កីឡា
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ 7 មករាតេជោសន្តិភាពរដូវកាលទី ៥ ឆ្នាំ ២០២១
ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ 7មករាតេជោសន្តិភាពរដូវកាលទី៥ ឆ្នាំ ២០២១ អបអរសាទរខួបលើកទី ៤២ ទិវាជ័យជម្នះ ៧មករា ក្រោមប្រធាន បទ” សារៈសំខាន់នៃប្រាក់រៀលសម្រាប់កម្ពុជា” នឹងត្រូវចាប់ផ្ដើមបើកការប្រកួតនៅថ្ងៃទី០៥ ខែធ្នូ និងត្រូវបញ្ចប់ទៅនៅថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២១។
នេះជាការប្រកួតបាល់ទាត់វ័យចាស់ដែលកីឡាករចូលរួមជាជនជាតិខ្មែរនិងកីឡាករបរទេស ដែលមានអាយុចាប់ពីអាយុ ៣៥ ឆ្នាំឡើង។
បើតាមការបញ្ជាក់របស់លោកកៅ មករា ដែលជាគណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ព្រឹត្តិការណ៍នៃការប្រកួតបាល់ ទាត់ពានរង្វាន់ ៧ មករា តេជោសន្តិភាពរដូវកាលទី ៥ ឆ្នាំ២០២១នេះ គឺមានក្រុមចូលរួមចំនួន ១០ក្រុម ចែកជា២ពូល ។ក្នុងនោះពូលAមាន ក្រុមCCCCF FC , ក្រុម ស.យ. ស.ស ខេត្តរតនគិរី ,ក្រុម7 CLEAN FOOTBALL, ក្រុម TN KANDAL,ក្រុម វ័យចាស់ទ័ព។ពូលB មានក្រុម CCMP FC, ក្រុម 7NG SOCCER TEAM,ក្រុម ស្រលាញ់សន្តិភាពភ្នំពេញ, ក្រុម មហាហង្សវ័យចាស់និងក្រុម Khmer United។
លោកបានបញ្ជាក់ទៀតថា ការប្រកួតមានរយៈពេលសរុប៨០នាទី ចែកចេញជាពីរវគ្គក្នុងមួយវគ្គមាន៤០ នាទីសម្រាកនៅចន្លោះវគ្គមានរយៈពេលមិនលើសពី ១០ នាទី ហើយការប្រកួតតាមរូបមន្តជម្រុះក្នុងពូល វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងផ្ដាច់ព្រ័ត្រ ហើយបើលទ្ធផលស្មើគ្នាត្រូវបន្ថែមម៉ោង ១០ នាទីពីរដង បើស្មើគ្នាទៀ តត្រូវទាត់បាល់ពីចំណុចប៉េណាល់ទី (១១ ម៉ែត្រ)តាមនីតិវិធីនៃការទាត់បាល់ប៉េណាល់ទី ដើម្បីរកក្រុមឈ្នះចាញ់។សម្រា ប់ការទាត់បាល់ពេលហ្នឹងទីនេះក្រុមនីមួយៗត្រូវជ្រើសរើសកីឡាករក្នុងក្រុមមានអាយុ៤០ឆ្នាំឡើងចំនួនលើសពី ៥ នាក់ មកទាត់ពេលណាទីបន្ទាប់ពីបញ្ចប់ការប្រកួតជាក់ស្ដែង។
គួរបញ្ជាក់ថា ការប្រកួតចំណាត់ថ្នាក់លេខ ៣ បើលទ្ធផលប្រកួត ៨០ នាទីស្មើគ្នានោះ គឺពុំមានបន្ថែមម៉ោងទេគឺត្រូវធ្វើការទាត់បាល់ពីចំណុចប៉េណាល់ទី១១ ម៉ែត្រ ដើម្បីកំណត់ក្រុមឈ្នះក្រុមចាញ់តែម្ដង។
លោកកៅ មករា បានបញ្ជាក់ទៀតថាចំពោះជ័យលាភីនៅក្នុងការប្រកួតបាល់ ទាត់ពានរង្វាន់ ៧ មករាតេជោសន្តិភាពរដូវកាលទី ៥ ឆ្នាំ ២០២១នេះ គឺមានពានរង្វាន់ពីរដែល១ជាពានរង្វាន់សម្រាបជ័យលាភីក្នុងការប្រកួត គឺជ័យលាភីលេខ ១ ទទួលបានពាន១ មេដាយមាស ២៨ គ្រឿងនិងប្រាក់រង្វាន់ ៨លានរៀល និងជ័យលាភីលេខ២ មេដាយប្រាក់ ២៨ គ្រឿងនិងប្រាក់រង្វាន់ ៥ លានរៀល។ចំពោះពានរង្វាន់មួយទៀតនោះ គឺជាពានរង្វាន់ទាត់បាល់ប៉េណាល់ទីដែលជ័យលាភីលេខ១ ទទួលបានពាន ១ និងប្រាក់រង្វាន់ ៤ លានរៀល និងជ័យលាភីលេខ ២ ទទួលបានពាន ១ និងប្រាក់រង្វាន់ ៣ លានរៀល។
លោក អ៊ុច ពិសាល តំណាងលោកជុំ កុសល ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន និងប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព បានឲ្យដឹងក្នុងសន្និសីទសារ ព័ត៌មាននៅព្រឹកថ្ងៃទី២៧វិច្ឆិកា២០២០ នេះថា ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ ទាត់ពានរង្វាន់៧មករាតេជោសន្តិភាពរដូវកាលទី៥ ឆ្នាំ២០២១ គឺធ្វើឡើងដើម្បីអប អរសាទរទិវាជ័យជម្នះ ៧មករាខួបលើកទី ៤២ ។
លោក អ៊ុច ពិសាលបានឲ្យដឹងទៀតថា ការប្រកួតជាគំនិតផ្តួចផ្តើមដោយលោក ជុំ កុសលប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពធ្វើឡើងក្នុងគោលបំណងចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជា ក៏ដូចជាកៀរគរនូវមន្ត្រីរាជការ និងបងៗពូដែលមានវ័យចំណាស់នៅគ្រប់វិស័យ ឲ្យចូលរួមលេងកីឡាជាគំរូដ៏ល្អដល់យុវជន ឲ្យចូល រួមក្នុងគ្រប់ទម្រង់កីឡាជាផ្នែកមួយ អាចជួយដល់យុវជនគ្រប់មជ្ឈដ្ឋាន ចេញឆ្ងាយពីអំពើឧបាយមុខផ្សេងៗបាន និងពង្រឹងសុខភាព បង្កើតមិត្តភាព ក៏ដូចជាគាំទ្រយ៉ាងមុតមាំចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យកីឡា ព្រមទាំងពង្រឹងនូវចំណងសាមគ្គីភាពរវាងក្រុមកីឡាករវ័យចំណាស់នៃស្ថាប័ននានា ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យមានទំនាក់ទំនងកាន់តែប្រ សើរនឹងគ្នាឡើងទ្វេរដង ព្រោះកីឡាជាប្រ ភពយ៉ាងពិតប្រាកដ នាំមកនូវ “សុខភាព មិត្តភាព សាមគ្គីភាពនិងសន្តិភាព”ក្រោម ម្លប់សន្តិភាពពិតប្រាកដក្នុងសម័យតេជោ ៕
ដោយ ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ