Connect with us

កីឡា

ញាក់សាច់ ខួប ONE ១០ឆ្នាំ មនុស្សដែក Rodtang ប៉ះជើងខ្លាំងគ្រប់សម័យកាល Johnson

បានផុស

នៅ

កំពូលអ្នកប្រដាល់មួយថៃរហស្សនាម«មនុស្សដែក» Rodtang Jitmuangnon ត្រូវបានផ្គូផ្គងឲ្យជួបជើងខ្លាំងគុនចម្រុះគ្រប់សម័យកាលអាមេរិក Demetrious Johnson សម្រាប់​ការប្រកួត​លក្ខណៈ​មួយ​ថៃ​ លាយ​កូនកាត់​គុន​ចម្រុះ​ដែល​ត្រូវ​ប្រើពេល​៤​ទឹក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដំណឹង​ជំនួប​ដ៏​ភ្ញាក់ផ្អើល​នេះ​បាន​លេចឡើង​កាលពី​យប់​ថ្ងៃ​ពុធ ទី​១៥ ខែកញ្ញា​នេះ នៅពេល​លោក Chatri Sityodtong នាយក​ប្រតិបត្តិ និង​ជា​អគ្គនាយក​ស្ថាប័ន ONE Championship បានប្រកាស​ពី​ព្រឹត្តិការណ៍​ប្រកួត​ធំ​មិន​ធ្លាប់មាន​គឺ ONE X ដើម្បី​អបអរសាទរ​ខួប​១០​ឆ្នាំ​នៃ​ការបង្កើត ONE Championship​។

​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ONE X នេះ​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃអាទិត្យ ទី​៥ ខែធ្នូ ប៉ុន្តែ​មិនទាន់​ប្រកាស​ពី​ទីកន្លែង​ឡើយ​។ សម្រាប់​វត្តមាន​កីឡាករ​ដែល​ត្រូវ​ប្រកួត​ក្នុង​រាត្រី​ដ៏​អស្ចារ្យ​នេះ ជើង​ខ្លាំង​ប្រេ​ស៊ី​ល Bibiano Fernandes ត្រូវការពារ​ខ្សែក្រវាត់​ពិភពលោក ONE Bantamweight របស់ខ្លួន​ទល់នឹង​ជើង​ខ្លាំង John Lineker​។ ជាមួយគ្នា ជើង​ខ្លាំង Thanh Le ត្រូវមាន​ភារកិច្ច​ការ​ពារ​ខ្សែក្រវាត់​ពិភពលោក ONE Featherweight របស់ខ្លួន​ជា​លើកដំបូង​ហើយ បន្ទាប់ពី​ផ្តួល​ជើង​ខ្លាំង Martin Nguyen ដណ្តើមយក​ខ្សែក្រវាត់​សម្រេច​។ ការប្រកួត​ខ្សែក្រវាត់​លើកដំបូង​នេះ Thanh Le ត្រូវ​ប៉ះ​អ្នកលេង​គុន​ចម្រុះ Garry Tonon​។

Bibiano Fernandes
Martin Nguyen

​និយាយ​ពី Rodtang វិញ​បាន​ចូលប្រឡូក​ក្នុង​ឆាក​ប្រដាល់​ពិភពលោក ONE កាលពី​ខែកញ្ញា ឆ្នាំ​២០១៨​។ រូបគេ​បានឈ្នះ​ការប្រកួត​១០​លើក​ជាប់​គ្នា និង​មិន​ស្គាល់​បរាជ័យ​ម្តងណា​សោះ​។ បន្ទាប់មក​បានឈ្នះ​ខ្សែក្រវាត់​មួយ​ថៃ​ពិភពលោក ONE Flyweight ហើយ​បាន​ពង្រីក​ជំនាញ​ប្រកួត​ឃី​ក​បុក​សី​ង​ថែមទៀត​។ មហិច្ឆតា​របស់​ជើង​ខ្លាំង​ថៃ​រូបនេះ​ចង់​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក ONE World Champion បី​ប្រភេទ​កីឡា​ផ្សេងគ្នា​គឺ មួយ​ថៃ ឃី​ក​បុក​សី​ង និង​គុន​ចម្រុះ​។

​ចំណែក​ខ្លា​ចាស់​អា​មេ​រិ​ក Johnson ជា​ជើង​ខ្លាំង​គុន​ចម្រុះ​គ្រប់​សម័យកាល (GOAT)​ដែល​ជោកជាំ​នៅ​សង្វៀន UFC និង​ធ្លាប់​ឈ្នះ​ជើងឯក​គុន​ចម្រុះ​ពិភពលោក​១២​ដង មុនពេល​បោះជំហាន​ចូល​ស្ថាប័ន ONE នៅ​ខែតុលា ឆ្នាំ​២០១៨​។

​នៅ​ស្ថាប័ន ONE ជើង​ខ្លាំង​គ្រប់​សម័យកាល Johnson បានឈ្នះ​ខ្សែក្រវាត់​ពិភពលោក ONE Flyweight World Grand Prix នៅ​ឆ្នាំ​២០១៩ ប៉ុន្តែ​កាលពី​ខែមេសា​កន្លងទៅនេះ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ចាញ់​អធិរាជ​សង្វៀន Adriano Moraes​។ បន្ទាប់មក ខ្លា​កំណាច​អាមេរិក​រូបនេះ​ បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់​វ៉ៃ​លក្ខណៈ​មួយ​ថៃ​។ ទីបំផុត​បំណងប្រាថ្នា​របស់ Johnson បានសម្រេច​ហើយដោយ​ត្រូវ​ប៉ះ​មនុស្ស​រឹង​ដូច​ដែក​Rodtang ទាំង​ក្បាច់​វ៉ៃ​មួយ​ថៃ​លាយ​ក្បាច់គុន​ចម្រុះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម