Connect with us

កីឡា

មកដឹងលុយវាល់លានរបស់កំពូលក្លឹបបាល់ទាត់អឺរ៉ុបទាំង ១០ ប្រចាំឆ្នាំ ២០២១-២០២២

បានផុស

នៅ

ក្លឹបបាល់ទាត់ដែលមានតម្លៃថ្លៃបំផុតទាំង ១០ នៅអឺរ៉ុប សម្រាប់ឆ្នាំ ២០២១-២០២២ ៖

១. ក្លឹប​អធិរាជស Real Madrid (១.២៧ ពាន់លានអឺរ៉ូ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លឹបអធិរាជស Real Madrid de Futbol ឬត្រូវបានគេស្គាល់ថា Real Madrid ដែលបង្កើត​ឡើងនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ១៩០២ គឺ​ជា​ក្លឹប​បាល់​ទាត់ក្នុងក្របខ័ណ្ឌ La Liga ​របស់អេស្ប៉ាញ​ មាន​មូលដ្ឋាន​នៅទីក្រុង Madrid ។ នៅឆ្នាំ ២០១៩ ក្លឹបនេះ​ត្រូវបាន​គេ​ប៉ាន់​ប្រមាណថា​មានតម្លៃ ៣.៨ ពាន់លានអឺរ៉ូ (៤.២ ពាន់លានដុល្លារ) ហើយ​វាគឺ​ជាក្លឹប​ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុតទី ២ នៅ​លើ​ពិភពលោក​ជាមួយ​នឹង​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ចំនួន ៧៥៧.៣ លាន​អឺរ៉ូ​ក្នុង​ឆ្នាំ ២០១៩ ។

២. ក្លឹបអ្នកមានបុណ្យ Barcelona (១.២៦ ពាន់លានអឺរ៉ូ)

ក្លឹប FC Barcelona គឺជាក្លឹបបាល់ទាត់អាជីពក្នុងក្របខ័ណ្ឌ La Liga មានមូលដ្ឋាននៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ បង្កើត​ឡើង​ក្នុងឆ្នាំ ១៨៩៩ ។ យោង​តាម​របាយការណ៍​របស់​ទស្សនាវដ្ដី Forbes បាន​ឲ្យ​ដឹង​ថា ក្លឹប FC Barcelona គឺជា​ក្លឹប​បាល់ទាត់ដ៏​មាន​តម្លៃថ្លៃ​បំផុត​នៅ​លើ​ពិភពលោក ពោល​មាន​តម្លៃ ៤.៧៦ ពាន់​លាន​ដុល្លារ ។

៣. បិសាច​ក្រហម Manchester United (១.១៣ ពាន់លានអឺរ៉ូ)

Manchester United គឺជា​ក្លឹបបាល់ទាត់​ដែលមាន​មូលដ្ឋាននៅទីក្រុង Manchester ប្រទេស​អង់គ្លេស ​មានរហ័ស្សនាមថា “បិសាចក្រហម” ។ ក្លឹបមួយនេះ​បង្កើត​ក្នុង​ឆ្នាំ ១៨៧៨ ដោយដំបូងឡើយមានឈ្មោះថា Newton Heath LYR Football Club ប៉ុន្តែក្នុងឆ្នាំ ១៩០២ ក្លឹបនេះ​បាន​ប្ដូរ​ឈ្មោះ​ទៅជា Manchester United ហើយ​បាន​ផ្លាស់​ទៅ​កីឡដ្ឋាន​បច្ចុប្បន្ន​របស់ខ្លួនគឺ Old Trafford ក្នុងឆ្នាំ ១៩១០ ។

បិសាច​ក្រហម Man Utd​​ រកចំណូល​បានច្រើនជាងគេបំផុតនៅលើពិភពលោក​សម្រាប់ឆ្នាំ ២០១៦-១៧ ដោយ​មានចំណូលប្រចាំឆ្នាំចំនួន ៦៧៦.៣ លានផោន និង​ជាក្លឹបបាល់ទាត់មានតម្លៃ​ថ្លៃបំផុត​លំដាប់ទី ៣ របស់​ពិភពលោកក្នុងឆ្នាំ ២០១៩ ពោលមានតម្លៃ ៣.១៥ ពាន់លានផោន (៣.៨១ ពាន់លាន​ដុល្លារ) ។

៤. ក្លឹបមេឃខៀវ Manchester City (១.១៩ ពាន់លានអឺរ៉ូ)

ក្លឹប Machester City ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨០ ហើយក្លឹបមួយនេះក៏មានមូលដ្ឋានក្នុងទីក្រុង Manchester ប្រទេសអង់គ្លេសផងដែរ ។ ក្នុងរដូវកាលឆ្នាំ ២០១៨-១៩ ក្លឹប Man City គឺ​ជាក្លឹបបាល់ទាត់ដែលរកចំណូលបានច្រើនបំផុតលំដាប់ទី ៥ នៅលើពិភពលោក ពោលមាន​តម្លៃ ៥៦៨.៤ លាន​ផោន ។ នៅឆ្នាំ ២០១៩ ដដែលនោះទស្សនាវដ្ដី Forbes បាន​ប៉ាន់​ប្រមាណ​ថា ​ក្លឹបនេះ​មាន​តម្លៃ​ថ្លៃបំផុតដែល​មាន​ចំនួន ២.៦៩ ពាន់​លាន​ដុល្លារ ។

៥.ក្លឹប Bayern Munich

Bayern Munich គឺជាក្លឹបបាល់ទាត់អាជីពក្នុងក្របខ័ណ្ឌ Bundesliga 1 របស់អាល្លឺម៉ង់ បង្កើតឡើងក្នុងឆ្នាំ ១៩០០ មានមូលដ្ឋាននៅទីក្រុង Munich រដ្ឋ Bavaria ។ បច្ចុប្បន្នក្លឹបជោគជ័យជាងគេរបស់អាល្លឺម៉ង់មួយនេះមានតម្លៃ ១.១៧ ពាន់លានអឺរ៉ូ ។

៦. ក្លឹបហង្សក្រហម Liverpool

ក្លឹបហង្សក្រហម Liverpool មានមូលដ្ឋានក្នុងទីក្រុង Liverpool ប្រទេសអង់គ្លេសបង្កើត​ឡើងក្នុងឆ្នាំ ១៨៩២ ។ Liverpool គឺជា​ក្លឹប​អង់គ្លេសដែលជោគជ័យបំផុតក្នុងការគ្រងជើងឯកពានរង្វាន់ធំៗ

ហើយក៏មានគាំទ្រយ៉ាងខ្លាំង​បំផុតផងដែរនៅក្នុង​ពិភពលោក​ ខណៈ Liverpool ក៏ជា​ក្លឹប​មួយ​ដែល​មាន​តម្លៃថ្លៃ​បំផុតផងដែរ ពោលមានចំនួន ៩៧៣ លានអឺរ៉ូ ។ ចំណែកគូប្រជែ​ងយូរអង្វែងរបស់ក្លឹប Liverpool គឺក្លឹបបិសាចក្រហម Manchester United និងក្លឹបស្ករគ្រាប់ Everton ។

៧. ក្លឹបអ្នកមានបារាំង Paris Saint-Germain (៨៨៧ លានអឺរ៉ូ)

បើប្រៀបធៀបទៅនឹងមហាអំណាច​បាល់ទាត់ដទៃទៀត ក្លឹបអ្នកមានបារាំង Paris Saint-Germain (PSG) គឺជាក្លឹប​ក្មេងខ្ចីមួយ ។ យោង​តាមទស្សនាវដ្តី Forbes បានឲ្យដឹងថា គិតត្រឹមរដូវកាល ២០១៩-២០ PSG មាន​ចំណូល​ខ្ពស់​ជាងគេលំដាប់ទី ៧ នៅក្នុងពិភពបាល់ទាត់​ដោយមានចំណូលប្រចាំឆ្នាំ ៥៤១ លានផោន​ និងជាក្លឹបបាល់ទាត់ដែលមានតម្លៃថ្លៃបំផុតទី ៩ របស់ពិភពលោក​ ពោលមានតម្លៃ ២.៥ ពាន់លានដុល្លារ ។

៨. ក្លឹបតោខៀវ Chelsea (៧៦៩ លានអឺរ៉ូ)

ក្លឹបតោខៀវ Chelsea ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩០៥ ។ Chelsea គឺជាក្លឹបបាល់ទាត់​ដែល​មានតម្លៃបំផុតទី ៦ នៅលើពិភពលោក មានតម្លៃ ២.១៣ ពាន់លានផោន (២.៥៧៦ ពាន់​លានដុល្លារ) និងជាក្លឹបបាល់ទាត់ដែលរកចំណូលបានខ្ពស់បំផុតទី ៨ នៅលើ​ពិភពលោកជាមួយ​នឹងប្រាក់ចំណូល​ជាង ៤២៨ លានផោនក្នុងឆ្នាំ ២០១៧-១៨ ។ ចាប់តាំង​ពីឆ្នាំ ២០០៣ មកក្លឹបមួយនេះមានមហាសេដ្ឋីជាជនជាតិរុស្ស៊ីគឺលោក Roman Abramovich ។

៩. ក្រុមមាន់ខ្នាយមាស Tottenham Hotspur (៧២៣ លានអឺរ៉ូ)

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur FC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ។ ក្លឹបមាន់ខ្នាយមាសគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ENIC Group ដែល​បាន​ទិញក្លឹបនេះក្នុងឆ្នាំ ២០០១ ។ ក្លឹបនេះត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃ ១.៦៧ ពាន់លានផោន (២.៣ ពាន់លាន​ដុល្លារ) នៅឆ្នាំ ២០២១ ហើយគឺជាក្លឹបបាល់ទាត់​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ទី ៩ នៅ​លើពិភពលោកជាមួយ​នឹង​ចំណូល​ប្រចាំឆ្នាំ ៣៩០.៩ លាន​ផោន​ក្នុង​ឆ្នាំ ២០២០ ។

១០. ក្លឹបកាំភ្លើងធំArsenal (៦៧៥ លានអឺរ៉ូ)

ក្លឹបកាំភ្លើងធំ Arsenal គឺជាក្លឹបបាល់ទាត់អាជីពដែលមានមូលដ្ឋាន​នៅទីក្រុងឡុងដ៍​ ប្រទេស​អង់គ្លេស ។ ​ទស្សនាវដ្ដី Forbes បានរាយការណ៍ថា ជាមួយ​នឹង​ប្រាក់​ចំណូល​ប្រចាំឆ្នាំចំនួន ៣៨៨ លានផោនក្នុងរដូវកាល ១៩-២០ ក្លឹប Arsenal ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​មានតម្លៃ ២.៦៨ ពាន់លាន​ដុល្លារ​ ហើបាន​ក្លាយ​ជា​ក្លឹប​មាន​តម្លៃ​បំផុតទី ៧ របស់​ពិភពលោក​ ៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីក្លឹបកីឡា មានជាងគេបំផុតលើលោក នាឆ្នាំ ២០២១

ចុចអាន ៖អបអរ ចាន់ វឌ្ឍនាកា ស៊ុត​ឲ្យ កម្ពុជា ឈ្នះ​ កោះហ្គាំ ១-០

ចុចអាន៖យប់​នេះ​ កម្ពុជា​ អាច​ឈ្នះ កោះ​ហ្គាំ​ បាន​ទេ​វគ្គ​ជម្រុះ​ AFC Asian Cup?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម