ចម្ការអាចមានល្ពៅ ត្រឡាច លក់មួយឆ្នាំពេញ ដោយសារគាត់មានកសិករដៃគូនៅខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្ន លោកស្រី ស៊ីម មុំ កំពុងប្រមូលផលផ្លែល្ពៅប្រមាណ ១០០តោន លក់នៅទីផ្សារក្នុងស្រុកផង និងយកទៅវៀតណាម ថៃ អាស្រ័យតាមការបញ្ជាទិញ។ លោកស្រី បានបន្តរៀបរាប់ទៀតថា នៅជុំវិញចម្ការល្ពៅ បានដាំដុះត្រប់វែងដែលមានផ្ទៃដីសរុបប្រមាណ ១ហិកតា ដែលអាចទទួលបានទិន្នផលជាមធ្យម ៣០០-៤០០គីឡូក្រាម/ថ្ងៃ អាចប្រមូលផលនៅរយៈពេល ៥ថ្ងៃទៀត ស្ថិតនៅភូមិតាប៉ាវពងទឹក ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ការដាំត្រប់នេះ ក្នុងគោលបំណងទប់ស្កាត់សត្វល្អិតចង្រៃ និងដកគម្លាតល្ពៅពីម្លប់កៅស៊ូ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ៤៩ នាទី មុន

នេះ​ទំហំ​ទឹកប្រាក់ពិន័យ អ្នក​មិនពាក់ម៉ាស ដើ​រចេញ​ក្រៅ​ផ្ទះ​ បើ​សមត្ថកិច្ច​ចាប់បាន

ព័ត៌មានខ្លីៗ៥០ នាទី មុន

២នាក់ប្តី-ប្រពន្ធ ដឹកបង្គាក្រៀម ពីកំពត មកលក់នៅភ្នំពេញ ហើយ២ថ្ងៃលក់ចំណេញ មិនក្រោម៣០ម៉ឺនរៀលទេ

ព័ត៌មានខ្លីៗ១ ម៉ោង មុន

ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ពេលដើរ​ចេញ​ក្រៅ​ផ្ទះ សមត្ថកិច្ចចាប់ផ្តើមអនុវត្តផាកពិន័យហើយ!

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខណ្ឌព្រែកព្នៅ​ ចុះអប់រំផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋ ​អាជីវករ ​ឱ្យចូលរួមអនុវត្តបម្រាម​គោចរ

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាជើងចាស់ Aum ទើបបរិច្ចាគរួច ឥលូវធ្វើបាយ ២ ពាន់ប្រអប់ ជូនអ្នករងផលប៉ះពាល់ដោយកូវីដធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services