Connect with us

កីឡា

ការ​ប្រកួត​ជា​ចំណុច ​ស្វែងរក​អត្ត​ព​លិ​ក​ឆ្នើម​ ត្រៀម​សម្រាប់​ទៅ​SEA GAMES នៅ​វៀតណាម​

បានផុស

នៅ

ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បាន​មានប្រសាសន៍ថា សូម​ចូលរួម​លេង​កីឡា​វាយ​កូន​ឃ្លីលើតុ​នេះ ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ផុលផុស និង​កាន់​តែ​ច្រើន​ថែមទៀត។ ក្នុងនោះ ជា​ឱកាស​ដើម្បី​បង្កើត​នូវ​បរិយាកាស ប្រកួតប្រជែង​កាន់តែ​ទូលំទូលាយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្យ៉ាងវិញទៀត ដើម្បី​លើកកម្ពស់​សមត្ថភាព និង​បច្ចេកទេស ក្នុង​ការ​ប្រកួត​កីឡាវាយកូនឃ្លីលើតុ​រប​ស់​យើង​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​។

លោកនាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា មាន​ប្រសាសន៍​បែបនេះ ក្នុង​ឱកាស​បិទ​ការប្រកួត​ជើងឯក​កីឡាវាយកូនឃ្លីលើតុ​ថ្នាក់​ជាតិ ​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។​

លោក​ប្រធាន ​បន្ត​ថា ជាមួយ​នោះ ​កម្មវិធី​ប្រកួត​របស់​យើង​ ក៏​ជា​ឱកាស ដើម្បី​ឲ្យ​សហព័ន្ធ​របស់​យើង គណៈកម្មការ​របស់​យើង ក្នុង​វិស័យ​កីឡាវាយកូនឃ្លីលើតុ បាន​រក​ឃើញ​កីឡាករ​-​កីឡា​ការិនី​ឆ្នើមៗ​របស់​យើង ត្រៀម​ឈាន​ឆ្ពោះទៅ​វគ្គ​បំប៉ន បណ្ដុះបណ្ដាល​ថែមទៀត។

បន្ថែមពីនោះ ដើម្បី​ត្រៀម​ទៅ​ប្រកួត​SEA GAMES នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០២១ ​ខាងមុខនេះ ក៏​ដូចជា​យើង​ត្រៀម​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​២៣​។ យើង​ក៏បាន​ផ្តល់​ឱកាស ដើម្បី​ឲ្យ​កីឡាករ​-​កីឡា​ការិនី​របស់​យើង​ដូចជា ​គណៈកម្មការ​រប​ស់​យើង បាន​ដក​ពិសោធន៍ ទាំង​ការប្រកួត បច្ចេកទេស​ប្រកួត ក៏ដូចជា​ដក​ពិសោធន៍ នៅ​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត ​តៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ពេល​ខាង​មុខ​នេះ​។​

លោក​ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បន្ថែម​ទៀត​ថា តាម​ការឆ្លងកាត់​ នៃ​ការប្រកួត​នេះ បាន​បង្ហាញ​ពី​សមត្ថ​ភាព​របស់​កីឡាករ​ កីឡា​ការិនី ​របស់​យើង បើ​ប្រៀបធៀប​ទៅ​នឹង​ការប្រកួត​លើក​មុន យើង​ឃើញថា សមត្ថភាព​ហាក់ដូចជា​មានការ​ប្រែប្រួល​ច្រើនជាង​មុន​។

ជាមួយគ្នានេះ យើង​ក៏​ឃើញ​ទាំងអស់គ្នា​ថា ការចូលរួម​លើក​នេះ ក៏​សកម្មភាព​ផុលផុស​ជាង​មុន​ បើ​យើង​ប្រៀបធៀប​កាលពីដើមឆ្នាំ កាល​យើង​រៀបចំ​ការប្រកួត​លើក​ទី​១​។​ លោក​សង្ឃឹមថា ការប្រកួត​លើក​ក្រោយ ​នឹង​មាន​ចំនួន​ក្រុម​កើន​ឡើង កាន់​តែ​ច្រើន​ថែមទៀត​។ លោក​ក៏បាន​ចាត់ទុកថា លទ្ធ​ផល​ នៃ​ការប្រកួត​ដែល​បាន​ឆ្លងកាត់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ យើង​សម្រេច​ជោគជ័យ​ល្អ​បែប​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត សម្រាប់​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​របស់​យើង​។

ម្យ៉ាងវិញទៀត​ គឺជា​ការរួមចំណែក ក្នុង​ការ​អភិវឌ្ឍ​កីឡា​ជាតិ​របស់​យើង ក្នុង​នោះ​កីឡា​វាយកូនឃ្លី​លើ​តុ បានចាប់ផ្ដើម​ដំណើរការ បោះជំហាន​ទៅមុខ ក៏​ដូច​អ្នក​ទាំងអស់គ្នា​បាន​ឃើញ​ហើយ​។​ម្យ៉ាង​ទៀត យើង​ក៏បាន​ឆ្លើយតប​ក្រសួង​ផងដែរ ការទទួលខុសត្រូវរ​បស់​រាជរដ្ឋាភិបាល​រ​បស់​យើង​កែទម្រង់ និង​ការ​យកចិត្តទុកដាក់​ចំពោះ​វិស័យ​កីឡា​។

ប្រធាន​សហព័ន្ធ ក៏បាន​ថ្លែងអំណរគុណ​លោកនាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​កិត្តិយស គណៈកម្មការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​របស់​យើង ជានិច្ចកាល លោកនាយ​ឧត្ដមសេនីយ៍ តែង​លើកទឹកចិត្ត ដល់​គណៈកម្មការ​សហព័ន្ធ និង​ផ្ដល់​ឱកាស​ដល់​បទពិសោធន៍​ជាច្រើន​ផង​ដែរ​៕

អត្ថបទ ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម