កីឡា
៣គូល្អមើលបំផុតនៅព្រឹត្តិការណ៍ ONE: COLLISION COURSE II នាថ្ងៃសុក្រនេះ
ONE Championship កំពុងតែឆ្ពោះទៅរៀបចំព្រឹត្តិការណ៍ចុងក្រោយប្រចាំឆ្នាំ២០២០។ នៅថ្ងៃសុក្រទី ២៥ ខែធ្នូ ចុងសប្ដាហ៍នេះស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡាធំបំផុតលំដាប់ពិភពលោកនឹងរៀបចំកម្មវិធីប្រកួតចុងក្រោយនេះឈ្មោះ ONE: COLLISION COURSE II ដែលនឹងផ្សាយចេញពីកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។
កម្មវិធីនៅថ្ងៃបុណ្យណូអែលនឹងបង្ហាញជូនតារាមួយថៃកម្រិតកំពូល និងការប្រកួតគុនចម្រុះ ៤គូផ្សេងទៀតដែលញុំាងឲ្យការប្រកួតកាន់តែសប្បាយរីករាយទ្វេដង។ នេះជាគូប្រកួត ៣ គូខ្លាំងៗដែលនឹងទាញការចាប់អារម្មណ៍ខ្លាំងមុនដាច់ឆ្នាំ។
1 គូធំក្នុងក្បាច់មួយថៃទម្ងន់ Featherweight
https://youtu.be/Jnn38LjExMk
នេះជាគូឯកទម្ងន់ Featherweight ដែលម្នាក់ៗកំពុងស្វែងរកឱកាសទៅប្រជែងខ្សែក្រវាត់ពិភពលោក ONE Featherweight Muay Thai World Championship នាពេលខាងមុខ ហើយអ្នកគាំទ្រច្បាស់ជាបានឃើញសង្គ្រាមរវាងអ្នកលេងកណ្ដាប់ដៃខ្លាំងៗទាំងពីររូប។
Jamal “Kherow” Yusupov ជាគូប្រជែងមួយថៃស្ថិតនៅលំដាប់ទី២ ដែលបានផ្ដួលវីរបុរសថៃ “The Boxing Computer” Yodsanklai IWE Fairtex ឲ្យសន្លប់កាលខែវិច្ឆិកា ឆ្នាំ ២០១៩ ពេលបង្ហាញខ្លួនលើកដំបូង។
វាជារឿងគួរឲ្យភ្ញាក់ផ្អើលមួយដែល Yusupov អាចធ្វើបានបន្ទាប់ពីទទួលសំណើមុនការប្រកួត ១០ ថ្ងៃប៉ុណ្ណោះ និងក្លាយជាកីឡាករដំបូងដែលផ្ដួលវីរបុរសថៃឲ្យសន្លប់លើកដំបូងក្នុងកំណត់ត្រាជាប្រវត្តិសាស្ត្រររយៈពេលជាងមួយទសវត្សមកនេះ។
ជ័យជម្នះនេះបានធ្វើឲ្យកីឡាករមកពីរុស្សីឆ្ពោះដំណើរទៅដណ្ដើមខ្សែក្រវាត់មួយថៃពិភពលោក ONE Featherweight ពី Petchmorakot Petchyindee Academy កាលខែកុម្ភៈ ប៉ុន្តែ របួសនាំឲ្យរូបគេដកខ្លួនចេញទៅវិញ។

ពេលនេះ Yusupov រំពឹងថាទទួលបានឱកាសលើកទី២ដើម្បីដណ្ដើមខ្សែក្រវាត់ដដែលខាងលើ។ យ៉ាងណាក្ដី Samy “AK47” Sana ធ្វើបានល្អនៅឆ្នាំ២០១៩ នៅពេលរូបគេផ្ដួល Yodsanklai នៅទឹកដំបូងក្នុងការប្រកួតក្នុងកម្មវិធី ONE Featherweight Kickboxing World Grand Prix និងបន្តផ្ដួល Dzhabar “Genghis Khan” Askerov ទៀតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនពេលចាញ់ Giorgio “The Doctor” Petrosyan នៅវគ្គផ្ដាច់ព្រ័ត្រ កាលខែតុលា ឆ្នាំមុន។
កីឡាករបារាំង-កាត់អាល់ហ្សេរី កំពុងស្ថិតនៅតំណែងជាគូប្រជែងលំដាប់លេខ៤ទាំងមួយថៃ និងឃីកបុកសីងហើយកំពុងដាក់គោលដៅដើម្បីកាន់ខ្សែក្រវាត់នាពេលអនាគត។
Sana នឹងប្រើកម្ពស់មានប្រៀប ១៤ សង់ទីម៉ែត្ររបស់ខ្លួនក្នុងការផ្ដួល Yusupov និង កើនចំណាត់ថ្នាក់ទូទៅនៅសង្វៀន ONE ហើយទទួលបានឱកាសទៅដណ្ដើមខ្សែក្រវាត់ពី Petchmorakot ដូចគ្នា។
2 ការត្រលប់មកវិញរបស់ ‘The Kazakh’ https://youtu.be/hlfpztHuKyE
ក្រោយអវត្តមានជិតពីរឆ្នាំ អតីតម្ចាស់ខ្សែក្រវាត់ ONE Flyweight កីឡាករ Kairat “The Kazakh” Akhmetov ត្រលប់មកវិញនៅថ្ងៃសុក្រនេះ ក្រោយរង់ចាំយ៉ាងយូរ។
តាមរយៈអាជីពកន្លងមក Akhmetov មានជំនាញចំបាប់កម្រិតពិភពលោក, ជំនាញប្រកួតក្នុងជំហរដេក, និង ឃីកបុកសីងក៏មិនធម្មតាដែរ។ មិនត្រឹមតែប៉ុណ្ណោះសោត “The Kazakh” ធ្លាប់គ្រងខ្សែក្រវាត់ទម្ងន់ flyweight និងមានកំណត់ត្រាឈ្នះ ២៦ប្រកួត និងចាញ់តែ ២ ប្រកួតប៉ុណ្ណោះ។ បច្ចុប្បន្ន Akhmetov ជាកីឡាករស្ថិតនៅជាគូប្រជែងលំដាប់ថ្នាក់លេខ៣ក្នុងប្រភេទនេះ។
Akhmetov សម្រាកព្យាបាលរបួសយ៉ាងល្អ ប៉ុន្តែឥឡូវដល់ពេលដែលត្រូវត្រលប់មកវិញ និង ឈានទៅដណ្ដើមខ្សែក្រវាត់វិញហើយ។ Akhmetov នឹងជួបកីឡាករកំពុងឡើងកូដ “Ottogi” Dae Hwan Kim ដែលជាអតីតគូប្រជែងខ្សែក្រវាត់ ONE Bantamweight ។ កីឡាករកូរ៉េខាងត្បូងកំពុងសម្លឹងទៅរកភាពប្រកួតជែងខ្ពស់ក្នុងទម្ងន់ flyweight។
តារាកូរ៉េខាងត្បូងត្រូវបានគេទទួលស្គាល់ថាជាអ្នកជំនាញក្បាច់តេក្វាន់ដូ និងប្រយុទ្ធដ៏មានថាមពលដែលអាចបង្កគ្រោះថ្នាក់ដល់ “The Kazakh” នៅថ្ងៃសុក្រនេះ។
3 មនោសញ្ចេតនារបស់ Amir Khan
កាលខែ កញ្ញា Amir Khan បានលាតត្រដាងថា ឪពុករបស់ខ្លួន Tajudeen ត្រូវបានពិនិត្យឃើញមានជំងឺមហារីកខួរក្បាល។ រឿងនេះបានលើកទឹកចិត្តដល់តារាសិង្ហបុរីទម្ងន់ lightweight ដើម្បីបង្ហាញរឿងល្អមួយដ៏ល្អដល់ឪពុករបស់ខ្លួនតាមរយៈការផ្ដួល Rahul “The Kerala Krusher” Raju ឲ្យសន្លប់នៅព្រឹត្តិការណ៍ ONE: REIGN OF DYNASTIES។
Khan បានដាក់គោលដៅស្វែងរកជ័យជម្នះសម្រាប់ឪពុករបស់ខ្លួនជាបន្តទៀត ប៉ុន្តែ គួរឲ្យស្ដាយបំផុតពេលលោក Tajudeen បានលាចាកលោកកាលពីសប្ដាហ៍មុនបាត់ទៅហើយ។

អ្នកជំនាញផ្ដួលដៃគូឲ្យសន្លប់សញ្ជាតិសិង្ហបុរីបានយល់ថា គេគួរតែដកខ្លួនចេញពីការប្រកួតទល់នឹង “Crazy Dog” Dae Sung Park នៅថ្ងៃសុក្រនេះ។ បែបណាក្ដី រូបគេបានតាំងចិត្តឡើងវិញដើម្បីទទួលការប្រកួត ព្រោះវាជាអ្វីដែលឪពុករបស់គេតែងតែចង់ឃើញលទ្ធផលល្អបំផុតរបស់ Khan។
នេះជាការប្រកួតដ៏លំបាកបំផុតរបស់ Khan នៅក្នុងជីវិត ប៉ុន្តែ រូបគេព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបំពេញបំណងរបស់ឪពុករបស់ខ្លួនដែលតែងតែមានមោទកភាពចំពោះកូននាពេលកន្លងមក៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


