ចំណែកដៃគូគឺកីឡាករ Sana ពិតជាមិនធម្មតាឡើយ។ រូបគេជាម្ចាស់ជើងឯកមួយថៃ និងឃីកបុកសីងពិភពលោក ប៉ុន្តែនៅមិនទាន់បានកាន់ខ្សែក្រវាត់ពិភពលោករបស់ស្ថាប័ន ONE នៅឡើយទេ។ តារាមួយថៃមកពីប៉ារីសក៏ជាកីឡាករដែលបានយកឈ្នះជើងខ្លាំងថៃ Yodsanklai នៅវគ្គ៨ក្រុមចុងក្រោយនៃការប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Featherweight Kickboxing World Grand Prix។ បន្ទាប់មក រូបគេបានយកឈ្នះ “Genghis Khan” Dzhabar Askerov ដោយពិន្ទុនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។
នៅវគ្គផ្តាច់ព្រ័ត្រកាលពីខែតុលា នាទីក្រុងតូក្យូប្រទេសជប៉ុន Sana បានចាញ់ពិន្ទុជើងខ្លាំង Giorgio “The Doctor” Petrosyan ដើម្បីទទួលបានត្រឹមជើងឯករង។
មកទល់ពេលនេះ មានរយៈពេលជាងមួយឆ្នាំហើយចាប់តាំងពីចាញ់នៅវគ្គផ្ដាច់ព្រ័ត្រខាងលើ។ ឥឡូវនេះតារាសញ្ជាតិបារាំងបានរៀបចំខ្លួនរួចហើយដើម្បីត្រលប់មកវិញ។ ការប្រកួតនេះពិតជាសំខាន់ណាស់សម្រាប់ Sana ពីព្រោះដើម្បីឆ្ពោះទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកពីជើងឯក Petchmorakot។
ក្រៅពីគូឯកគួរឲ្យចាប់អារម្មណ៍ គូឯករងប្រចាំព្រឹត្តិការណ៍ក៏មិនអាចធ្វើឲ្យអ្នកទស្សនាខកចិត្តឡើយ ខណៈ អតីតជើងឯកពិភពលោក ONE Flyweight World Champion គឺកីឡាករ Kairat “The Kazakh” Akhmetov។
Akhmetov ដែលមានចំណាត់ថ្នាក់លេខក្នុងចម្រុះទម្ងន់ flyweight កំពុងកាន់កំណត់ត្រាឈ្នះពីរលើកជាប់គ្នាចុងក្រោយ។ ចុងក្រោយបំផុត Akhmetov ផ្ដួលគូប្រជែងលំដាប់ទី៥ កីឡាករ Reece “Lightning” McLaren ក្នុងកម្មវិធី ONE Flyweight World Grand Prix នាវគ្គ៨នាក់ចុងក្រោយកាលខែ មីនា ឆ្នាំ ២០១៩ មុនពេលរងរបួស។
កីឡាកររហស្សនាម “The Kazakh” កំពុងធ្វើដំណើរត្រលប់មកវិញ និង ដាក់គោលដៅកាន់ខ្សែក្រវាត់ជាថ្មី។ ចំណែក “Ottogi” Dae Hwan Kim អតីតគូប្រជែងខ្សែក្រវាត់ពិភពលោកកំពុងបង្កើនភាពរឹងមាំនៅក្នុងទម្ងន់ flyweight។ តារាកូរ៉េខាងត្បូង បានរៀបចំផែនការដើម្បីផ្ដួលអតីតម្ចាស់ខ្សែក្រវាត់គួរឲ្យភ្ញាក់ផ្អើល។ សូមតាមដានគូប្រកួតលម្អិតនៅព្រឹត្តិការណ៍ ONE: COLLISION COURSE II ខាងក្រោម។ គូប្រកួតទាំងអស់នៅព្រឹត្តិការណ៍ ONE: COLLISION COURSE II • កីឡាករ Jamal Yusupov ប្រកួតជា Samy Sana • កីឡាករ Kairat Akhmetov ប្រកួតជាមួយ Dae Hwan Kim • កីឡាករ Momotaro ប្រកួតជាមួយ Walter Goncalves • កីឡាករ Amir Khan ប្រកួតជាមួយ Dae Sung Park • កីឡាករ Raimond Magomedaliev ប្រកួតជាមួយ Edson Marques • កីឡាករ Senzo Ikeda ប្រកួតជាមួយ Liang Hui