Connect with us

កីឡា

មេ​ ONE ប្រកាស​​ចូល​​តំបន់​​​អឺរ៉ុបសម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ជា​ច្រើនប្រទេស

បានផុស

នៅ

បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​យ៉ាង​លឿន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​នៅ​ទី​ផ្សារ​ប្រដាល់​អាស៊ី និង​កំពុង​ឈាន​មុខ​គេ ស្ថាប័ន​ប្រដាល់​ធំ​លំប្រដាប់​ពិភព​លោក ONE Championship បាន​កំពុង​ដាក់​គោល​ដៅ​ចូល​ទី​ផ្សារ​ទ្វីប​អឺរ៉ុប​ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​យប់​ថ្ងៃ​អង្គារ៍ ទី​២៥ ខែ​ឧសភា លោក ​Chatri​ Sityodtong នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក ONE Championship បាន​ប្រកាស​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ពីគម្រោង​រៀប​ចំ​ការ​ប្រកួត​​នៅ​ទ្វីប​អឺរ៉ុប។ លោក​បាន​សរសេរ​ថា ៖«ដំណឹង​ទាន់​ហេតុ​ការណ៍ៈ ​ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ដើម្បីប្រកាស​​ពី​គម្រោង Road to ONE: Europe ​ឬ​មាន​ន័យ​ថា ដំណើរ ONE ​ទៅ​កាន់​អឺរ៉ុប»។

តាម​ការ​បញ្ជាក់​របស់​លោក​នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​របស់ ONE Championship គឺ​ដំណើរ​ទៅ​កាន់​អឺរ៉ុប​នឹង​មាន​​កម្មវិធី​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោក​ grand prix ដែល​ប្រជុំ​ដោយ​​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​ឆ្នើម​ៗ​៣២​រូប​​ប្រចាំ​នៅ​តំបន់​អឺរ៉ុប​ ដែល​ព្រឹត្តិការណ៍​ប្រកួត​នឹង​ត្រូវ​​ធ្វើ​ដំណើរ​រៀប​ចំ​នៅ​តាម​ប្រទេស​ធំ​ៗ​ដូច​ជា ហុល្លង់ អាល្លឺម៉ង់ អេស្ប៉ាញ សែប តួកគី និង​ប្រទេស​ផ្សេង​”ៗ​ទៀត។ សូម​បន្ត​តាម​ដាន​ព័ត៌មាន​លំអិត! #WeAreONE

ទោះ​បី​ជា​យ៉ាង​ណា​នេះ​ជា​ដំណឹង​បឋម ប៉ុន្តែ​មិន​ទាន់​មាន​កាល​បរិច្ឆេទ​ជាក់​លាក់​នៅ​ឡើយ​ទេ។ នេះ​អាច​ចាត់​ទុក​ថា ជា​ដំណឹង​លើក​ដំបូង​ដែល​ស្ថាប័ន​ប្រដាល់​ធំ​លំដាប់​ពិភព​លោក​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​សម្រាប់​ចូល​ទី​ផ្សារ​អឺរ៉ុប​ដែល​ជា​ថ្នាល​សំបូរ​កីឡាករ កីឡា​ការិនី​ប្រដាល់​គុន​ចម្រុះ។

ស្ថាប័ន​ប្រដាល់ ONE Championship បាន​ចាប់​ផ្តើម​រៀប​ចំ​ការ​ប្រកួត​ជា​ផ្លូវ​ការ​កាល​ពី​ឆ្នាំ​​២០១១​ ដែល​ក្រោយ​មក​ក៏​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​តំបន់​អាស៊ី​ដូច​ជា​​រៀប​ចំ​ការ​ប្រកួត​នៅ​ប្រទេស​ចិន ជប៉ុន និង​អារ៉ាប់​ជា​ដើម។ កាល​ពី​មុន​បាន​រៀប​ចំ​ការ​ប្រកួត​រាល់​៣​ខែ​ម្តង ហើយ​ក្រោយ​មក​មាន​២​ដង​ក្នុង​មួយ​ខែ​ក៏​មាន។ កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ ស្ថាប័ន​ប្រដាល់​មួយ​នេះ​បាន​រៀប​ចំ​កម្មវិធី​ប្រកួត៤​លើក​ដែល​មាន​ន័យ​ថា មួយ​សប្តាហ៍​មាន​ម្តង​ដើម្បី​ផ្សាយ​ទៅ​កាន់​ទឹក​ដី​អាមេរិក​ចេញ​ពី​ព្រឹក​នៅ​ប្រទេស​សិង្ហបុរី ត្រូវ​នឹង​ពេល​ល្ងាច​នៅ​ទឹក​ដី​អាមេរិក។

អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ ONE Championship​ នៅ​ខែ​ឧសភា​នេះស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុត​ក្នុង​ពិភព​លោក​តាម​រយៈ​ទូរទស្សន៍​របស់​ Nielsen តាម​ពី​ក្រោយ​លេខ​១ លីគ​បាល់ទាត់​កំពូល​អង់គ្លេស និង​លេខ​២ ពាន​រង្វាន់​បាល់ទាត់លំដាប់​លេខ​១​អឺរ៉ុប UCL៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម