Connect with us

កីឡា

Marcus Haber ក្លាយ​ជា​កីឡាករ​នាំ​សំណាង​ដល់​ព្រះខ័ន​រាជ​ស្វាយរៀង​សារជាថ្មី ក្រោយ​ស៊ុត​យកឈ្នះ​បឹងកេត

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​ជ័យជម្នះ​ទៀតហើយ​ក្នុង​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​ព្រី​មៀ​រលីគ ឆ្នាំ​២០២២ ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ​បឹងកេត ០-១ ចុង​ម៉ោង ក្នុងជំនួប​សប្ដាហ៍​ទី​១០ នៃ​ជុំ​ទី​២ នា​ល្ងាច​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២២​។

ការប្រកួត​ពិតជា​តាន​តឹង​តាំងពី​ការចាប់​ផ្ដើមដំបូង ដោយ​ក្រុម​ទាំងពីរ​នាម​ជា​ក្រុម​ខ្លាំង​ដូចគ្នា ដោយមាន​ឱកាស​ច្រើន​ដូចគ្នា​ជាមួយ​ការ​ទាត់​ចូល​ទី​ច្រើនលើកច្រើនសារ​ប៉ុន្តែ​បាន​ត្រឹម​រំលងរ​បាទី និង​សង្គ្រោះ​ដោយ​អ្នកចាំទី និង​បាន​រក្សា​លទ្ធផល ០-០ ដល់​ចប់​វគ្គ​ទី​១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចូលដល់​វគ្គ​ទី​២ ព្រះខ័ន​រាជ​ស្វាយរៀង មាន​សម្ទុះ​កាន់តែខ្លាំង ដោយមាន​ឱកាស​បន្ថែម​ច្រើនជាង​មុន​តែ​នៅតែ​មិនទាន់​អាចធ្វើ​បានសម្រេច និង​បានអូសបន្លាយ​ដល់​នាទី​៨៨ ទើប​គ្រាប់​បាល់​កើតមានឡើង​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង ធ្វើបាន​សម្រេច​ដោយ​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ក្នុង​លី​គ Marcus Haber ដដែល​ជួយ​ឱ្យ​ក្លិប​យកឈ្នះ បឹងកេត ០-១ គ្រា​ដែល​គេ​ទើបតែ​ជួយ​ក្លិប​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ១-០ កាលពី​ពាក់កណ្ដាល​សប្ដាហ៍​ដូចគ្នា ដើម្បី​ទទួលបាន ៣​ពិន្ទុ​ដ៏​មាន​សារៈ​សំខាន់បំផុត​។

លទ្ធផល​នេះ ធ្វើ​ឲ្យ ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​កំណត់ត្រា​មិនដែល​ចាញ់​ក្នុង​លី​គ ១០​ប្រកួត​ជាប់ៗ​គ្នា ហើយ​ជាពិសេស​នៅតែ​ឈរ​កំពូល​តារាង​នៃ​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២២ ត្រឹម​សប្ដាហ៍​ទី​១០ ដោយ​បន្ថែម​ដល់ ២៨​ពិន្ទុ រុញ​បឹងកេត ធ្លាក់​ទៅ​លេខ​៣ បណ្ដោះអាសន្ន​។ ដោយឡែក​គីរីវង់​សុខ​សែន​ជ័យ បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង វិសាខា ១-២ លើ​ទឹកដី​របស់​ខ្លួនឯង​៕

អត្ថបទ​ ៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម