ក្រុម​ជម្រើសជាតិ​កម្ពុជា ឈរ​ចំណាត់ថ្នាក់​លេខ​១៧៣​ក្នុង​តារាង​ពិភពលោក​ប្រចាំ​ខែតុលា នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ក្រុម​ជម្រើសជាតិ​កម្ពុជា ឈរ​ចំណាត់ថ្នាក់​លេខ​១៧៣​ក្នុង​តារាង​ពិភពលោក​ប្រចាំ​ខែតុលា នេះ

Published

on

សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ ឬ ហៅ​កាត់​ថា FIFA បាន​បញ្ចេញ​តារាង​ចំណាត់ថ្នាក់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ទាំងអស់​ជា​សមាជិក​របស់​ខ្លួន (FIFA World Ranking) ដែលមាន ២០៦ ប្រទេស ប្រចាំខែ តុលា ឆ្នាំ​២០២០ នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ ស្របពេល​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​ឈរ​ចំណាត់ថ្នាក់​លេខ​១៧៣ ពោលគឺ​ចំណាត់ថ្នាក់​នេះ​មិនមាន​ការប្រែប្រួល​នោះឡើយ​បើ​ធៀប​នឹង​ចំណាត់ថ្នាក់​ខែ​ចាស់​កន្លងទៅ​។

​យោង​តាម​វេប​សាយ fifa.com បាន​បញ្ជាក់​ថា ​តារាង​ចំណាត់ថ្នាក់​នេះ​គិត​ចាប់ពី​ថ្ងៃទី​២២​ខែ តុលា រហូតដល់​ថ្ងៃទី​២៦ ខែ វិច្ឆិកា ឆ្នាំ​២០២០​។ តារាង​ចំណាត់ថ្នាក់​នេះ​មិន​មាន​ការប្រែប្រួល​ព្រោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក៏ដូចជា​ប្រទេស​ដទៃ បាន​ផ្អាក​រាល់​សកម្មភាព​របស់​ខ្លួន​ដោយសារ​បញ្ហា​កូ​វីដ​១៩។ សកម្មភាព​ប្រកួត​ដែល​រំសាយ​នោះ​ មាន​ដូច​ជា​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​បឋម​ប្រចាំ​ទ្វីបអាស៊ី ប្រចាំ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup ក៏ដូចជា​ពានរង្វាន់​បាល់ទាត់ AFF Suzuki Cup 2020 ជាដើម។

សរុប​តារាង​ចំណាត់ថ្នាក់​ប្រចាំ​តំបន់​អាស៊ាន​ប្រទេស​វៀតណាម ឈរ​លេខ​៩៤​ពិភពលោក ខណៈ​ថៃ ឈរ​លេខ​១១៣ ហើយ​ហ្វីលីពីន នៅ​លេខ​១២៤ តាម​ពីក្រោយ​ដោយ​ក្រុម​មី​យ៉ាន់​ម៉ា ឈរ​លេខ​១៣៤​ពិភពលោក​,​ម៉ាឡេស៊ី លេខ​១៥៤,​សឹង្ហ​បុរី លេខ​១៥៨,​ឥណ្ឌូណេស៊ី និង​កម្ពុជា លេខ​១៧៣​ស្ទួន​, ឡាវ លេខ​១៨៨,​ប្រ៊ុយណេ លេខ​១៩១ និង​ទី​ម័​រ​ខាងកើត លេខ​១៩៧​។

បើ​រាល់​តារាង​ចំណាត់ថ្នាក់​ក្រុម​ល្អ​ទាំង​១០ ប្រចាំ​ទ្វីបអាស៊ី ក្នុង​ខែតុលា នេះ​មាន​ក្រុម​ជប៉ុន បាន​ឡើង​មកឈរ​លេខ​២៧ ពិភពលោក ហើយ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ លេខ​២៩ ,​កូរ៉េខាងត្បូង លេខ​៣៨, អូស្ត្រាលី លេខ​៤២, កាតា លេខ​៥៧,​អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត លេខ​៦៧, អ៊ីរ៉ាក់ លេខ​៧០, អារ៉ាប់​រួម លេខ​៧៤,​ចិន លេខ​៧៥​និង​ស៊ី​រី លេខ​៧៩​ពិភពលោក​។​

សម្រាប់​ចំណាត់ថ្នាក់​ក្រុម​ខ្លាំងជាង​គេ​ប្រចាំ​ពិភពលោក​ក្នុង​ខែតុលា នេះ​គឺ​ក្រុម​ប៊ែ​ល​ហ្សិ​ច ឈរ​លេខ​១ ហើយ​ក្រុម​បារាំង ឈរ​លេខ​២ ខណៈ​ក្រុម​ប្រេ​ស៊ី​ល ឈរ​លេខ​៣ ,​អង់គ្លេស​លេខ ៤, ព័រ​ទុយ​ហ្គា​ល់ លេខ​៥, អេ​ស្ប៉ា​ញ​លេខ​៦, អ៊ុយ​រ៉ា​ហ្គា​យ លេខ​៧, អា​ហ្ស​ង់​ទីន លេខ​៨ , ក្រូ​អាត​លេខ​៩ និង​ក្រុមជម្រើស​ជាតិ កូឡំប៊ី ឈរលេខ១០៕
ដោយ ៖ ម៉េង ហួរ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ57 mins ago

សម្តេចតេជោ ចេញវិធានការ២បន្ទាន់ចំពោះខេត្តព្រះសីហនុដែលកំពុងកើនឡើងអ្នកវិជ្ជមានកូវីដ-១៩

ព័ត៌មានជាតិ1 hour ago

អ្នកវិជ្ជមាន​កូវីដ១៩មួយគ្រួសារ ក្នុង​បុរី​ ប៉េង ហួត ភូមិ​ក្តី​តាកុយ សង្កាត់វាលស្បូវ ត្រូវ​ក្រុម​គ្រូពេទ្យ​ចុះ​យក​ទៅព្យាបាល

ព័ត៌មានជាតិ1 hour ago

Update !!! ទីតាំង​ប្រឈម​នឹង​កូវីដ១៩ នៅក្នុង​បុរីប៉េងហួត កើន​ដល់​៦ទីតាំង​ហើយ

ព័ត៌មានជាតិ2 hours ago

រកឃើញ​អ្នក​រត់​កង់​បី​ ៣​នាក់ ​ដឹក​ស្ត្រី​ជនជាតិ​វៀតណាម​មាន​វិជ្ជមាន​កូ​វីដ​១៩​នៅ​ស្វាយរៀង​ហើយ

ព័ត៌មានជាតិ3 hours ago

​Breaking News រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ ប្រកាសរក​អ្នក​បើក​រថយន្ត​ដឹក​ភ្ញៀវ​ សណ្ឋាគារ​ហ័ង​ហ្គ័នជាយី​ ទៅ​ធ្វើ​តេស្ត​កូវីដ១៩ ក្រោយ​រក​ឃើញ​ស្ត្រីជន​ជាតិចិន​មាន​វិជ្ជមាន​កូវីដ១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services