Tawanchai និង Saemapetch មានទំនាក់ទំនងពិសេសមួយ ប៉ុន្តែ ឡើងសង្វៀនវ៉ៃគ្នាសិន
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

Tawanchai និង Saemapetch មានទំនាក់ទំនងពិសេសមួយ ប៉ុន្តែ ឡើងសង្វៀនវ៉ៃគ្នាសិន

បានផុស

នៅ

Saemapetch Fairtex និង Tawanchai PK.Saenchai Muaythaigym មានទំនាក់ទំនងជិតស្និទ្ធដូចបងប្អូន ប៉ុន្តែ ត្រូវ​ព្រលះ​គ្នា​ ១៥ នាទី​សិន​ពេល​ឡើង​សង្វៀន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Saemapetch Fairtex Targeting Nong-O Rematch After Conquest of Rival  Rittewada

​តារា​មួយ​ថៃ​ទាំងពីរ​នឹង​ជួបគ្នា​ក្នុងនាម​គូ​សំខាន់​នៅ​សង្វៀន ONE: HEAVY HITTERS នា​ថ្ងៃ​សុក្រ​ទី ១៤ ខែ មករា នេះ នៅ​កីឡដ្ឋាន Singapore Indoor Stadium ហើយ​ពួកគេ​ត្រៀមខ្លួន​ប្រកួត​ឲ្យ​ល្អមើល​បំផុត​រហូតដល់​ស្នូរ​ជួង​បានបញ្ចប់​។

Tawanchai បាន​ថ្លែងថា​៖«​យើង​មិនអាច​គេចវេះ​ការប្រកួត​នេះ​ទេ​។ ពេលនេះ ជា​ឱកាស​ដែល​នាំ​ឲ្យ​ពួកយើង​ជួបគ្នា​។ ខ្ញុំ​មាន​អារម្មណ៍​ថា វា​គ្រាន់តែ​កីឡា​។ យើង​នឹង​ឡើង​វ៉ៃ​គ្នា​នៅលើ​សង្វៀន និង ឱប​គ្នា​ទៅវិញទៅមក ពេល​កិច្ចការ​របស់​យើង​ត្រូវ​បានបញ្ចប់​។ យើង​ជា​បងប្អូន​នឹង​គ្នា​»​។​

5 Must-Know Facts About Muay Thai Superstar Tawanchai
Tawanchai Scores Walk-Off KO Of Sean Clancy In OSS Debut

​ចំពោះ​រឿងនេះ Saemapetch ក៏​យល់ស្រប​ដូចគ្នា បែបនេះ​៖«[​ការប្រកួត​គ្នា​] មិនអាច​គេចវេះ​បាន​។ យើង​នឹងធ្វើ​ឲ្យ​ល្អ​បំផុត​ក្នុងនាម​កីឡាករ​»​។ ទោះ​អ្នក​ទាំងពីរ​ហ្វឹកហាត់​ខុសគ្នា​នៅ​ប្រទេស​ថៃ ពោល Saemapetch ហ្វឹកហាត់​នៅ​ក្លិប Fairtex Gym ក្រុង​ផាត់​តា​យ៉ា ហើយ Tawanchai ហាត់​នៅ PK.Saenchai Muaythaigym នា​ក្រុង​បាងកក​។ ប៉ុន្តែ​ពួកគេ​ក្លាយជា​មិត្ត​ភ័ក្ដិ​ដោយសារ​មាន​ប្រវត្តិ​ហ្វឹកហាត់​មួយ​ថៃ​ដូចគ្នា​។

​ត្រឹម​វ័យ ២៧ ឆ្នាំ Saemapetch គឺជា​កីឡាករ​មានបទពិសោធន៍​ខ្លាំង​ក្នុងចំណោម​កីឡាករ​ផ្សេងៗ​ប្រចាំ​សង្វៀន ONE Super Series ខណៈ​កីឡាករ​វ័យ ២២ ឆ្នាំ​ដែលជា​មិត្ត​រួម​ជាតិ​កំពុង​លេចធ្លោ​នៅ​សង្វៀន​លំដាប់​ពិភពលោក​។ ដោយ​ឃើញបែបនេះ សិស្ស​គុន​ក្លិប Fairtex ក៏បានផ្ដល់​យោបល់​ដល់​តារា​កំពុង​រះ​រូបនេះ​។ «Tawanchai ត្រូវ​ចេញទៅ​ប្រកួត​នៅ​បរទេស​លើកដំបូង​។ គេ​មិនទាន់​សុំា​នឹង​កន្លែង​ថ្មី និង បទបញ្ជា​ប្រកួត​ថ្មី​។ ទោះបី​រូបគេ​ហ្វឹកហាត់​ជាមួយគ្នា ក៏​នៅមាន​បញ្ហា​ខ្លះ​ខាង​ទំនាក់ទំនង​»​។ Saemapetch បាន​ថ្លែង​បែបនេះ​។ «​ទោះ​យើង​ជា​គូប្រកួត​ក្នុង​ទម្ងន់​ជាមួយ ខ្ញុំ​មិន​ផ្ដោត​ខ្លាំង​លើ​វា​ពេក​ទេ​។ ខ្ញុំ​រីករាយ​ក្នុង​ការជួយ​រូបគេ​ក្នុងនាម​ជា​រៀមច្បង​។ ខ្ញុំ​មាន​អារម្មណ៍​ថា យើង​ជា​គ្រួសារ​មួយ​ថៃ​។ យើង​ត្រូវ​ជួយ​គ្នា​ទៅវិញទៅមក​»​។ Tawanchai ដឹងគុណ​ចំពោះ​ពាក្យពេចន៍​ល្អៗ​របស់​មិត្ត​រួម​ជាតិ និង​ជួយ​ឲ្យ​កាន់​តែមាន​កម្រិត​ខ្ពស់​។​

Saemapetch Fairtex Plans To Use New Tricks Against Rodlek - ONE  Championship – The Home Of Martial Arts

​កីឡាករ​រូបនេះ​បញ្ជាក់ថា​៖« ខ្ញុំ​ជា​អ្នក​ចំណូល​ថ្មី​នៅ ONE ហើយ​មានរឿង​ជាច្រើន​ដែល​ខ្ញុំ​មិនដឹង​។ ដូច្នេះ​ខ្ញុំ​បាន​សាកសួរ​គាត់ និង ការរៀបចំ​ខ្លួន​ផងដែរ ។ Saemapetch ចិត្តល្អ​ចំពោះ​ខ្ញុំ និង​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ដំបូន្មាន​ដ៏​មាន​ប្រយោជន៍​»​។

3 Performances That Made Saemapetch Fairtex An OSS Superstar

​ក្នុងការ​ប្រកួត​ថ្ងៃ​សុក្រ​នេះ ទំនាក់ទំនង​ស្អិតល្មួត​នឹងត្រូវ​ដាក់ចុះ​រយៈពេល ១៥ នាទី​ដើម្បី​ប្រកួត​គ្នា ក្នុង​ដំណើរ​ស្វែងរក​ចំណាត់ថ្នាក់​មួយថ្ងៃ​ទម្ងន់ bantamweight ។ Saemapetch បច្ចុប្បន្ន​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ទម្ងន់​នេះ ហើយ​គេ​ក៏​ចង់​រក្សា​តំណែង​នេះដែរ​។ ប៉ុន្តែ ទោះ​លទ្ធផល​បែបណា​ក៏​ទំនាក់ទំនង​មិន​បែកបាក់​នោះទេ​។ Tawanchai សង្កត់ធ្ងន់ថា​៖«​យើង​បាន​ជជែក​គ្នា​អំពី [​ការប្រកួត​ជាមួយគ្នា​។ ខ្ញុំ​និយាយ​ទៅកាន់​គាត់​ថា វា​មិន​បញ្ហា​ទេ​បង​។ បើសិន​យើង​ជួបគ្នា​នៅលើ​សង្វៀន យើង​ត្រូវធ្វើ​ការងារ​របស់​យើង​។ តែបើ​នៅក្រៅ​សង្វៀន យើង​គឺជា​បងប្អូន​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៤ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៥ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៥ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services