Connect with us

កីឡា

បិទ​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម អាជ្ញាកណ្ដាល គ្រូ​កម្រិត​បឋម និង​មធ្យម​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ

បានផុស

នៅ

ភ្នំពេញ​ ៖ ​លោក ជ័យ ចាប ទីប្រឹក្សា​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទីប្រឹក្សា​សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រះបរមរាជវាំង និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា និង​លោក ហា​ជី​មិ សៃ​តុ ប្រធាន សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ប្រចាំ​ឥណ្ឌូចិន​នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០​អញ្ជើញ​ចូលរួម​វិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម អាជ្ញាកណ្ដាល គ្រូ​កម្រិត​បឋម និង​មធ្យម​ក្រោម​ការប្រើប្រាស់​ថវិកា​ឧបត្ថម្ភ​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចំរើន សុផល អគ្គលេខាធិការ​សហព័ន្ធ​រាយការណ៍​ថា វគ្គ​បណ្តុះបណ្តាល​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែលមាន​សិក្ខាកាម​ចូលរួម​ចំនួន​៣២​នាក់ នារី ០៧​នាក់ និង មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ លោក គ្រូ អ្នកគ្រូ​មកពី​បណ្តា​ក្លិប​នានា​នៅ​រាជធានី​ភ្នំ​ពេញ។

លទ្ធផល​របស់​លោក​គ្រូ អ្នកគ្រូ ជា​ចៅក្រម អាជ្ញាកណ្ដាល ពិតជា​បានមកពី​ការខិតខំ​ហ្វឹក​ហាត់​ដ៏​ហ្មត់ចត់ មាន​ការ​តស៊ូ​ព្យាយាម​គោរព​វិន័យ​បានល្អ យកចិត្តទុកដាក់​និង​គោរព តាម​បទបញ្ជា​បច្ចេកទេស​នៃ​ការប្រកួត​។

លោក ហា​ជី​មិ សៃ​តុ ប្រធាន​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ឥណ្ឌូចិន បាន​មានប្រសាសន៍ថា លោក គ្រូ អ្នកគ្រូ និង​ប្អូនៗ​ទាំងអស់​ខិតខំ​យកចិត្ត​ទុក ដាក់​បន្ថែម និង​ផ្សព្វផ្សាយ​កីឡា​នេះ​ឲ្យ​ទៅកាន់​បណ្ដា​ខេត្ត​ឲ្យ​កាន់តែ​ទូលំទូលាយ​ទូទាំងប្រទេស​កម្ពុជា​។ ដោយ​ធ្វើការ​ពន្យល់​អំពី​សារសំខាន់​របស់​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ និង​ប្រវត្តិ ព្រមទាំង​ចក្ខុ វិស័យ​លើកស្ទួយ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ ក្នុង​ការចូល រួមការ​ប្រកួត​SEA GAMES ខាងមុខនេះ​។

លោក ជ័យ ចាប បាន​មានប្រសាសន៍ថា ជា​ការ​ពិត​ណាស់ រយៈពេល​៥​ថ្ងៃ​នៃ​វគ្គ​បណ្ដុះ​បណ្ដា ល​ចៅក្រម អាជ្ញាកណ្ដាល គ្រូ​កម្រិត​បឋម និង​មធ្យម នាពេលនេះ គឺជា​ការផ្ដល់​ឱកាស​ឲ្យ​លោក គ្រូ អ្នកគ្រូ ដែលជា​ចៅក្រម អាជ្ញាក​ណ្ដាល ទទួលបាន សមត្ថភាព​ពេញលេញ​ក្នុងការ​ត្រៀម​លក្ខ ណៈ​សម្រាប់​ការរៀបចំ​ការប្រកួត​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ជ្រើសរើស​ជើងឯក​នាពេលខាងមុខ​នេះ​។ នាពេល​បច្ចុប្បន្ន​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សុខសន្តិភាព​ទូទាំងប្រទេស និង​បានធ្វើឱ្យ​គ្រប់​វិស័យ​ទាំងអស់​មានការ​អភិវឌ្ឍ​ឡើង ជាក់ស្ដែង​ក្នុងនោះ​មាន​វិស័យ​កីឡា​ផងដែរ​។

បើ​យើង​គិត​ចាប់ពីពេលនេះ រហូតដល់​ឆ្នាំ ២០ ២៣ គឺមាន​រយៈពេល​០៣​ឆ្នាំ​ប៉ុណ្ណោះ ហេតុនេះ ដើម្បីឱ្យ​វិស័យ​កីឡា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​មានការ​រីកចម្រើន​ទាំង​បរិមាណ និង​គុណ​ទទួលបាន​លទ្ធផល​ល្អ ក្នុងការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នានា និង​ការត្រៀម​ការប្រកួត​កីឡា SEA GAMES 2023​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ ២០២៣​។​ក្នុងពេលនោះ​លោក​ប្រធាន បានប្រកាស​ទទួលស្គាល់ សមាគម​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ចំនួន ៣​ខេត្ត គឺ សមាគម​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ខេត្ត​បាត់ ដំបង សមាគម​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ខេត្តសៀមរាប និង​សមាគម​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ខេត្តកំពត​៕
ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម