ស្ថាប័នប្រដាល់ធំបំផុតក្នុងពិភពលោក ONE Championship នាំយកព្រឹត្តិការណ៍ផ្សាយផ្ទាល់នេះការប្រកួតចុងក្រោយបំផុតប្រចាំឆ្នាំ២០២០ដែលមានការប្រកួតដណ្តើមខ្សែក្រវាត់មួយថៃពិភពលោក និងការប្រកួតគុនចម្រុះកម្រិតអន្តរជាតិសម្រាប់អ្នកគាំទ្រទូទាំងពិភពលោក។
ការប្រកួតចុងក្រោយរបស់ Xie Wei គឺបានចាញ់ជើងខ្លាំង Danny Kingad ដោយពិន្ទុប៉ុណ្ណោះ។ ដឹងស្រាប់ហើយកីឡាករហ្វីលីពីន Danny Kingad មានជំនាញគុនចម្រុះខ្ពស់ដែលធ្លាប់ប្រកួតវគ្គផ្តាច់ព្រ័ត្រខ្សែក្រវាត់ពិភពលោក ONE Championship Flyweight Grand Prix ជាមួយកីឡាករ Demetriouss Johnson ដែលជាជើងខ្លាំងអាមេរិកធ្លាប់ឈ្នះខ្សែក្រវាត់ពិភពលោកច្រើនគ្រឿង។
ចាន់ រតនា ប្រៀបធៀបថា ៖«ពេលនោះ Danny Kingad ចាញ់កីឡាករ Demetriouss Johnson ដោយពិន្ទុប៉ុណ្ណោះ ហើយ Danny Kingad បានយកឈ្នះ Xie Wei ដោយពិន្ទុដែរ ដូច្នេះខ្ញុំអាចនិយាយបានថា ដៃគូលើកនេះខ្លាំងជាងមុន»។
លទ្ធផលប្រកួតជាមួយ Xie Wei ចេញបែបណា ខ្ញុំអាចវាស់ស្ទង់សមត្ថភាពខ្លួនឯងបានជាមួយនឹងជើងខ្លាំងផ្សេងៗដូចជា Danny Kingad និង Demetrious Johnson ជាដើម»។ ចាន់ រតនា បានសង្កត់ធ្ងន់។
គូឯកប្រចាំព្រឹត្តិការណ៍ONE: COLLISION COURSE គឺខ្លាចាស់ថៃ Nong-O Gaiyanghadao ត្រូវឡើងការពារខ្សែក្រវាត់មួយថៃពិភពលោករបស់ខ្លួន ONE Bantamweight Muay Thai World Championship ទល់នឹងមិត្តរួមជាតិជាជ័យលាភីលេខ១ពីកម្មវិធីប្រកួតស្វែងរកជើងខ្លាំង ONE Bantamweight Muay Thai Tournament គឺកីឡាករ Rodlek PK.Saenchai Muaythaigym ខណៈជើងខ្លាំង Lowen Tynanes វិលមកកាន់សង្វៀនវិញជាមួយនឹងអតីតជើងឯកពិភពលោក Marat Gafurov៕