Connect with us

កីឡា

ធ្លាប់​ផ្តួល ចាន់ រតនា Xie Wei ប៉ះ​​​ឥណ្ឌា​​ល្ងាច​នេះ​ ដើម្បី​ឱកាសខ្សែក្រវាត់ពិភព​លោក​​

បានផុស

នៅ

អ្នក​លេង​គុន​ចម្រុះ​ចិន Xie Wei បាន​ប្តេជ្ញា​​យក​ឈ្នះ​កីឡាករ​ឥណ្ឌា Kantharaj Agasa ឲ្យ​បាន​សម្រាប់​ការ​ប្រកួត​ល្ងាច​ថ្ងៃ​សុក្រ​នេះ​​នៅ​ព្រឹត្តិការណ៍ ONE: FULL BLAST ដើម្បី​បន្ត​បោះ​ជំហាន​ទៅ​រក​ឱកាស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ONE Flyweight។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Xie Wei ដែល​ធ្លាប់​ផ្តួល​ជើង​ខ្លាំង​គុន​ចម្រុះ​លេខ​១​កម្ពុជា ចាន់ រតនា បាន​និយាយ​ថា ៖«ជា​គូ​ប្រជែង​ធម្ម​តា​ម្នាក់​មើល​មិន​ឃើញ​ពី​ផែន​ការ​របស់​ខ្ញុំ​ទេ»។

ចាប់​តាំង​ពី​ប្រឡូក​​ប្រដាល់នៅ ONE Hero Series កាល​ពី​មករា ឆ្នាំ​២០១៩​មក រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​កំពុង​លេច​ធ្លោ​ម្នាក់​នៅសង្វៀន​ប្រដាល់​ពិភព​លោក​នេះ។ រូប​គេ​ធ្លាប់​បាន​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​៤​លើក​ជាប់​គ្នា មុន​ពេល​ចាញ់​ពិន្ទុ​ជើង​ខ្លាំង Danny Kingad កាល​ពី​ខែ​មករា ឆ្នាំ​២០២០។ ប៉ុន្តែ​រូប​គេ​បាន​បង្ក​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ផ្តួល​ជើង​ខ្លាំង​កម្ពុជា ចាន់ រតនា ក្នុង​ទឹក​ទី​៣។

រាត្រី​ថ្ងៃ​សុក្រ​នេះ រូប​គេ​​ប្តេជ្ញា​ធ្វើ​ឲ្យ​បាន​ជោគជ័យ​លើ​កីឡាករ​ឥណ្ឌា​ដែល​មាន​ជំនាញ​ចំបាប់ ប៉ុន្តែ​ទើប​តែ​លេច​មុខ​ប្រកួត​លើក​ដំបូង​នៅ ONEគឺ​ Agasa។

Xie បាន​និយាយ​ថា ៖«ខ្ញុំ​នឹង​ទទួល​បាន​ជ័យជម្នះ​ជាប់​គ្នា​ភ្លាម​ៗ។ នៅ​ពេល​ខាង​មុខ ខ្ញុំ​នឹង​ក្លាយ​ជា​កីឡាករ​ចិន​ទី​១​ឈ្នះ​ជើង​ឯក​ពិភព​លោក»។ សព្វ​ថ្ងៃ​នៅ​ កីឡាការិនី Xiong Jing Nan ជា​ជន​ជាតិ​ចិនទី​១​ដែល​បាន​ក្លាយ​ជើង​ឯក​គុន​ចម្រុះ​ពិភព​លោក ប៉ុន្តែ​មិន​ទាន់​មាន​អ្នក​កីឡា​បុរស​ឈ្នះ​នៅ​ឡើយ​ទេ។ «ខ្ញុំ​បាន​ឆ្លង​កាត់​ដៃ​គូ​ខ្លាំង​ៗ​ច្រើន​មក​ហើយ​ ដូច​ជា Danny Kingad និង ចាន់ រតនា ជា​ដើម ដូច្នេះ​​ថ្ងៃ​សុក្រ​នេះ ខ្ញុំ​ជឿ​ជាក់​ថា ខ្ញុំ​នឹង​ឈ្នះ​ការ​ប្រកួត​។ ប៉ុន្តែ​នេះ​ ប្រវត្តិ​សាស្ត្រ​ទើប​តែ​ចាប់​ផ្តើម​ប៉ុណ្ណោះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម