សេចក្ដីជូនដំណឹង
តំបន់ខ្លះក្នុងខណ្ឌសែនសុខ នឹងត្រូវផ្អាកផ្គត់ផ្គង់អគ្គិសនី ៣ថ្ងៃជាប់គ្នា និងច្រើនម៉ោង
ដើម្បីសម្រួលដល់កិច្ចដំណើរការអនុវត្តការងារជួសជុល ពង្រីកផ្លូវ ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី សង្កាត់ចំនួន៦ ក្នុងខណ្ឌសែនសុខ ត្រូវផ្អាកផ្គត់ផ្គត់អគ្គិសនី រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។ ប៉ុន្តែក្នុងនោះ ក៏មានតំបន់មួយចំនួនផ្សេងទៀត ចាប់ផ្តើមផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៨ព្រឹកនេះតែម្តង រួមមានខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌដង្កោ និងក្រុងតាខ្មៅ ពោលគឺមានរយៈពេលសរុបចំនួន ៤ថ្ងៃ ។
បើតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ក្នុងទឹកដីនៃខណ្ឌសែនសែន សង្កាត់ទាំង៦ ដែលនឹងត្រូវផ្អាកផ្គត់ផ្គង់អគ្គិសនី រួមមាន សង្កាត់ក្រាំងធ្នង់ សង្កាត់គោកឃ្លាង សង្កាត់ភ្នំពេញថ្មី សង្កាត់ទឹកថ្លា សង្កាត់អូបែកក្អម និងសង្កាត់ឃ្មួញ។ ចំពោះម៉ោងពេលដែលកំណត់ផ្អាកផ្គត់ផ្គង់អគ្គិសនី មានលម្អិតខាងក្រោមនេះ៖



ជាមួយគ្នានេះ សង្កាត់មួយចំនួន ក្នុងខណ្ឌដទៃផ្សេងទៀតនៅរាជធានីភ្នំពេញ មានដូចជាខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឬស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌព្រែកព្នៅ រួមទាំងតំបន់ខ្លះ ក្នុងខេត្តកណ្តាល ក៏នឹងត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនីដូចគ្នាចន្លោះពី ៥ម៉ោង-៨ម៉ោង ដោយចាប់ផ្តើមពីម៉ោង ៨ព្រឹក ដល់ ៤រសៀល ថ្ងៃទី៣១ ខែសីហានេះតែម្តង។
គួរបញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សា មិនឱ្យមានការប៉ះពាល់ដល់ ការផ្គត់ផ្គង់អគ្គិសនីធំដុំក៏ដោយ តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខ្លះ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ហេតុនេះ អគ្គិសនីកម្ពុជាស្នើសុំអភ័យទោសទុកជាមុន។
មួយរយៈនេះ ដោយសារតែមានការជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជាជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យតំបន់មួយចំនួនក្នុងក្រុងភ្នំពេញ មិនមានចរន្តអិគ្គសនីប្រើប្រាស់ ក្នុងមួយរយៈពេល ជាញឹកញាប់។ អាស្រ័យហេតុនេះ អគ្គិសនីកម្ពុជា ស្នើដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ ខាងលើ មានការយោគយល់អាធ្យាស្រ័យ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


