Connect with us

កីឡា

អត្ត​ព​លិ​ក​វាយ​កូនឃ្លី​លើ​តុ​ឆ្នើម​៨​រូប នឹង​ទៅ​ហ្វឹកហាត់​នៅ​ចិន

បានផុស

នៅ

ភ្នំពេញ ​៖ លោក​ស៊ុន សុទ្ធា​រិ​ទ្ធ​អគ្គលេខា​ធិការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា សហព័ន្ធ​នឹង​ជ្រើសរើស​នូវ​អត្ត​ព​លិ​ក​ឆ្នើម​ចំនួន ៨ រូប​ដើម្បី​ទៅ​ហាត់​នៅ​ប្រទេស​ចិន។

លោក​បាន​បន្ត​ថា បើ​តាម​គម្រោង​កម្ពុជា អាច​នឹង​ប​ញ្ជូ ន​អត្ត​ព​លិ​ក​ទៅ​ហាត់​នៅ​ចិន​នៅ​ចុងឆ្នាំ ២០២០​ឬ ដើមឆ្នាំ​ក្រោយ បន្ទាប់ពី​ស្ថាន ភាព​ជំងឺ​កូ​វីដ​-១៩ ធូរស្រាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អគ្គលេខាធិការ​ស​ហ​ព័ន្ធ​បាន​ឲ្យ ដឹង​ទៀតថា សហព័ន្ធ​នឹងធ្វើ​ការជ្រើសរើស​ជាពិសេស ដោយ​ផ្ដោតលើ​គោលការណ៍​៤ ទី​១-​វិន័យ ទី​២-​វ័យ ទី​៣-​កាយសម្បទា និង​ទី​៤-​បច្ចេកទេស តាមរយៈ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​និង​ពាន​សហ ព័ន្ធ​ដែល​បានបញ្ចប់​កាលពី​ចុងខែ​វិច្ឆិកា​កន្លងទៅ ដើម្បី​ធានា​ការបញ្ជូន​ទៅ​ហាត់​នៅ​ចិន ប្រកបដោយ​លទ្ធផល​ល្អប្រសើរ​។

ជា​មួយ​គ្នា​នេះ​ដែរ លោក​វ៉ា​ត់ ចំរើន អគ្គ លេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ក៏បាន​ឱ្យដឹង​ដែរ​ថា «​ដើម្បី​ជំរុញ​បន្ថែម​ល្បឿន​អភិវឌ្ឍ​គុណ​ផល​កីឡា​កម្រិត ខ្ពស់​ដល់​កីឡាករ​-​កីឡា​កា​វិ​នី​វាយ​កូនឃ្លី​លើ​តុ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កី ឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ ២០២៣ (CA MSOC)​បាន​ឯកភាព​ជាមួយ​ក្រុម​ជំនាញ​កីឡា និង​ក្រុម​សិក្សា​ស្រាវជ្រាវ​មកពី​ក្រុម ហ៊ុន​កីឡា​អន្តរជាតិ តំណាង​ឲ្យ​អាជ្ញាធរ​កី ឡា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ផ្តល់​ចំនួន​កីឡាករ​-​កីឡាការិនី​វាយ​កូនឃ្លី​លើ​តុ ចំនួន ៨​នាក់ ត្រៀម​ទៅ​ហ្វឹកហាត់​រយៈពេល​វែង នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន»។

លោក​បន្ត​ថា សូម​ឲ្យ​សហព័ន្ធ​ត្រៀម​ល ក្ខ​ណៈ​ជ្រើសរើស​កីឡាករ​កីឡាការិនី​មាន​ទេពកោសល្យ វិន័យ ក្រមសីលធម៌​កីឡា​ល្អ​បញ្ជូន​ទៅ​ធ្វើការ​ហ្វឹកហាត់​ឲ្យ​ទទួលបាន​ជោគជ័យ​ត្រឡប់មក​ប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដណ្ដើមយក​មេដាយមាស​ចំ នួន​១​គ្រឿង សម្រាប់​កីឡាវាយកូនឃ្លីលើតុ តាម​តារាង​សន្ទស្សន៍​មេដាយ ដែល​គណៈក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​( NOCC) បានប្រកាស​ក្នុងមហាសន្និបាត កាលពី ដើមឆ្នាំ​២០២០​កន្លងមក​។

សូម​បញ្ជាក់​ថា ប្រទេស​ចិន​បាន​ប្រកាស​ឯកភាព​ទទួល​យក​អត្ត​ព​លិ​ក​កម្ពុជា​ចំនួន ១០​ប្រភេទ​កីឡា ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​ក្នុង​ខណៈដែល​ប្រទេស​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​នោះ។ ក្នុងចំណោម​កីឡា​ទាំង​១០​ប្រភេទ​នោះ ក៏មាន​ប្រភេទ​កី ឡា​វាយ​កូនឃ្លី​លើ​តុ​មួយ​ដែរ​៕
ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម