Connect with us

កីឡា

ស៊ីរាបអស់ហើយ! Xiong យកឈ្នះ Miura ដើម្បីកើនកំណត់ត្រាការពារខ្សែក្រវាត់ពិភពលោក ៦ សម័យ

បានផុស

នៅ

“The Panda” Xiong Jing Nan ធ្វើការទៅតាមផែនការបានល្អ និងបន្តរក្សាខ្សែក្រវាត់ពិភពលោក ONE Women’s Strawweight World Title ជាថ្មីម្ដងទៀតនៅព្រឹត្តិការណ៍ ONE: HEAVY HITTERS។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ម្ចាស់​ខ្សែក្រវាត់​យូរអង្វែង​បាន​យកឈ្នះ​កីឡាការិនី​លំដាប់​លេខ​៤ កីឡាការិនី Ayaka “Zombie” Miura ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​នា​ថ្ងៃ​សុក្រ​ទី ១៤ ខែមករា យប់មិញ ដែល​មានន័យថា ឈ្នះ​គ្រប់​ការប្រកួត​លើ​កីឡាការិនី​កំពូល​ទាំង ៤ ក្នុង​ប្រភេទ​ទម្ងន់​នេះ​អស់ហើយ​។

​ក្រោយ​ជ័យជម្នះ​នេះ កីឡាការិនី​ចិន​គ្រង​ខ្សែក្រវាត់ World Champion យូរ​បំផុត​ក្នុង​ស្ថាប័ន ONE និង កើន​កំណត់ត្រា​ការពារ​ខ្សែក្រវាត់​ពិភពលោក​រហូតដល់ ៦ ដង​។ បន្ទាប់ពី​ការប្រកួត ៥ ទឹក​នៅ​កីឡដ្ឋាន Singapore Indoor Stadium កីឡាការិនី Xiong បានការ​ពារ​រាល់​ការប៉ុនប៉ង​របស់​កីឡាការិនី​ខ្សែក្រវាត់​ខ្មៅ​យូ​ដូ​សញ្ជាតិ​ជប៉ុន​។ សរុបទៅ Miura មិនអាច​ស្វែងរក​ទីតាំង​ដើម្បី​ប្រើ​ឃ្លេ “Ayaka Lock” បញ្ចប់​គូប្រកួត​បានទេ​។

​នៅពេល “Zombie” ចូលចាប់​ជើង​ម្ខាង Xiong ក៏​រើ​បម្រាស់​ឡើងឈរ​បាន និង​ឲ្យ​គូប្រជែង​ចាប់​នោះឡើយ​។ បើ Miura ចូល​ចាប់ជើង​ទាំងពីរ Xiong ប្រើ​ជើង​ទាត់​ដៃ​កីឡាការិនី​ជប៉ុន​។​

​ពេល​ចូល​ចាប់ជើង​មិនបាន​សម្រេច គូប្រជែង​ចូលចាប់​ដៃ​ខ្លួន​វិញ​ម្ដង ប៉ុន្តែ Xiong តែងតែ​គេច​បាន​រហូត និង បង្កើត​ចន្លោះ​ដើម្បី​ប្រយុទ្ធ​បានល្អ​ទៀតផង​។ Miura មិនអាច​ចូលចាប់​សូម្បីតែ​ត្រគាក​របស់​ម្ចាស់​ខ្សែក្រវាត់​។ វា​ជាការ​ការពារ​ដ៏​មាន​ជំនាញ​របស់ “The Panda” និង ការផ្ដល់​យោបល់​របស់​ក្រុមការងារ​មកពី Evolve MMA​។

​អម​ជាមួយនឹង​ការការពារ​ដ៏​ល្អ និង​បង្កើត​ចន្លោះ​ប្រយុទ្ធ​ផង​នោះ Xiong ក៏​អាច​វាយបក Miura ទៅវិញ​ជាមួយ​ការ​ទាត់​ជើង​ក្រោម​ក្នុង​រយៈពេល ២៥ នាទី ហើយក៏​អាច​អុក​ជង្គង់​លើ Miura ផងដែរ​។​

​ក្នុង​បទសម្ភាសន៍​មុន​ការប្រកួត ម្ចាស់​ខ្សែក្រវាត់​ពិភពលោក World Champion ថ្លែងថា គេ​ចង់​ផ្ដួល Miura ឲ្យ​សន្លប់​។ ប៉ុន្តែ Miura ធ្វើ​ឲ្យ Xiong ខកចិត្ត និង មិន​ដូច​បំណង​នោះទេ​។ នៅ​ទឹក​ទី​៥ “The Panda” ប្រើការ​អត់ធ្មត់​ដោយ​ចេញ​ស្នៀត​ដៃ​វិញ​ម្ដង​។ នាឱកាស​នោះ “The Panda” ទទួលបាន​ជ័យជម្នះ​តាមរយៈ​ការផ្ដល់​ពិន្ទុ​ពី​សំណាក់​ចៅក្រម​ទាំង ៣​។

​ជ័យជម្នះ​នេះ​នាំ​ឲ្យ Xiong កើន​កំណត់ត្រា​ឈ្នះ ១៧ លើក និង ចាញ់ ២​ដង ប៉ុន្តែ​ជើងឯក​ពិភពលោក​មកពី​ចិន ប្រកាសថា​គេច​ង់​បន្តទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Women’s Atomweight World Title ដែល​កំពុង​កាន់កាប់​ដោយ “Unstoppable” Angela Lee៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៦ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម