Connect with us

កីឡា

យប់​នេះ​ កម្ពុជា​ អាច​ឈ្នះ កោះ​ហ្គាំ​ បាន​ទេ​វគ្គ​ជម្រុះ​ AFC Asian Cup?

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​ប្រកួត​ជើង​ទី​១​ជា​មួយ​ក្រុម​ជម្រើស​កោះហ្គាំ​ក្នុង​យុទ្ធនាការណ៍​វគ្គ​ជម្រុះ​ពាន​រង្វាន់​ទ្វីប​អាស៊ី AFC Asian Cup Qualification Play-off Round វេលា​ម៉ោង​០០:៣០​នាទី ឬ១២:៣០​នាទី​យប់​នៅ​ប្រទេស​បារ៉ែន​ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​លើផេក សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង Smart។

ការ​ប្រកួត​នេះ​​​ដើម្បី​ស្វែង​រក​កៅអី​ឡើង​ទៅ​វគ្គ​ចែក​ពូល​ដែល​ប្រទេស​ចិន​ធ្វើ​ជា​ម្ចាស់​ផ្ទះ ខណៈ​​កម្ពុជា និង​កោះហ្គាំ​ត្រូវ​ធ្វើ​ការ​ប្រកួត​ពីរ​ជើង​នៅ​ទឹក​ដី​កណ្តាល​ទាំង​ពីរ​ជើង​ពោល​គឺ​នៅ The Khalifa Sports City Stadium ប្រទេស​បារ៉ែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ទាំង​ពីរ​មាន​ប្រវត្តិ​ជួប​គ្នា​ពីរ​លើក ហើយ​មាន​កំណត់​ត្រា​ឈ្នះ​ និង​ចាញ់​ម្តងម្នាក់​ដូច​គ្នា។ ការ​ប្រកួត​លើក​ទី​១ កម្ពុជា បាន​យក​ឈ្នះ កោះហ្គាំ ដោយ​លទ្ធផល ៣-០ ក្នុង​ពាន​រង្វាន់ AFC Challenge Cup កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០០៦។

៣​គ្រាប់​របស់​កម្ពុជា​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ សាន់ ប៊ុនហេង គ្រាប់​ទី​២​ដោយ កីឡាករ កែវ កុសល និង​គ្រាប់​ទី​៣​ដោយ គួច សុកុម្ភៈ ​ដែល​​មាន​វត្តមាន​សម្រាប់​ការ​ប្រកួត​យប់​នេះ​ដែរ។  ចំណែក​ការ​ប្រកួត​ទី​២ កម្ពុជា​ចាញ់​កោះហ្គាំ ០-២ ក្នុង​ជំនួប​មិត្តភាពក្នុង​ឆ្នាំ​២០១៣។

អ្នក​ចាត់ការ​ជម្រើស​ជាតិ​កម្ពុជាលោក Honda ចូល​រួម​ហ្វឹក​ហាត់

សម្រាប់​ស្ថិតិ​ប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ក្រុម​ទាំង​ពីរ​មាន​លទ្ធផល​មិន​ល្អ​ដូច​គ្នា៖

៥​ប្រកួតចុង​ក្រោយ​​របស់​កម្ពុជា

  • កម្ពុជា ១-១ ម៉ុងហ្គោលី
  • ហុងកុង ២-០ កម្ពុជា
  • បារ៉ែន ៨-០ កម្ពុជា
  • អ៉ីរ៉ាក់ ៤-១ កម្ពុជា
  • កម្ពុជា ០-១០ អ៉ីរ៉ង់
ក្រុម​កម្ពុជា​ហ្វឹក​ហាត់​នៅ​បារ៉ែន​ត្រៀម​ខ្លួន​ប្រកួត

៥​ប្រកួត​ចុង​ក្រោយ​របស់​កោះហ្គាំ

  • ស៊ីរី ៤-០ ហ្គាំ
  • ម៉ាឌីវ ៣-១ ហ្គាំ
  • ហ្គាំ ០-៧ ចិន
  • ហ្គាំ ០-៣ ស៊ីរី
  • ហ្វីលីពីន ៣-០ ហ្គាំ
ក្រុម​កោះហ្គាំហ្វឹក​ហាត់

រយៈ​ពេល​៣​ថ្ងៃ​ក្រោយ​ពោល​គឺ​នៅ​ថ្ងៃ​ទី​១២ ខែ​តុលា នេះ ក្រុម​ទាំង​ពីរ​នឹង​ប្រកួត​ជើង​ទី​២​នៅ​កីឡដ្ឋាន​ដដែល​វេលា​ម៉ោង​១១​យប់​ដើម្បី​យក​ក្រុម​ឈ្នះ​មួយ​ឡើង​ទៅ​វគ្គ​ចែក​ពូល​ដែល​ជា​ជុំ​ផ្តាច់​ព្រ័ត្រ 2023 Asian Cup ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ដល់ ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៣ នៅ​ប្រទេស​ចិន។

រហូត​ដល់​ពេល​នេះ មាន​​ក្រុម​កំពូល​ទាំង​​១១​ប្រទេស​មក​ពី​ជុំ​ទី​៣ មាន​កៅអី​ជុំ​ផ្តាច់​ព្រ័ត្រ​រួច​ហើយ​ដូច​ជា​ ប្រទេសចិន ស៊ីរី អ៊ីរ៉ង់ កាតារ ជប៉ុន អូម៉ង់ អារ៉ាប់រួម កូរ៉េខាងត្បូង អ៊ីរ៉ាក់ វៀតណាម លីបង់ អូស្ត្រាលី និងអារ៉ាប៊ីសាអូឌីត៕

គួច សុកុម្ភៈ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ វិនាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ១២ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ

សន្តិសុខសង្គម២២ នាទី មុន

អាជីវករផ្សារស្ទឹង សាទរចំពោះអាជ្ញាធរដែលបានរៀបចំសណ្តាប់ធ្នាប់បានល្អ

Sokha Hotels

ព័ត៌មានពេញនិយម