ប្រដាល់​មួយ​ថៃ​ចូល​អូឡាំពិក​ផ្លូវការ​ហើយ​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ប្រដាល់​មួយ​ថៃ​ចូល​អូឡាំពិក​ផ្លូវការ​ហើយ​

បានផុស

នៅ

គណៈកម្មាធិការ​​អូឡាំពិក​អន្តរជាតិ (IOC) បាន​ទទួល​ស្គាល់​ក្បាច់​គុន​ប្រដាល់«មួយ​ថៃ» និង«​សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​កីឡា​ប្រដាល់​មួយ​ថៃ​​​(IFMA)»ជា​ផ្លូវ​ការ​ហើយនៅ​ក្នុង​កិច្ច​ប្រជុំ​ IOC លើក​ទី​១៣៨​នៅ​ទី​ក្រុង​តូក្យូ ប្រទេស​ជប៉ុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​សម្រេច​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ដើម្បី​ជំរុញ​ឲ្យ​កីឡា​ប្រដាល់​មួយ​ថៃ​ចាប់​ផ្តើម​ជាកីឡា​ផ្លូវ​ការ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ លោក Thomas BACH ប្រធាន​គណៈកម្មាធិការ​​អូឡាំពិក​អន្តរជាតិបាន​ធ្វើ​ជា​ប្រធាន​មហាសន្និបាត​នៃ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​នៅ​តូក្យូ។ កិច្ច​ប្រជុំ​នេះ​មាន​វត្តមាន​លោក​ស្រី Khunying​ Patama Leeswatrakul ដែល​ជា​សមាជិកគណៈកម្មាធិការ​​អូឡាំពិក​អន្តរជាតិ​ក៏​បាន​ចូល​រួម​ប្រជុំ​ដែរ។

ក្នុង​របៀប​វារៈ​ដ៏​សំខាន់ មហា​សន្និបាត​នៃ​គណៈកម្មាធិការ​​អូឡាំពិកអន្តរជាតិ​លើក​ទី​១៣៨​​ដែល​មាន​ប្រទេស​ជាតិ​សមាជិក​១៤៦​បាន​​​​បោះ​ឆ្នោត​ទទួល​ស្គាល់សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​កីឡា​ប្រដាល់​មួយ​ថៃពេញ​លេញ​ជា​ផ្លូវ​ការ។

ការ​បោះ​ឆ្នោត​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នេះ​បាន​ត្រួស​​ត្រាយ​ផ្លូវ​ឲ្យ​ប្រដាល់​មួយ​ថៃ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡាអូឡាំពិក​។ 

ជា​មួយ​គ្នា​នេះសហ័ន្ធ​កីឡា​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដែរ​ដូច​ជា សហភាពលើក​ទឹក​ចិត្ត​អន្តរជាតិ (ICU), សហព័ន្ធ​កីឡាសំាំបូអន្តរជាតិ សហព័ន្ធ​កីឡា Icestocksport អន្តរជាតិ សមាគម​ពិភព​លោក​នៃ​អង្គការ​ប្រដាល់​ឃីក​បុក​សីង (WAKO) និងកីឡា Lacrosse ពិភព​លោក (WL)។

មុន​ពេល​ត្រូវ​បាន​អូឡាំពិក​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពេញ​លេញ​នេះ ប្រដាល់​មួយ​ថៃ​បាន​ពង្រីក​ខ្លួន​លើ​ឆាក​អន្តរជាតិ​រាប់​ឆ្នាំ​មក​ហើយ។ សហព័ន្ធ​ប្រដាល់​មួយ​ថៃ​អន្តរជាតិបង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩២ និង​ដាក់​ស្នើ​សុំ​ទៅ​គណៈកម្មាធិការ​អន្តរជាតិ​​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១២ ហើយ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services