Connect with us

ព័ត៌មានជាតិ

អស់​ថ្លៃ​​ភ្លើងតិច​​រាល់ខែ បើ​ដឹង​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ​

បានផុស

នៅ

អាជ្ញាធរអគ្គិសនីកម្ពុជាបាន​ចេញ​ការ​ណែនាំ​ពី​វិធីងាយៗ ក្នុង​ការ​សន្សំសំចៃ​ការប្រើប្រាស់​ថាមពលអគ្គិសនី តាម​រយៈការ​​ប្រើប្រាស់​ឧបករណ៍​ក្នុង​ផ្ទះ​ឲ្យត្រឹមត្រូវ​តាម​បច្ចេកទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្តីណែនាំ បាន​បង្ហាញ​ពីការណែនាំ​លើ​ការ​ប្រើប្រាស់​ឧបករណ៍​ដូច​ខាងក្រោម៖

ឆ្នាំងដាំបាយ

– ជ្រើសរើសទំហំដែលសមរម្យសម្រាប់គ្រួសារ
– ជៀសវាងបើកគម្របឆ្នាំង ពេលបាយមិនទាន់ឆ្អិន
– ដកខ្សែភ្លើងចេញពេលបាយឆ្អិន

ម៉ាស៊ីនបោកខោអាវ

-ដាក់ខោអាវបោកឲ្យច្រើនតាមដែលម៉ាស៊ីនកំណត់
-ត្រាំខោអាវមុនដាក់បោកជួយឲ្យសម្អាតបានស្អាតល្អ

កង្ហារ

– សម្អាតកង្ហារឲ្យបានញឹកញាប់
– ជ្រើសរើសទំហំកង្ហារដែលសមល្មមនឹងតម្រូវការ
– ដកខ្សែភ្លើងចេញពេលឈប់ប្រើ

កុំព្យូទ័រ

– បិទម៉ូនីទ័របើមិនប្រើលើសពី ១០នាទី
– ជ្រើសរើសកុំព្យូទ័រដែលមានប្រព័ន្ធសន្សំសំចៃអគ្គិសនី
– បិទកុំព្យូទ័រនៅពេលមិនប្រើប្រាស់រយៈពេល យូរ (ច្រើនជាង៣០នាទី)

អំពូលភ្លើង

– ប្តូរប្រើអំពូលដែលស៊ីភ្លើងតិចដូចជាអំពូលLED ជាដើម
– សម្អាតអំពូល ចាន​អំពូលឲ្យបានញឹកញាប់

ទូរទឹកកក

– ដាក់ទូរទឹកកកយ៉ាងតិច ១៥ស.ម ពីជញ្ជាំង
– រើសទំហំទូរទឹកកកដែលសមរម្យ ហើយកុំក្លាស្សរបស់ដែលមិនចាំបាច់
– ជ្រើសរើសកន្លែងដាក់ទូរទឹកកក ដែលឆ្ងាយពីរបស់ដែលមានចំហាយក្តៅ
– ជៀសវាងបើកទូរទឹកកកញឹកញាប់

ម៉ាស៊ីនត្រជាក់

– ធ្វើការសម្អាតម៉ាស៊ីនត្រជាក់រាល់ ៦ខែម្តង
– កុំយករបស់ក្ដៅចូលក្នុងបន្ទប់ម៉ាស៊ីនត្រជាក់
– កម្រិតសីតុណ្ហភាកុំឲ្យត្រជាក់ពេក អាចត្រឹម ២៥អង្សា
– ជ្រើសរើសទំហំម៉ាស៊ីនត្រជាក់ដែលសមស្របនឹងទំហំទីតាំងឬទំហំបន្ទប់
– បិទទ្វារ និងបង្អួចនៅពេលដែលម៉ាស៊ីនត្រជាក់កំពុងដំណើរការ

ទូរទស្សន៍

– កុំបិទទូរទស្សន៍ដោយប្រើតេឡេ ត្រូវចុចប៉ូតុងបិទទូរទស្សន៍តែម្តង ហើយដកខ្សែភ្លើងចេញពេលឈប់មើល
– ដាក់ទូរទស្សន៍ឲ្យឃ្លាតពីជញ្ជាំងយ៉ាងតិច ១០ស.ម និងកន្លែងដែលមានខ្យល់ចេញចូល

ឆ្នាំងអ៊ុត

– អ៊ុតខោអាវច្រើនតែម្តង កុំអ៊ុតខោអាវតិចៗច្រើនដង ហើយពេលអ៊ុតកុំបាញ់ទឹកសើមពេក
– គ្រលាស់ខោអាវមុនហាល កាត់បន្ថយកុំឲ្យមានភ្លឺច្រើនដែលធ្វើឲ្យត្រូវអ៊ុតយូរ

កំសៀវដាំទឹក

– ដាំទឹកក្នុងចំណុះដែលត្រូវការប្រើ
– ដកខ្សែភ្លើងចេញពេលទឹកពុះ – សម្អាតកំសៀវដាំទឹកឲ្យស្អាតជានិច្ច ជៀសវាងការថយចុះនៃកំដៅ​របស់​កំសៀវ

សម្គាល់៖ គួរជៀសវាងប្រើប្រាស់ឧបករណ៍អគ្គិសនីកែច្នៃតម្រូវតង់ស្យុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម