កីឡា
ព្រឹកនេះបើកការប្រកួតកីឡាតេក្វាន់ដូ “ITF”ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២០ ជាផ្លូវការ
ភ្នំពេញ ៖ ការប្រកួតកីឡាតេក្វាន់ដូ “ITF” ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២០នេះ បានបើកការប្រកួតជាផ្លូវការហើយ ដោយ មានកីឡាករ-កីឡាការិនីមកពី១៩ក្លិប ៦ រាជធានីខេត្តក្រុង និងក្រសួង២ ដែលធ្វើ ការប្រកួតនៅទីលានសហព័ន្ធក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃពហុកីឡដ្ឋានជាតិ។
ពិធីបើការប្រកួតកីឡាតេក្វាន់ដូ “ITF” ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ នេះមានការអញ្ជើញចូលរួមពីលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡា តេក្វាន់ដូ “ITF” កម្ពុជា និងអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ “ITF” ពិភពលោក។
លោក ប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិ ការសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជាបានឲ្យដឹងថា ការប្រកួតជើងឯកឆ្នាំនេះបានប្រព្រឹត្តធ្វើតាំងពីថ្ងៃទី២៥វិច្ឆិកាមកម្ល៉េះ តែការប្រារព្វពីបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៧វិច្ឆិកានេះ ដោយគ្រោងបញ្ចប់បិទការប្រកួតនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០។
លោកបន្តថា មានកីឡាករ-កីឡា ការិនីចំនួន១៤៥ចូលរួម ក្នុងនោះកីឡា ការិនីចំនួន៤១នាក់មកមកពី១៩ក្លិប ៦ រាជធានីខេត្តក្រុង និងក្រសួង២ គឺក្រសួង មហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ៕
ដោយ ៖ វិសិទ្ធ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)