កីឡា
Rae Yoon វ៉ៃដណ្តើមខ្សែក្រវាត់បានសម្រេច តែ Christian Lee មិនពេញលទ្ធផល
ការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោករវាងជើងខ្លាំងវ័យក្មេង Christian Lee និងអ្នកលេងគុនចម្រុះកូរ៉េខាងត្បូង Ok Rae Yoon ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីតស៊ូគ្នាពេញ៥ទឹក។
ចប់ការប្រកួតចៅក្រមទាំង៣រូបសម្រេចឲ្យ Ok Rae Yoon ទទួលបានជ័យជម្នះដោយពិន្ទុលើ Christian Lee ដើម្បីដណ្តើមយកខ្សែក្រវាត់គុនចម្រុះពិភពលោក ONE Lightweight World Title មកគ្រប់គ្រងក្នុងព្រឹត្តិការណ៍ ONE: REVOLUTION នាយប់ថ្ងៃសុក្រ ទី២៤ ខែកញ្ញានេះ។
ទោះបីជាយ៉ាងណាក្រោយត្រូវបានប្រកាសឲ្យចាញ់ Christian Lee ដែលល្បីខាងបញ្ចប់ដៃគូមិនពេញចិត្តនឹងលទ្ធផលឡើយ ហើយក៏មានការរតវ៉ាផងដែរ។ ចំណែកអ្នកទស្សនាតាមបណ្តាញសង្គមភាគច្រើនបានយល់ស្របតាមការសម្រេចរបស់ចៅក្រម។
ការពិតនៅលើសង្វៀនបង្ហាញ
ទឹកទី១៖ Christian Lee ហាក់មានប្រៀបតិចតួច បន្ទាប់ពីរូបគេបានព្យាយាមចាប់បោកផ្តួល និងអោបពីក្រោយហើយឡើងជង្គង់ ខណៈកីឡាករកូរ៉េខាងត្បូងបានព្យាយាមការពារ និងរើដោះខ្លួនចេញពីការអោប ហើយព្យាយាមវ៉ៃចេញកណ្តាប់ដៃមួយៗ។

ទឹកទី២៖ កីឡាករទាំងពីរបានព្យាយាមវ៉ៃគ្នាទៅវិញទៅមកតាមលក្ខណៈបច្ចេកទេស និងប្រុងប្រយ័ត្នរៀងៗខ្លួន។ Christian Lee បានព្យាយាមប្រើជំនាញក្រោម អោបកាច់ផ្តួល។ ជាពិសេសនៅចុងទឹក រូបគេបានឱកាសអោបពីក្រោយ និងឃ្លេ-កស្ទើរតែអាជ្ញាកណ្តាលបញ្ឈប់ Ok Rae Yoon ទៅហើយ ប៉ុន្តែជើងខ្លាំងកូរ៉េបានដែលបានទាត់ក្រោម វ៉ៃកណ្តាប់ដៃ ឡើងជង្គង់បានរើដោះខ្លួនចេញពីការឃ្លេបានសម្រេច។

ទឹក៣៖ ទឹកនេះមើលឃើញពី Ok មានប្រៀបខ្លាំង បន្ទាប់ពីប្រើកណ្តាប់ដៃ ទាត់ក្រោម និងឡើងជង្គង់ហោះ ស្របពេល Lee ថយចុះកម្លាំងដោយសារប្រឹងខ្លាំងក្នុងពីរទឹកដំបូង។ អ្វីដែលធ្ងន់ទៀតនោះ Ok បានវ៉ៃមួយដៃពេញធ្វើឲ្យ Lee ស្រ៊ុតស្ទើរដួល ហើយព្យាយាមវ៉ៃសន្ធាប់ទាំងកណ្តាប់ដៃ និងជង្គង់ហោះក្នុងគោលបំណងផ្តួល។ យ៉ាងណា Lee ដែលអស់កម្លាំងបានព្យាយាមថយក្រោយ ហើយចេញកណ្តាប់ដៃចេញមួយៗ។ ជាពិសេសរូបគេវ៉ៃចំថ្គាម Ok ពេញឲ្យដួល និងបានចាប់រឹតឃ្លេក្បាច់ក្រោម ប៉ុន្តែ Ok បានរើបម្រះចេញបាន និងវ៉ៃសងវិញ។

ទឹក៤៖ Ok Rae Yoon យកប្រៀបទាំងស្រុងតាមរយៈការដាក់សម្ពាធដោយកណ្តាប់ដៃទាំងលើ និងពោះទឹកផ្ទួនៗ ហើយជាពិសេសឡើងជង្គង់ហោះប្រហែលជា១០ដង ខណៈ Lee បានត្រឹមទាត់ក្រោមមួយៗ និងការពារប៉ុណ្ណោះ។
ទឹក៥៖ Ok Rae Yoon នៅតែបន្តដាក់សម្ពាធតាមរយៈការវ៉ៃចេញកណ្តាប់ដៃជាច្រើន ទាត់ទាំងក្រោម និងដងខ្លួន ហើយឡើងជង្គង់ហោះថែមទៀតដើម្បីបានពិន្ទុកាន់តែច្រើន។ យ៉ាងណា ចុងទឹក Christian Lee បានចេញកណ្តាប់ដៃស្តាំចំមុខ Ok បណ្តាលឲ្យស្រុតបន្តិច ប៉ុន្តែអាចតាំងស្មារតីឡើងវិញបាន។

ផ្អែកលើកត្តាទាំងនេះហើយបានជាចៅក្រមផ្តល់ពិន្ទុឲ្យ កីឡាករកូរ៉េខាងត្បូងទទួលបានជ័យជម្នះដើម្បីផ្តល់ការខកចិត្តយ៉ាងខ្លាំងដល់ Christian Lee។ នេះជាជ័យជម្នះមួយទៀតដើម្បីបំពេញន័យទៅលើរហស្សនាមរបស់ខ្លួន«ឃាតកវីរបុរស» ដោយសារពីរប្រកួតកន្លងមក រូបគេបានយកឈ្នះអតីតជើងឯកពិភពលោក Marat Gafurov និងខ្លាចាស់អាមេរិកដែលជាជើងឯកពិភពលោក Eddie Alvarez៕


-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល