Connect with us

កីឡា

ដឹង​អ្វី​ខ្លះ​ពី​ម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ ONE Strawweight  ​ថ្មី Prajanchai?

បានផុស

នៅ

Prajanchai PK.Saenchai Muaythaigym  ទើប​តែ​គ្រង​ខ្សែ​ក្រវាត់​​មួយ​​ថៃ ONE Strawweight នៅ​ព្រឹត្តិការណ៍ ONE: BATTLEGROUND ​កាល​ចុង​ខែ កក្កដា​ កន្លង​ទៅ​​នៅ​កីឡដ្ឋាន Singapore Indoor Stadium  នៃ​ប្រទេស​សិង្ហបុរី។ Prajanchai  ​បាន​យក​ឈ្នះ​​​ពិន្ទុ​ជា​ឯកច្ឆន្ទលើ​​​វីរបុរស​មួយ​ថៃ Sam-A Gaiyanghadao ​ក្នុង​ការ​ប្រកួត​ ៥ ទឹក​យ៉ាង​ល្អ​មើល និង ​ជា​​ការ​​ផ្ដួល​​​តារា​ជើង​ចាស់​វ័យ ៣៧ ​ឆ្នាំ​​ឲ្យ​បរាជ័យ​លើក​ដំបូង​ក្នុង​​ទម្ងន់ Strawweight។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


Prajanchai ហាត់​នៅ​ក្លិប​ល្បី​ជា​មួយ​វីរបុរស Saenchai
នៅ​ស្រុក​ថៃ​នរណា​មិន​ស្គាល់​វីរបុរស​មួយ​ថៃ​​ Saenchai ហើយ​ពេល​នេះ​ ​ម្ចាស់​ខ្សែក្រវាត់​ថ្មី​ទម្ងន់ Strawweight គឺ Prajanchai ក៏​ជា​កូន​សិស្ស​របស់​​កីឡាករ​ជើង​ចាស់​រូប​នេះ​ដែរ។ ​ដ្បិត​វ័យ ៤១ ឆ្នាំ Saenchai ​បង្ហាត់​ផង និង​ប្រកួត​ផង​រង្គើ​សង្វៀន​នៅ​ស្រុក​ថៃ​ទៅ​ហើយ។  ​បើ​និយាយ​អំពី​ការ​ប្រកួត​មួយ​ថៃ​វិញ Saenchai ឈ្នះ ៣០៣ ដង, ចាញ់ ៤១ ដង និង​ស្មើ ៥ ដង។ តាំង​ពី​ឆ្នាំ ២០១៤ មកដល់​ ​ឆ្នាំ ២០២១ នេះ ​​វីបុរស​វ័យ ៤១ ឆ្នាំ​មិន​ដែល​ចាញ់​ការ​ប្រកួត​ឡើយ​នៅ​​កម្មវិធី​នានា។ ​ចំណែក Prajanchai បាន​រៀន​ពី​គ្រូ Saenchai ទាំង​ជំនាញ​កណ្ដាប់​ដៃ​រហ័ស​ដូច​ផ្លេក​បន្ទោរ និង ការ​ទាត់​ជើង​ដ៏​​មាន​ប្រសិទ្ធភាព​ផង​ដែរ ដែល​នាំ​ឲ្យ​រូប​គេ​ផ្ដួល​ Sam-A បាន។



Prajanchai ឈ្នះ​ជើង​ឯក​មួយ​ថៃ​លំដាប់​ពិភព​លោក និង​ប្រដាល់​សកល

មុន​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Strawweight ​នៅ​សង្វៀន​​ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ី និង​លំដាប់​ពិភព​លោក​ Prajanchai  ឈ្នះ​ជើង​ឯក​មួយថៃ OneSongchai ឆ្នាំ ២០១២, ឈ្នះ​ខ្សែ​ក្រវាត់​សង្វៀន​​ល្បី​នៅ​ថៃ​៣​ខ្សែ​គឺ​ សង្វៀន Rajadamnern Stadium ​ម្ដង​ឆ្នាំ ២០១២ និង សង្វៀន Lumpinee Stadium ​ពីរ​ដង​នៅ​ឆ្នាំ ២០១៤ និង ឆ្នាំ ២០២០ ថ្មីៗ​នេះ​ឯង។

មិន​ត្រឹម​​តែ​ប្រកួត​មួយ​ថៃ​ដ៏​​​ចំណាន​​ ហើយ​រឿង​ដ៏​អស្វារ្យ​មួយ​ទៀត​ ​កីឡាករ​វ័យ ២៦ ឆ្នាំ​រូប​នេះ​​ឈ្នះ​ជើង​ឯក​ប្រដាល់​សកល WBA Asia South កាល​ឆ្នាំ ២០២០ កន្លង​ទៅ​ផង​ដែរ។

ការ​ប្រកួត​បន្ទាប់ Prajanchai នឹង​ត្រៀម​ខ្លួន​រក្សា​​ និង​ការពារ​ខ្សែ​ក្រវាត់ ONE Strawweight ឲ្យ​បាន​យូរ​​នៅ​សង្វៀន ONE Championship តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ដូច​អ្វី​ដែល​ Sam-A ធ្លាប់​ធ្វើ​កន្លង​មក​អីចឹង៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម