កីឡា
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត ចាប់ផ្ដើមថ្ងៃទី៦ធ្នូ
លោក វ៉ាត់ ចំរើន កាលពីព្រឹកថ្ងៃទី២៤តុលា បានអញ្ជើញចូលរួមពិធីប្រកាសខួបលើកទី២៥ នៃទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ និងការប្រគល់ថវិកាដល់អង្គការមនុស្សធម៌ និងមន្ទីរពេទ្យកុមារ សម្រាប់ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី២៥ ឆ្នាំ២០២០ គឺជាព្រឹត្តិការណ៍ធំបំផុតដែលគណៈកម្មការគ្រោងធ្វើឡើង នៅតំបន់អង្គរ ខេត្តសៀមរាប។ ប៉ុន្តែក្រោយពីមេរោគCOVID-19 បានវាយប្រហារពិភពលោក យើងសម្រេចចិត្តលុបព្រឹត្តិការណ៍ទាំងអស់ ដោយធ្វើការរត់ធម្មតាវិញ។
លោកបានបន្តថា សម្រាប់ព្រឹត្តិការណ៍នេះ គ្មានការចូលរួមពីជនបរទេសដែលមកពីប្រទេសក្រៅទេ ដោយមានអ្នកចូលរួមជាតិ និងអន្តរជាតិ រស់នៅប្រទេសកម្ពុជា។ ចំពោះអ្នកចូលរួម យើងមិនអាចកំណត់ចំនួនបានឡើយ ដូច្នេះគណៈកម្មការ រង់ចាំការសម្រេចចិត្តរបស់ក្រសួងសុខាភិបាលជាអ្នកកំណត់ ដើម្បីប្រយុទ្ធប្រឆាំងមេរោគឆ្លង COVID-19។
ក្នុងឱកាសពិធីប្រកាសបើកជាផ្លូវការគណៈកម្មការរៀបចំបានប្រគល់ថវិកាដល់អង្គការមនុស្សធម៌ និងមន្ទីរពេទ្យកុមារ សម្រាប់ឆ្នាំ២០១៩ ចំនួន១៤៤,៦១១ដុល្លារអាមេរិក រួមមាន កាកបាទក្រហមកម្ពុជាចំនួន១ម៉ឺនដុល្លារអាមេរិក មន្ទីរពេទ្យគន្ធបុប្ផាចំនួន៥ពាន់ដុល្លារអាមេរិក Cambodia Trust ចំនួន៣៦០០ដុល្លារអាមេរិក Handicap International Belgi um ចំនួន៣០០០ដុល្លារអាមេរិក មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបចំនួន ១១១,២១១ដុល្លារអាមេរិក និងអង្គការបេះដូងមាសចំនួន១១,៨០០ដុល្លារអាមេរិក៕
អត្ថបទ ៖ វិសិទ្ធ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ